ខេត្តកំពង់ឆ្នាំង៖
សាកសពកុមារីអាក្រាតកាយម្នាក់ ត្រូវបានក្រុមគ្រួសារនាំគ្នារកឃើញ នៅចំណុចព្រៃរបោះ
ក្បែរមាត់ទន្លេ ចម្ងាយពីផ្ទះកុមារីរងគ្រោះប្រមាណជាង
១៥០ម៉ែត្រ ។ សាកសពកុមារីនោះ
ត្រូវបានគេប្រទះឃើញ ក្រោយពីបានបាត់ពីផ្ទះអស់មួយយប់
ដែលករណីនេះ ក្រុមគ្រួសារសង្ស័យថា
រំលោភក្មេងស្រី ហើយសម្លាប់ចោល ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោងជិត ៩ ព្រឹក
ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ នៅឃុំព្រៃគ្រី ស្រុកជលគិរី
ខេត្តកំពង់ឆ្នាំង ។
Thursday, February 26, 2015
ថវិកា ៥លានដុល្លារ យកទៅប្រើប្រាស់សម្រាប់គ្រប់គ្រងសំណល់រឹង រាវ
រាជធានីភ្នំពេញ ៖ ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ដោយសារកំណើនប្រជាជនមានការកើនឡើងយ៉ាងឆាប់រហ័សនោះ បាននាំឲ្យកាកសំណល់រឹងរាវក៏មានការកើនឡើងដែរ ដូច្នេះដើម្បីឆ្លើយតបចំពោះបញ្ហានេះ កញ្ចប់ថវិកា ៥លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់គ្រប់គ្រងបញ្ហាកាកសំណល់ ជាជំហានដំបូងឆ្នាំ២០១៥។
ជនបរទេស គឺជាអ្នកដែលកេងប្រវ័ញ្ចផ្លូវភេទ លើកុមារកម្ពុជា ច្រើនជាងគេ
រាជធានីភ្នំពេញ៖ ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា អ្នកដែលកេងប្រវ័ញ្ចផ្លូវភេទលើកុមារកម្ពុជាច្រើនជាងគេ គឺជាជនបរទេស ខណៈការរំលោភសេពសន្ថវៈលើស្ត្រីគឺមានច្រើន គឺជាជនជាតិខ្មែរ។
ថ្លែងនៅក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីអំពីការលុបបំបាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ និងការអនុវត្តទោសបន្ថែម ដែលបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ ឯកឧត្តម ស ខេង មានប្រសាសន៍ថា «បើយើងពិនិត្យអំពីមុខសញ្ញាជនល្មើសអ្នកដែលបានប្រព្រឹត្តកេងប្រវ័ញ្ចផ្លូវភេទលើកុមារនេះ ហាក់ដូចជាភាគច្រើនឬក៏អាចថាទាំងស្រុង គឺជាជនជាតិបរទេសដែលមកកម្ពុជានេះ»។
ថ្លែងនៅក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីអំពីការលុបបំបាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ និងការអនុវត្តទោសបន្ថែម ដែលបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ ឯកឧត្តម ស ខេង មានប្រសាសន៍ថា «បើយើងពិនិត្យអំពីមុខសញ្ញាជនល្មើសអ្នកដែលបានប្រព្រឹត្តកេងប្រវ័ញ្ចផ្លូវភេទលើកុមារនេះ ហាក់ដូចជាភាគច្រើនឬក៏អាចថាទាំងស្រុង គឺជាជនជាតិបរទេសដែលមកកម្ពុជានេះ»។
គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី២៦កុម្ភះ ឆ្នាំ២០១៥ បណ្តាលអោយស្លាប់មនុស្ស ០២នាក់ របួសធ្ងន់ស្រាល ១០នាក់
រាជធានីភ្នំពេញៈ នៅថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៥ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន០៨លើក យប់០៤លើក, បណ្តាលអោយមនុស្សស្លាប់ចំនួន០២នាក់ (ប្រុស) របួសធ្ងន់ ០៨នាក់(ស្រី២នាក់),និងរបួសស្រាល០២នាក់(ស្រី១នាក់)។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ០៨លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ១៤គ្រឿង ក្នុងនោះមានម៉ូតូចំនួន១០គ្រឿង,រថយន្តធុនតូចចំនួន០២គ្រឿង,រថយន្តធុនធំ១គ្រឿង,យានផ្សេងៗ១គ្រឿងនិងថ្មើរជើង១នាក់។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ០៨លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ១៤គ្រឿង ក្នុងនោះមានម៉ូតូចំនួន១០គ្រឿង,រថយន្តធុនតូចចំនួន០២គ្រឿង,រថយន្តធុនធំ១គ្រឿង,យានផ្សេងៗ១គ្រឿងនិងថ្មើរជើង១នាក់។
Labels:
សណ្តាប់ធ្នាប់
Wednesday, February 25, 2015
គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី២៥កុម្ភះ ឆ្នាំ២០១៥ បណ្តាលអោយស្លាប់មនុស្ស ១០នាក់ របួសធ្ងន់ស្រាល ៤នាក់
Labels:
សណ្តាប់ធ្នាប់
សមត្ថកិច្ចបានឃាត់ខ្លួនស្រ្តីញៀនល្បែងចំនួន០៥នាក់
ខេត្តប៉ៃលិន ៖ បទល្បែងមួយកន្លែងត្រូវបានសមត្ថកិច្ចនគរបាល
ព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកំលាំងនគរបាលអន្តររាគមន៍
នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ក្រោមការដឹកនាំ
និងបញ្ជារផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាល
បានចុះបង្រ្កាប
ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង ១៤និង៤០នាទីល្ងាច
នៅចំណុចទល់មុខវត្តបេង ដែលស្ថិតនៅ ភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ
ខេត្តប៉ៃលិន។
Labels:
សន្តិសុខសង្គម
ក្រសួងកំណត់ចំនួនស្ត្រីមានផ្ទៃពោះ និងមានកូនដែលត្រូវដោះលែង

មន្ត្រីក្រសួងយុត្តិធម៌ បានឲ្យដឹងថា ចំនួនស្ដ្រីមានផ្ទៃពោះ និងមានកូននៅក្នុងពន្ធធនាគារទូទាំងប្រទេសកម្ពុជា អាចមានលើសពី៤០នាក់ តែចំពោះស្ដ្រីមានផ្ទៃពោះ និងមានកូន ដែលត្រូវដោះលែងតាមការស្នើសុំពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺមិនទាន់ដឹងពីចំនួននៅឡើយទេ ការដោះលែងនេះ អាចធ្វើឡើងឲ្យបានមុនចូលឆ្នាំខ្មែរ ក្នុងខែមេសា ប៉ុន្តែសម្រាប់ស្ត្រី ដែលមានផ្ទៃពោះអាចត្រូវធ្វើឡើងនៅមុនទិវាសិទ្ធិនារី៨មីនា។
Labels:
សន្តិសុខសង្គម
ការប៉ះទង្គិចលើពាណិជ្ជកម្មសាច់គោនៅឥណ្ឌា កើនឡើង បន្ទាប់ពីការវាយប្រហារ

MUMBAI:
អ្នកកាន់សាសនាហិណ្ឌូក្នុងប្រទេសឥណ្ឌា
បានបង្កើនការវាយប្រហារលើឧស្សាហកម្មសាច់គោក្នុងប្រទេស
ដោយរឹបអូសឡានដឹកគោទៅកាន់ទីសត្វឃាត និងបិទរោងចក្រកៃច្នៃសាច់
ក្នុងគោលបំណង ដើម្បីបញ្ឈប់ពាណិជ្ជកម្មនេះ
ដែលជាប្រទេសនាំចេញសាច់ធំជាងគេទីពីរក្នុងពិភពលោក។
Labels:
ព័ត៌មានអន្តរជាតិ
ជប៉ុននឹងផ្តល់ជំនួយមនុស្សធម៌បន្ថែម សម្រាប់ជនភៀសខ្លួនស៊ីរី

តូក្យូៈ កាលពីថ្ងៃអង្គារ៍ ទី២៤
ខែកុម្ភៈ រដ្ឋាភិបាលជប៉ុន បាននិយាយថា
ខ្លួននឹងផ្តល់ជំនួយជាថវិកា៦លានដុល្លារអាមេរិក
ជាជំនួយបន្ទាន់ដល់ជនភៀសខ្លួនស៊ីរី
ដែលជាផ្នែកមួយនៃការពង្រឹងដល់គម្រោងផ្ដល់ជំនួយមនុស្សធម៌។
Labels:
ព័ត៌មានអន្តរជាតិ
ឥណ្ឌារឹបអូសមាសរត់ពន្ធ នៅខាងក្រៅព្រលានយន្តហោះ

MUMBAI: នគរបាលប្រទេសឥណ្ឌា បាននិយាយថា
ពួកគេបានធ្វើការរឹបអូសមាសរត់ពន្ធយ៉ាងច្រើនបំផុតមួយ
ដែលនាំចូលក្នុងប្រទេសកាលពីថ្ងៃអង្គារ៍ ក្រោយពីចាប់បានមនុស្ស៦នាក់
ដែលចាកចេញពីព្រលានយន្តហោះដោយនាំយកមកជាមួយនូវមាស៦០គីឡូក្រាម
ដែលយកមកពីទីក្រុងឌូបៃ។
Labels:
ព័ត៌មានអន្តរជាតិ
អូស្ត្រាលីសោកស្ដាយ ចំពោះទោសប្រហារជីវិត ពលរដ្ឋខ្លួននៅឥណ្ឌូនេស៊ី

ស៊ីដនីៈ កាលពីថ្ងៃពុធ ទី២៥ ខែកុម្ភៈ
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Julie Bishop បាននិយាយថា
លោកស្រីមានការសោកស្ដាយខ្លាំងណាស់ ដោយទទួលបរាជ័យចំពោះបណ្ដឹងតវ៉ា
ដើម្បីការបន្ធូរបន្ថយទោសចំពោះជនជាតិអូស្ត្រាលីទាំងពីរនាក់
ឲ្យរួចពីទោសប្រហារជីវិតក្នុងប្រទេសឥណ្ឌូនេស៊ី
ដោយសារតែក្រុមមេធាវីបានអះអាងថា
ពួកគេនឹងមិនត្រូវបានសម្លាប់មុនប្រកាសសាលក្រមសាលាឧទ្ធរណ៍ឡើយ។
Labels:
ព័ត៌មានអន្តរជាតិ
Tuesday, February 24, 2015
ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ប្រើដាវប្លន់នៅក្រោមស្ពានគីហ្សូណា
ខេត្តកំពង់ចាមៈ នៅថ្ងៃទី២៤
ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង១២និង៥២នាទីរំលងអធ្រាត្រ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពកាប់ដោយដាវប្លន់យកទ្រព្យសម្បត្តិ
នៅចំណុចហាងយីហោ ចំប៉ីស ក្រោមស្ពានគីហ្សូណា បណ្តាលឲ្យមនុស្សម្នាក់ រងរបួសធ្ងន់ផ្នែកក្បាល
និងដៃ។
Labels:
សន្តិសុខសង្គម
សមត្ថកិច្ចខេត្តស្ទឹងត្រែង បង្ក្រាបគ្រឿងញៀនជិត២គីឡូក្រាម
ខេត្តស្ទឹងត្រែងៈ ជនជាតិឡាវម្នាក់ ក្នុងចំណោម៥នាក់
ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ឃាត់ខ្លួនពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនដ៏ធំមួយរហូតមានការ
ផ្ទុះអាវុធដាក់គ្នា។ ប្រតិបត្តិការធ្វើឡើងនារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥
ជាប់ព្រំប្រទល់ខេត្តព្រះវិហារ ក្នុងភូមិសាស្ត្រចំណុចក្បាលដំរី
ស្រុកជាំក្សាន្ត។
Labels:
គ្រឿងញៀន
អាជីវករពីរគ្រួសារ នៅតែបន្តយកចិញ្ចើមផ្លូវលក់ដូរ ទោះបីអាជ្ញាធរណែនាំក៏ដោយ
ខេត្តកំពង់ឆ្នាំងៈ ប្រសិនបើគេធ្វើដំណើរមកដល់ចំណុចមុខការិយាល័យបច្ចេកទេស នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង
គេនឹងឃើញផ្ទះចំនួន៣ល្វែងដែលដាក់តាំងលក់អិវ៉ាន់លៀនលយមកលើ ចិញ្ចើមផ្លូវ
ដែលមួយល្វែងជាផ្ទះរបស់ឈ្មោះ ស៊ឹម គឹមសាន្ត និង២ល្វែងទៀត ជារបស់ឈ្មោះ
រិទ្ធ ម៉េង ទោះបីកន្លងមកអាជ្ញាធរក្រុង និងសមត្ថកិច្ចជំនាញរៀបចំសណ្តាប់ធ្នាប់
បានចុះមកពន្យល់ណែនាំជាច្រើនលើកច្រើនសារពីផលប៉ះពាល់អនាម័យ សោភ័ណភាព សណ្តាប់ធ្នាប់ក៏ដោយ
ក៏ពួកគេនៅតែលក់បានយ៉ាងរំភើយ គ្មានអើពើ និងខ្លាចច្បាប់ទម្លាប់បន្តិចណាឡើយ។
ផ្ទះទាំង៣ល្វែងខាងលើនេះ ស្ថិតនៅចំណុចទល់មុខការិយាល័យបច្ចេកទេស
នៃមន្ទីរសុខាភិបាល និងមណ្ឌលសុខភាពក្រុង ស្ថិតក្នុងភូមិឡទឹកត្រី
សង្កាត់កំពង់ឆ្នាំង ក្រុងខេត្តកំពង់ឆ្នាំង។
Labels:
សណ្តាប់ធ្នាប់
នគរបាលស្រុកកណ្តាលស្ទឹង ចាប់ខ្លួនមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ០២នាក់
Labels:
គ្រឿងញៀន
សមត្ថកិច្ចរុះរើលំនៅដ្ឋានខុសច្បាប់២៤ខ្នង នៅក្រុងសៀមរាប
ខេត្តសៀមរាបៈ សមត្ថកិច្ចចម្រុះខេត្តសៀមរាប
កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥
បានបើកប្រតិបត្តិការចុះរុះរើសំណង់អាណាធិបតេយ្យខុសច្បាប់មួយចំនួន
ក្នុងតំបន់អង្គរឃ្យុងយូ ស្ថិតក្នុងសង្កាត់នគរធំ និងសង្កាត់អំពិល
ក្រុងសៀមរាប។ មកទល់ល្ងាចថ្ងៃដដែល
សមត្ថកិច្ចចម្រុះបានរុះរើលំនៅដ្ឋានខុសច្បាប់បានសរុបចំនួន២៤ផ្ទះ។
Labels:
សន្តិសុខសង្គម
ACU ចាត់វិធានការក្រុមមន្ត្រី មិនគោរពតាមលក្ខខណ្ឌប្រកាសទ្រព្យសម្បត្តិ

រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង ស្ដារកិច្ចព្រមព្រៀងលក់យន្តហោះចម្បាំង Rafale
Labels:
ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីឥណ្ឌូនេស៊ីនិយាយថា ការកាត់ទោសនឹងមិនត្រូវបានពន្យាពេលឡើយ
លោកប្រធានាធិបតី Joko Widodo បានប្រាប់ទៅអ្នកសារព័ត៌មានថា រឿងទីមួយដែលខ្ញុំត្រូវការនិយាយដោយម៉ឺងម៉ាត់នោះគឺ មិនគួរមានការអន្តរាគមន៍ណាមួយឡើយចំពោះទោសប្រហារជីវិត ព្រោះវាជាសិទ្ធិអធិបតេយ្យភាពរបស់ពួកយើងដើម្បីអនុវត្តច្បាប់ ។ លោកបាននិយាយថា លោកបានទទួលទូរស័ព្ទពីមេដឹកនាំប្រទេសបារាំង ប្រេស៊ីល និងហូឡង់ ស្តីពីទោសប្រហារជីវិតនេះ ។
កាលពីពេលថ្មីៗនេះ តុលាការបានបដិសេធបណ្ដឹងឧទ្ធរណ៍ របស់ជនជាតិអូស្ត្រាលីទាំងពីរនាក់ ក្នុងចំណោមឧក្រិដ្ឋជនទាំង១១នាក់ ដែលបដិសេធចំពោះសំណើររបស់ពួកគេ ៕
Labels:
ព័ត៌មានអន្តរជាតិ
រុស្ស៊ីចោទប្រកាន់ ចំពោះឥទ្ធិពលរបស់លោកខាងលិច ដែលព្យាយាមត្រួតត្រាពិភពលោក
UNITED NATIONS: នៅថ្ងៃច័ន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានចោទប្រកាន់ចំពោះឥទ្ធិពលរបស់ប្រទេសលោកខាងលិចដែលព្យាយាម ត្រួតត្រា និងបញ្ចូលមនោគមន៍វិជ្ជារបស់ពួកគេនៅលើពិភពលោក នៅពេលដែលគណៈប្រតិភូសហរដ្ឋអាមេរិក និងសហគមន៍អ៊ឺរ៉ុប បានស្ដីបន្ទោសខ្លាំងៗចំពោះទីក្រុងមូស្គូពីការគាំទ្រពួកឧទ្ទាមភាគ ខាងកើតប្រទេសអ៊ុយក្រែន ។ លោក Lavrov បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំពិសេសនៃក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ គំរប់ខួប៧០ឆ្នាំ នៃការបង្កើតអង្គការសហប្រជាជាតិដែលរៀបចំដោយប្រទេសចិនដែលជាប្រតិភូ ប្តូរវេន នៃសមាជិកមិនអចិចន្ត្រៃយ៍ទាំង១៥ប្រទេស នៅក្នុងខែនេះ៕
Labels:
ព័ត៌មានអន្តរជាតិ
បង្ក្រាបទីតាំងកែច្នៃឈើប្រណីត អត់ច្បាប់អនុញ្ញាត នៅសង្កាត់ភ្នំពេញថ្មី
រាជធានីភ្នំពេញ៖ ឈើប្រណីត រួមមាន ប្រភេទឈើធ្នង់ និងបេង ជាច្រើនកំណាត់ ដែលឈ្មួញលួចលាក់ ដឹកយកមកធ្វើការកែច្នៃ នៅទីតាំងអត់ច្បាប់អនុញ្ញាត ០១កន្លែង ស្ថិតនៅក្នុងទឹកដីខណ្ឌសែនសុខ ត្រូវបានកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើភ្នំពេញ ចុះបង្ក្រាប ហើយដឹកជញ្ជូនយកទៅរក្សាទុកនៅនៅទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើ កណ្តាល ដើម្បីដោះស្រាយសំណុំរឿងតាមច្បាប់ព្រៃឈើ ។
Labels:
សន្តិសុខសង្គម
គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០១៥ បណ្តាលឲ្យមនុស្សស្លាប់ ០៥នាក់ របួសធ្ងន់ស្រាល ១២នាក់
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០១៥នេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ០៨លើក (យប់ ០២លើក), បណ្តាលឲ្យមនុស្សស្លាប់ ០៥នាក់ (ស្រី ០៣នាក់) រងរបួសធ្ងន់ ១០នាក់ (ស្រី ០២នាក់) និងរងរបួសស្រាល ០២នាក់ (ស្រី ០១នាក់) ។
Labels:
សណ្តាប់ធ្នាប់
Monday, February 23, 2015
ករណីលោក អាំង មាលតី មិនឆ្លុះបញ្ចាំងអំពើពុករលួយជាប្រព័ន្ធទេ

ភ្នំពេញៈ
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនបានចាត់ទុកករណីលោក អាំង មាលតី
ថាជារឿងពុករលួយជាប្រព័ន្ធឡើយ
បើទោះបីជាអតីតប្រធានសាលាដំបូងរាជធានីរូបនេះ
ត្រូវបានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមសម្រេចដកចេញពីតំណែង
បន្ទាប់ពីមានការដាក់បន្ទុកសង្ស័យទៅលើលោក អាំង មាលតី
និងមន្ត្រីជំនិតម្នាក់ទៀត គឺលោក ពេជ្រ ព្រហ្មមុន្នី
ថាអាចមានជាប់ពាក់ព័ន្ធនៅក្នុងសំណុំរឿងស៊ីសំណូកសូកប៉ាន់ក្នុងការ
ដោះលែងឪពុកម្តាយរបស់ជនជាប់ចោទ ថោង សារ៉ាត់ ឲ្យរស់នៅក្រៅឃុំក៏ដោយ។
Labels:
សន្តិសុខសង្គម
សម្តេចតេជោជំរុញឲ្យដោះលែងស្ត្រីមានផ្ទៃពោះ និងមានកូនក្នុងពន្ធនាគារ មុនចូលឆ្នាំខ្មែរ

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន
បានជំរុញឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើបែបបទឲ្យបានលឿន
ដើម្បីដោះលែងស្ត្រីដែលមានកូន
និងស្ត្រីដែលមានផ្ទៃពោះកំពុងជាប់ក្នុងពន្ធនាគារប្រមាណជាង៤០នាក់
នៅទូទាំងប្រទេសឲ្យបានមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
ក្នុងខែមេសាខាងមុខនេះ។
នេះបើយោងតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីក្នុងឱកាសអញ្ជើញ
ប្រគល់សញ្ញាបត្រដល់និស្សតបញ្ចប់ការសិក្សានៅសាលកវិទ្យាល័យជាតិ
គ្រប់គ្រង នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥។
Labels:
សន្តិសុខសង្គម
វិស័យឯកជន ប្រកាសចូលរួមទប់ស្កាត់បញ្ហាពុករលួយ

ភ្នំពេញៈ ក្រុមហ៊ុនធំៗចំនួន៨
នៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងអង្គភាពប្រឆាំងអំពើពុករលួយ
បានចុះអនុស្សរណនៃការយោគយល់គ្នា កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ
ឆ្នាំ២០១៥នេះ ដើម្បីបង្ហាញពីឆន្ទៈ និងការប្តេជ្ញា
ចិត្តចូលរួមគាំទ្រនូវគោលនយោបាយ និងកម្មវិធីប្រឆាំងអំពើពុករលួយ
សំដៅចូលរួមចំណែកកសាងនូវវប្បធម៌ និងបរិយាកាស វិនិយោគស្អាតស្អំ
ដែលកំពុងត្រូវបានចាស់រស
និងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃនៅកម្ពុជា។
Labels:
សន្តិសុខសង្គម
សេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មាន ចាប់ផ្តើមពិភាក្សាទៅលើមាត្រានៃច្បាប់

ភ្នំពេញៈ
សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានបានចេញជារូបរាង
តាមការកំណត់ឲ្យមាន៨ជំពូក និង២១មាត្រា
ដែលបានកើតចេញពីការឯកភាពគ្នា
រវាងក្រុមអ្នកបច្ចេកទេសជំនាញមកពីស្ថាបន័ពាក់ព័ន្ធ
ដែលជាអ្នករៀបចំតាក់តែងបង្កើតឲ្យមានសេចក្តីព្រាងច្បាប់នេះឡើង។
ក្រុមការងារបច្ចេកទេស កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានចាប់ផ្តើមបើកកិច្ចពិភាក្សាត្រួតពិនិត្យជាលើកទី២ លើខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ ក្នុងការកែសម្រួលឲ្យប្រសើរឡើងនៃមាត្រាក្នុងច្បាប់នេះ ដើម្បីឲ្យត្រូវតាមស្តង់ដារការពារផលប្រយោជន៍ នៃការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីគ្រប់មជ្ឈដ្ឋានទូទៅ។
ក្រុមការងារបច្ចេកទេស កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានចាប់ផ្តើមបើកកិច្ចពិភាក្សាត្រួតពិនិត្យជាលើកទី២ លើខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ ក្នុងការកែសម្រួលឲ្យប្រសើរឡើងនៃមាត្រាក្នុងច្បាប់នេះ ដើម្បីឲ្យត្រូវតាមស្តង់ដារការពារផលប្រយោជន៍ នៃការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីគ្រប់មជ្ឈដ្ឋានទូទៅ។
រថយន្តពុយស៊ូ បុកម៉ូតូ ស្លាប់ ០២នាក់ និងរងរបួសធ្ងន់ម្នាក់ នៅស្រុកស្រែអំបិល
ខេត្តកោះកុង៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង ០២និង៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តធន់ធំ បុកម៉ូតូ នៅចំណុចចន្លោះបង្គោល គីឡូម៉ែត្រលេខ ១-២ ផ្លូវ៤៨ ស្ថិតក្នុងភូមិអូជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង បណ្តាលឲ្យមនុស្សស្លាប់ ០២នាក់ និងរងរបួសធ្ងន់ ម្នាក់ ។
Labels:
សណ្តាប់ធ្នាប់
ធ្វើដំណើរមកលេងស្រុកកំណើត ត្រូវបានបុរសម្នាក់ចាប់រំលោភសេពសន្ថវៈ បានសម្រេច
ខេត្តកំពង់ធំ ៖ នគរបាលស្រុកប្រាសាទបល្ល័ង្ក ចាប់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពរំលោភសេពសន្ថវ: បានសម្រេច កាលពីថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០១៥ វេលាម៉ោង ០២និង៣០នាទីយប់ នៅតំបន់ថ្លុកកកោះ ខាងលិចភូមិវាលល្ពាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
Labels:
សន្តិសុខសង្គម
ថ្ងៃនេះ លោក អាឡិច ត្រូវបានបញ្ជូនចេញ ពីកម្ពុជាហើយ
រាជធានីភ្នំពេញ៖ ជើងហោះហើរថៃអ៊ែរវេ TG 585 ដែលដឹកលោក អាឡិច នៅម៉ោង ៨ និង៥៨នាទីយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានវិលកង់ហោះហើរបោះពួយទៅលើវេហារចាកចេញពីប្រទេសកម្ពុជាហើយ ជាមួយការស្រែកតវ៉ា ពីក្រុមអ្នកគាំទ្រប្រមាណ ១០០នាក់ នៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
បើតាមការបញ្ជាក់ពីមន្ត្រីអាកាសចរណ៍បានឲ្យដឹងថា ជើងហោះហើររបស់លោកអាឡិច នឹងចុះចតនៅទីក្រុងបាងកក បន្ទាប់មកទើបមានការផ្លាស់ប្តូរជើងហោះហើរ ហោះឆ្ពោះទៅកាន់ទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ។
លោក អាឡិច អ្នកប្រឆាំងគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីតំបន់អារ៉ែង នៅខេត្តកោះកុង ហើយត្រូវបានគេប្រសិទ្ធនាម ថាជាអ្នកការពារបរិស្ថាន ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន នៅម៉ោងប្រមាណ ១ និង៣០នាទី រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ក្នុងភោជនីយដ្ឋានមួយកន្លែងក្បែរផ្សាររាត្រី បន្ទាប់ពីទិដ្ឋាការរបស់លោកផុតសុពលភាពកាល ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅ។
បើតាមការបញ្ជាក់ពីមន្ត្រីអាកាសចរណ៍បានឲ្យដឹងថា ជើងហោះហើររបស់លោកអាឡិច នឹងចុះចតនៅទីក្រុងបាងកក បន្ទាប់មកទើបមានការផ្លាស់ប្តូរជើងហោះហើរ ហោះឆ្ពោះទៅកាន់ទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ។
លោក អាឡិច អ្នកប្រឆាំងគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីតំបន់អារ៉ែង នៅខេត្តកោះកុង ហើយត្រូវបានគេប្រសិទ្ធនាម ថាជាអ្នកការពារបរិស្ថាន ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន នៅម៉ោងប្រមាណ ១ និង៣០នាទី រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ក្នុងភោជនីយដ្ឋានមួយកន្លែងក្បែរផ្សាររាត្រី បន្ទាប់ពីទិដ្ឋាការរបស់លោកផុតសុពលភាពកាល ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅ។
Labels:
សន្តិសុខសង្គម
គណៈប្រតិភូទីក្រុងហុងកុង ប្ដឹងទៅសភាចិន ដើម្បីស្វែងរកការអនុវត្តច្បាប់ រក្សាសន្តិសុខ ប្រឆាំងនឹងក្រុមបាតុករ
ហុងកុង: នៅថ្ងៃអាទិត្យទី២២ ខែកុម្ភៈ ឆ្នាំ២០១៥ ទូរទស្សន៍ RTHK
បាននិយាយថា
គណៈប្រតិភូនៃទីក្រុងហុងកុងពីរនាក់ បានទៅជួបពិភាក្សាជាមួយសភា
ប្រទេសចិន
ដើម្បីជំរុញឲ្យមានការអនុវត្តច្បាប់សន្ដិសុខរបស់ប្រទេសចិនក្រោយពី
មានបាតុកម្មគាំទ្រលទ្ធិប្រជាធិតេយ្យ អស់រយៈពេលជាច្រើនខែ
ដែលបានបិទតំបន់សំខាន់ៗ ក្នុងទីក្រុងក្រោមការគ្រប់គ្រងដោយចិន។
ទីក្រុងប៉េកាំងបានបដិសេធ ក្នុងការឱ្យមានការផ្ដល់ការបោះឆ្នោតកែប្រែ
លិទ្ធិប្រជាធិបតេយ្យពេញលេញមួយ ដើម្បីជ្រើសរើសមេដឹកនាំ
ទីក្រុងនៅឆ្នាំ២០១៧
ដោយខឹងនឹងក្រុមសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ
និងក្រុមអ្នកនយោបាយមួយចំនួន ដែលគាំទ្រឲ្យមានបាតុកម្មតវ៉ា ៕
Labels:
ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីការពារជាតិអាមេរិក កោះប្រជុំគណៈកម្មការ សង្គ្រាមប្រឆាំងរដ្ឋឥស្លាម ក្នុងប្រទេសគុយវ៉ែត
គុយវ៉ែត: នៅថ្ងៃច័ន្ទទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ក្រុមមន្ត្រីបាននិយាយថា រដ្ឋមន្ត្រីនៃក្រសួងការពារជាតិថ្មី លោក Ashton Carter នឹងធ្វើកិច្ចពិភាក្សាក្នុងប្រទេសគុយវ៉ែតជាមួយក្រុមមេបញ្ជាការ យោធាជាន់ខ្ពស់អាមេរិក រួមទាំងមន្ត្រីការទូតនានា ដើម្បីពិភាក្សាពីកិច្ចខិតខំប្រឹងប្រែងនៃសង្គ្រាមប្រឆាំងនឹងក្រុម សកម្មប្រយុទ្ធរដ្ឋឥស្លាម ។ លោក Carter បានធ្វើដំណើរទៅកាន់ប្រទេសគុយវ៉ែត ពីប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យ ដើម្បីធ្វើជាប្រធាននៃកិច្ចប្រជុំវិសាមញ្ញ ដែលចូលរួមដោយមន្ត្រីយោធាជាន់ខ្ពស់ និងឯកអគ្គរាជទូតនានា ប្រមាណ២០នាក់ នៅមូលដ្ឋានកងទ័ពអាមេរិក Arifjan ៕
Labels:
ព័ត៌មានអន្តរជាតិ
Sunday, February 22, 2015
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជម្រុញដល់មន្រ្តីរបស់ខ្លួន ឲ្យពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ

រាជធានីភ្នំពេញ៖
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០១៥នេះ
បានធ្វើការអំពាវនាវឲ្យ មន្រ្តីទទួលបន្ទុកធ្វើ
អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ក្រសួងមហាផ្ទៃ
ត្រូវធ្វើយ៉ាងបង្កើនការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់
ឯកសារ សម្រាប់ បោះឆ្នោត
និងសម្រាប់បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ។
បុរសម្នាក់ សម្រេចចិត្តលោតធ្វើអត្តឃាត នៅជាន់ទី៤ បណ្តាលឲ្យរងរបួសធ្ងន់ បាក់ភ្លៅស្តាំ និងបែកមាត់សន្លប់ស្តូកស្តឹង
រាជធានីភ្នំពេញ៖ នៅសណ្ឋាគារហ្គោឌិនស្តេឌាម កម្ពស់ជាង ១០ជាន់ ត្រូវបានបុរសម្នាក់ សម្រេចចិត្តលោតធ្វើអត្តឃាត នៅជាន់ទី៤ បណ្តាលឲ្យរងរបួសធ្ងន់ បាក់ភ្លៅស្តាំ និងបែកមាត់សន្លប់ស្តូកស្តឹង ដោយគេសង្ស័យថា គាត់ជាកម្មករសំណង់ ហើយមិនត្រូវបានថៅកែ បើកប្រាក់ខែ ឲ្យចំនួន២ខែ មកហើយ ទើបតូចចិត្ត លោតសម្លាប់ខ្លួនបែបនេះ ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ០៦និង៤០នាទី ព្រឹក ថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៥ ក្បែរស្តាតចាស់ តាមបណ្តោយផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
Labels:
សន្តិសុខសង្គម
បុរសម្នាក់ ស្លាប់ ដោយសារបែនរថយន្ត ធ្លាក់សង្កត់ករ
ខេត្តកោះកុង៖ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង ១៥និង៣០នាទី នៅចំណុចផ្ទះ លោកស្រី សំ សុភា ភេទស្រី ស្ថិតក្នុងភូមិ០២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានករណីមនុស្សស្លាប់ ដោយសារបែនរថយន្តធ្លាក់កៀបករ ស្លាប់ដោយខ្លួនឯង ។
Labels:
សន្តិសុខសង្គម
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ 0២នាក់ ពីបទឆក់កាបូបស្ពាយ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង ២០និង១០នាទី មានករណីឆក់កាបូបស្ពាយ នៅលើផ្លូវព្រះមុនីវង្ស កែង៤៣៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ជនសង្ស័យមានគ្នា ០២នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាក ស្ទេប ពណ៌ ផ្កាឈូក បិទស្តុតពណ៌ខ្មៅ ជនសង្ស័យ ទី១. ឈ្មោះ អ៊ុប ចិន្តា ភេទប្រុស អាយុ១៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល គ្មានលេខ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា និងទី២. ឈ្មោះ ហម សុភ័ក្ត្រ ភេទប្រុស អាយុ១៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៦៤ ផ្លូវ១៨២ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា បានឆក់កាបូបស្ពាយ
សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ជនសង្ស័យមានគ្នា ០២នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាក ស្ទេប ពណ៌ ផ្កាឈូក បិទស្តុតពណ៌ខ្មៅ ជនសង្ស័យ ទី១. ឈ្មោះ អ៊ុប ចិន្តា ភេទប្រុស អាយុ១៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល គ្មានលេខ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា និងទី២. ឈ្មោះ ហម សុភ័ក្ត្រ ភេទប្រុស អាយុ១៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៦៤ ផ្លូវ១៨២ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា បានឆក់កាបូបស្ពាយ
Labels:
សន្តិសុខសង្គម
Saturday, February 21, 2015
គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៥ បណ្តាលអោយស្លាប់មនុស្ស ០៣នាក់ របួសធ្ងន់ស្រាល ៣៣នាក់
រាជធានីភ្នំពេញៈ នៅថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៥នេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ១៥លើក (យប់ ០៧លើក), បណ្តាលឲ្យមនុស្សស្លាប់ ០៣នាក់ (ស្រី ០២នាក់) រងរបួសធ្ងន់ ២៣នាក់ (ស្រី ១០នាក់) និងរងរបួសស្រាល ១០នាក់ (ស្រី ០១នាក់) ។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១៥លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ២៦គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១២គ្រឿង, រថយន្តធុនតូចចំនួន ០៩គ្រឿង, រថយន្តធុនធំចំនួន ០៣គ្រឿង, យានផ្សេងៗចំនួន ០២គ្រឿង និងអ្នកថ្មើរជើង ម្នាក់ ។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១៥លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ២៦គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១២គ្រឿង, រថយន្តធុនតូចចំនួន ០៩គ្រឿង, រថយន្តធុនធំចំនួន ០៣គ្រឿង, យានផ្សេងៗចំនួន ០២គ្រឿង និងអ្នកថ្មើរជើង ម្នាក់ ។
Labels:
សណ្តាប់ធ្នាប់
ស្ត្រីម្នាក់ដើរឆ្លងផ្លូវ ត្រូវម៉ូតូបុក បណ្តាលឲ្យរងរបួសធ្ងន់ ទាំងអ្នកម៉ូតូនិងអ្នកដើរ
ខេត្តបន្ទាយមានជ័យ៖ ស្ត្រីម្នាក់ដើរឆ្លងថ្នល់ ត្រូវម៉ូតូបុក បណ្តាលឲ្យរងរបួសធ្ងន់ ទាំងអ្នកបើកម៉ូតូនិងអ្នកដើរ ត្រូវបានកម្លាំងនគរបាល ដឹកយកទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យបង្អែក ក្រុងសិរីសោភ័ណ ទាំង ០២នាក់ ។ ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង ០៦និង៥០នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៥៦A មុខផ្សារពង្រ ស្ថិតក្នុងភូមពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
Labels:
សណ្តាប់ធ្នាប់
នគរបាលឃាត់ចោរឆក់ទូរស័ព្ទដៃ ០២នាក់
ខេត្តកណ្តាល៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង ១៦និង២០នាទី ត្រង់ចំណុចផ្លូវបេតុង ភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានករណីឆក់ទូរស័ព្ទដៃ ០១គ្រឿង ពីជនជាតិបរទេស តែពុំបានសម្រេច ត្រូវបានសមត្ថកិច្ចនគរបាល ឃាត់ខ្លួនទាំងពីរនាក់ រួមទាំងវត្ថុតាង ។
Labels:
សន្តិសុខសង្គម
គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងកង់ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ០៤នាក់
ខេត្តកណ្តាល៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង ១៧និង១០នាទី តាមបណ្តោយផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ២២-២៣ ភ្នំពេញ-អ្នកលឿង ក្នុងភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្តាល មានគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយកង់ ក្នុងទិសដៅស្របគ្នា អ្នកលឿង ភ្នំពេញ ម៉ូតូម៉ាក HONDA.C125 ពណ៌ខ្មៅ ស៊េរី២០០៧ ពាក់ផ្លាកលេខ កណ្តាល 1D.6553 ជិះគ្នាបីនាក់ បណ្តាលឲ្យរងរបួសធ្ងន់ ០៣នាក់ និងស្រាលម្នាក់ ។
Labels:
សណ្តាប់ធ្នាប់
សម្រេចឃុំខ្លួនម្ចាស់រថយន្តអូឌី ពីបទជួញដូរគ្រឿងញៀន និងមិនគោរពកាតព្វកិច្ច របស់តុលាការ
រាជធានីភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ បានចេញដីការសម្រេចឃុំខ្លួន ឈ្មោះ ថាវ ថាវី ហៅ ឡុង រ៉ាវី ភេទប្រុស អាយុ២៩ឆ្នាំ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមក្រោមការចោទប្រកាន់ ពីបទមិនគោរពកាតព្វកិច្ច របស់តុលាការ ដែលបានដោះលែងឱ្យនៅក្រៅឃុំ ដាក់ស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការនោះ ។
ជនត្រូវចោទ ឈ្មោះ ថាវ ថាវី ត្រូវបានសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ ធ្វើការចាប់ខ្លួន កាលពីយប់ថ្ងៃទី២០ កុម្ភៈ ដែលការចាប់ខ្លួននោះ លោកវរសេនីយ៍ត្រី តី វិសាល អនុប្រធានការិយាល័យ ហៅថា ជាការអនុវត្តតាមដីការ បញ្ជាឱ្យចូលខ្លួន របស់ចៅក្រមសាលាដំបូង រាជធានីភ្នំពេញ ។
Labels:
គ្រឿងញៀន
នគរបាលស្រុកភ្នំព្រឹក ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធនឹងករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន
ខេត្តបាត់ដំបង៖ កម្លាំងនគរបាលស្រុកភ្នំព្រឹក ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង ០៩និង៤៥នាទីព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចក្រុមទី៩ ភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយរឹបអូសបានយ៉ាម៉ាចំនួន ១៣គ្រាប់ និងសម្ភារៈមួយចំនួន ។
លោក សារ៉េត វិសេដ្ឋ អធិការរងនគរបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ កម្លាំងនគរបាលទទួលបានព័ត៌មានថា មានករណីចែកចាយ និងប្រើប្រាស់ថ្នាំញៀន ។
លោក សារ៉េត វិសេដ្ឋ អធិការរងនគរបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ កម្លាំងនគរបាលទទួលបានព័ត៌មានថា មានករណីចែកចាយ និងប្រើប្រាស់ថ្នាំញៀន ។
Labels:
គ្រឿងញៀន
ផឹងស៊ីស្រវឹងយកកាំភ្លើងកែច្នៃ បាញ់លេងត្រូវមិត្តភ័ក្តចំភ្នែក
ខេត្តស្ទឹងត្រែង៖ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង ១០និង៣០នាទី នៅចំណុចចំការអាចម៍ដែក ភូមិមន ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង មានករណីផឹកស៊ី លេងធម្មតា ជាមួយគ្នា ពេលស្រវឹងយកកាំភ្លើងកែច្នៃបាញ់ស៊ីបមែកឈើ រាលត្រូវចំភ្នែកមិត្តភ័ក្ត រួចដាក់មេប្រូចបាត់ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនបង្កមានឈ្មោះ ក្លិន ភេទប្រុស អាយ៤០ឆ្នាំ ស្រុកកំណើតនៅខេត្តកំពង់ចាម មកធ្វើកម្មករកាប់ដំឡូងឱ្យគេ ចំណែកជនរងគ្រោះ ឈ្មោះ ហៀង យ៉ីម ភេទប្រុស អាយុ៤៣ឆ្នាំ អ្នកទាំងពីរស់នៅ ភូមិ ឃុំ កើតហេតុខាងលើ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនបង្កមានឈ្មោះ ក្លិន ភេទប្រុស អាយ៤០ឆ្នាំ ស្រុកកំណើតនៅខេត្តកំពង់ចាម មកធ្វើកម្មករកាប់ដំឡូងឱ្យគេ ចំណែកជនរងគ្រោះ ឈ្មោះ ហៀង យ៉ីម ភេទប្រុស អាយុ៤៣ឆ្នាំ អ្នកទាំងពីរស់នៅ ភូមិ ឃុំ កើតហេតុខាងលើ ។
Labels:
សន្តិសុខសង្គម
គ្រោះថ្នាក់ចរាចរណ៍ ក្នុងពិធីចូលឆ្នាំចិន-វៀតណាម ថ្ងៃទី៤ ត្រូវនិងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ ប្រៀបធៀបថ្ងៃដូចគ្នា ឆ្នាំ២០១៤
រាជធានីភ្នំពេញៈ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ១១លើក/២២លើក ថយចុះ១១លើក ស្មើនឹង៥០% បណ្តាលឲ្យមនុស្សស្លាប់ ០៨នាក់/១៦នាក់ ថយចុះ ៥០%, របួសធ្ងន់ ០៦នាក់/២៣នាក់ ថយចុះ ១៧នាក់ និងរបួសស្រាល ១៤នាក់/១២នាក់ កើនឡើង ០២នាក់ ។
បណ្តាលឲ្យខូចខាតយានយន្ត រួមមាន ម៉ូតូ ១១គ្រឿង/២០គ្រឿង ថយចុះ ០៩គ្រឿង, រថយនធុនតូច ០៦គ្រឿង/០៩គ្រឿង ថយចុះ ០៣គ្រឿង, រថយន្តធុនធំ ០៣គ្រឿង/០១គ្រឿង កើនឡើង ០២គ្រឿង, យានយន្តផ្សេងៗ ០០គ្រឿង/០៥គ្រឿង ថយចុះ ០៥គ្រឿង, ថ្មើរជើង ០១នាក់/០៣នាក់ ថយចុះ ០២នាក់ ហើយអ្នកមិនពាក់មួកពេលបើកបរ ១៦នាក់/២៥នាក់ ថយចុះ ០៩នាក់ ។
បណ្តាលឲ្យខូចខាតយានយន្ត រួមមាន ម៉ូតូ ១១គ្រឿង/២០គ្រឿង ថយចុះ ០៩គ្រឿង, រថយនធុនតូច ០៦គ្រឿង/០៩គ្រឿង ថយចុះ ០៣គ្រឿង, រថយន្តធុនធំ ០៣គ្រឿង/០១គ្រឿង កើនឡើង ០២គ្រឿង, យានយន្តផ្សេងៗ ០០គ្រឿង/០៥គ្រឿង ថយចុះ ០៥គ្រឿង, ថ្មើរជើង ០១នាក់/០៣នាក់ ថយចុះ ០២នាក់ ហើយអ្នកមិនពាក់មួកពេលបើកបរ ១៦នាក់/២៥នាក់ ថយចុះ ០៩នាក់ ។
Labels:
សណ្តាប់ធ្នាប់
ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីគាស់បង្អួចដែក យកទ្រព្យសម្បត្តិ
រាជធានីភ្នំពេញ៖នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង ២១និង៣០នាទី ជនសង្ស័យឈ្មោះ ស ម៉ៅ បន្ទាប់ពីបានធ្វើសកម្មភាពគាស់បង្អួច ចូលយកទ្រព្យសម្បត្តិ ជនរងគ្រោះឈ្មោះ សួរ គឹមញាណ ភេទប្រុស រួចមក ក៏បានមកកន្លែងកើតហេតុ រកទូរសព្ទ័ ដែលខ្លួនជ្រុះបាត់ ក៏ត្រូវជនរងគ្រោះ មានការសង្ស័យឃាត់ ឆែកឆេររកឃើញ ទូរស័ព្ទដៃ និងប្លាស់ចំនួន0២ ជារបស់ជនរងគ្រោះ ដែលបាត់ ក៏ឃាត់ខ្លួនជនសង្ស័យ យកមកប្រគល់អោយនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ។
Labels:
សន្តិសុខសង្គម
នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទគាស់គាស់ផ្ទះប្រជាពលរដ្ឋ យកសម្ភារៈ
រាជធានីភ្នំពេញ៖ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង ១១និង៣០នាទី មានករណីលួចគាស់ផ្ទះប្រជាពលរដ្ឋ យកសម្ភារៈ នៅផ្ទះលេខ៣៩ ផ្លូវ២៧១ ក្រុម២៨ ភូមិ៥ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន បង្កដោយជនសង្ស័យម្នាក់ ឈ្មោះ អ៊ុល មនោរិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ផ្ទះជួលគ្មានលេខ ផ្លូវព្រះមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ឯជនរងគ្រោះឈ្មោះ ប៉ុន ដានី ភេទប្រុស អាយុ៣២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ លក់ថ្នាំពេទ្យ ទីលំនៅផ្ទះកើតហេតុខាងលើ ។
Labels:
សន្តិសុខសង្គម
Thursday, February 19, 2015
រាជរដ្ឋាភិបាលកម្ពុជា ចង់ឱ្យមានចលនាភូមិថ្មី នៅកម្ពុជា ព្រោះចលនាភូមិថ្មី អាចជួយដល់កម្ពុជាឈាន ទៅកាន់ការអភិវឌ្ឍន៍
រាជធានីភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ចង់ឱ្យមានចលនាភូមិថ្មី នៅកម្ពុជា ព្រោះចលនាភូមិថ្មី អាចជួយដល់កម្ពុជា ឈានទៅកាន់ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដូចប្រទេសកូរ៉េ ។ សម្តេចតេជោបន្តថា ចលនាភូមិថ្មី អាចបញ្ចូលគ្នា ទៅនឹងចលនា ភូមិ ឃុំ មានសុវត្ថិភាព ដែលកំពុងតែអនុវត្តន៍ នៅកម្ពុជានាសព្វថ្ងៃ ។ នេះជាការបញ្ជាក់ របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងជំនួបជាមួយ លោក គីម វ័នយីន (Kim Weon Jin) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណៈរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០១៥ នៅវិមានសន្តិភាព ។
រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ សន្យាជួយកម្ពុជា ក្នុងកិច្ចដំណើរការអភិវឌ្ឍន៍ប្រទេស
រាជធានីភ្នំពេញ៖ នៅក្នុងជំនួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៨ កុម្ភៈ នៅវិមានសន្តិភាព លោក អ៊ើគី ទួមីអូចា (Erkki Tuomioja) រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ បានសន្យាជួយចូលរួមចំណែក ដល់កម្ពុជា ក្នុងកិច្ចដំណើរការអភិវឌ្ឍន៍ ឲ្យកាន់តែប្រសើរឡើង ក៏ព្រោះតែការអភិវឌ្ឍនេះ មានទំហំធំធេងណាស់សំរាប់កម្ពុជា ។
លោក Erkki Tuomioja បានឲ្យដឹងថា ដំណើរទស្សនកិច្ច របស់ឯកឧត្តម មកកាន់កម្ពុជា នាពេលនេះ គឺដើម្បីអភិវឌ្ឍន៍ទំនាក់ទំនង រវាងប្រទេសទាំងពីរថែមមួយជំហានទៀត ព្រមជាមួយមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសេដ្ឋកិច្ច ដែលកំពុងតែ មានភាពរស់រវើក នៅក្នុងព្រះរាជាណាចក្រកម្ពុជា នោះសោធ គឺកំពុងតែមានមោទនភាព ។
លោក Erkki Tuomioja បានឲ្យដឹងថា ដំណើរទស្សនកិច្ច របស់ឯកឧត្តម មកកាន់កម្ពុជា នាពេលនេះ គឺដើម្បីអភិវឌ្ឍន៍ទំនាក់ទំនង រវាងប្រទេសទាំងពីរថែមមួយជំហានទៀត ព្រមជាមួយមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសេដ្ឋកិច្ច ដែលកំពុងតែ មានភាពរស់រវើក នៅក្នុងព្រះរាជាណាចក្រកម្ពុជា នោះសោធ គឺកំពុងតែមានមោទនភាព ។
គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ បណ្តាលឲ្យស្លាប់មនុស្ស ០៩នាក់ របួសធ្ងន់ស្រាល ៨១នាក់
រាជធានីភ្នំពេញៈ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ៣៤លើក បណ្តាលឲ្យមនុស្សស្លាប់ ០៩នាក់, របួសធ្ងន់ ៥៧នាក់ និងរបួសស្រាល ២៤នាក់ ។ បើប្រៀបធៀបជាមួយបុណ្យចូលឆ្នាំចិនឆ្នាំ២០១៤ អ្នកស្លាប់មានការថយចុះចំនួន ៦នាក់ ស្មើនឹង ២១% ។
Labels:
សណ្តាប់ធ្នាប់
ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសបើកប្រតិបត្តិការលុបបំបាត់ ការដាក់ប៉ុស្តិ៍ជញ្ជីងថ្លឹង បែបអនាធិបតេយ្យ តាមដងផ្លូវថ្នល់
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាស បើកប្រតិបត្តិការលុបបំបាត់ ការដាក់ប៉ុស្តិ៍ជញ្ជីងថ្លឹង បែបអនាធិបតេយ្យតាមដងផ្លូវថ្នល់ និងពង្រឹងការអនុវត្តច្បាប់ ស្តីពីការដឹកជញ្ជូន ដើម្បីធានាឲ្យបានការគ្រប់គ្រងការដឹកជញ្ជូន លើសទម្ងន់កំណត់ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ បានបញ្ជាក់ថា ក្នុងមួយរយៈពេលកន្លងមកនេះ មានជនខិលខូចបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ បែបអនាធិបតេយ្យក្រោមរូបភាពត្រួតពិនិត្យ ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ តាមដងផ្លូវមួយចំនួន ដោយនៅពេលយប់ មានដាក់ភ្លើងសញ្ញាបំភ្លឺ ឬសញ្ញាសម្គាល់ ឲ្យរថយន្តដឹកជញ្ជូនឈប់ដើម្បីត្រួតពិនិត្យ និងបង្ខំឲ្យបង់ប្រាក់ ដែលប្រការនេះ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិច្ចការងារអាជីវកម្ម របស់ប្រតិបត្តិករដឹកជញ្ជូនផងដែរ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ បានបញ្ជាក់ថា ក្នុងមួយរយៈពេលកន្លងមកនេះ មានជនខិលខូចបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ បែបអនាធិបតេយ្យក្រោមរូបភាពត្រួតពិនិត្យ ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ តាមដងផ្លូវមួយចំនួន ដោយនៅពេលយប់ មានដាក់ភ្លើងសញ្ញាបំភ្លឺ ឬសញ្ញាសម្គាល់ ឲ្យរថយន្តដឹកជញ្ជូនឈប់ដើម្បីត្រួតពិនិត្យ និងបង្ខំឲ្យបង់ប្រាក់ ដែលប្រការនេះ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិច្ចការងារអាជីវកម្ម របស់ប្រតិបត្តិករដឹកជញ្ជូនផងដែរ ។
Labels:
សន្តិសុខសង្គម
ជនអន្តោប្រវេសន៍លើកគ្នា ចូលមកដែនទឹកអ៊ីតាលី កាន់តែច្រើនឡើង ជារៀងរាល់ថ្ងៃ
អ៊ីតាលី៖ ខណៈដែលក្រុមរដ្ឋអ៊ីស្លាម
មកបោះទីតាំងកាន់តែច្រើនឡើង នៅលើដែនដីលីប៊ី ហើយអេហ្ស៊ីប ស្នើដល់
អ.ស.ប ឱ្យធ្វើអន្តរាគមន៍ក្នុងប្រទេសនេះ ដែលជាហេតុធ្វើឲ្យជនអន្តោប្រវេសន៍លើកគ្នា
ចូលមកដែនទឹក អ៊ីតាលីកាន់តែច្រើនឡើង ជារៀងរាល់ថ្ងៃ ។
លោក FANNY STENNELER បេសកជនពិសេស របស់ទូរទស្សន៍បារាំង
RANCE-2 ប្រចាំទីក្រុងរ៉ូម
បានបញ្ជាក់ថា ការវាតទីរបស់ពួកជីហាដ
ជារឿងបារម្ភធំមួយ សម្រាប់ប្រទេសអ៊ីតាលី ។ សភាពការណ៍នេះ ពុំមែនជារឿងថ្មីឡើយ
។
Labels:
ព័ត៌មានអន្តរជាតិ
Wednesday, February 18, 2015
អុជធូបសែនកុងម៉ា ឆ្លងចរន្តអគ្គិសនី ឆេះហាងលក់សម្បកកង់រថយន្តទាំងថ្ងៃ

កំពង់ឆ្នាំងៈ
ហាងលក់សម្បកកង់រថយន្តយីហោ ឡូ លីទី១
ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងថ្ងៃ ខណៈម្ចាស់ហាងមិននៅ
ដោយសាតែឆ្លងចរន្តអគ្គិសនីកន្លែងសែនកុងម៉ា។ ហេតុការណ៍នេះ
បានកើតឡើងនៅវេលាម៉ោង១១និង៣៥នាទី ថ្ងៃត្រង់ ថ្ងៃទី១៨ ខែកុម្ភៈ
ឆ្នាំ២០១៥ នៅបណ្តោយផ្លូវជាតិលេខ៥ ចំណុចជិតក្លោងទ្វារវត្តធម្មយុត្តិ
ក្នុងភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
ព័ត៌មានជាបឋមពីសមត្ថកិច្ច ដែលកំពុងអន្តរាគមន៍បានឲ្យដឹងថា ម្ចាស់ហាងរងគ្រោះខាងលើ មានឈ្មោះ ឡូ លី ភេទស្រី អាយុ២៨ឆ្នាំ រស់នៅប្រកបមុខរបរលក់សម្បកកង់ និងគ្រឿងបន្លាស់រថយន្ត នៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។ មុនពេលកើតហេតុ ស្ត្រីជាម្ចាស់ហាងបានដុតធូបសែនកុងម៉ា និងបានដោតឌុយភ្លើង ដើម្បីលម្អកន្លែងកុងម៉ា ហើយសមាជិកនៅក្នុងគ្រួសារ បានចាកចេញពីហាងទាំងអស់គ្នា។ បន្ទាប់មកក៏មានគ្រោះអគ្គិភ័យនេះកើតឡើងតែម្តង។
ព័ត៌មានជាបឋមពីសមត្ថកិច្ច ដែលកំពុងអន្តរាគមន៍បានឲ្យដឹងថា ម្ចាស់ហាងរងគ្រោះខាងលើ មានឈ្មោះ ឡូ លី ភេទស្រី អាយុ២៨ឆ្នាំ រស់នៅប្រកបមុខរបរលក់សម្បកកង់ និងគ្រឿងបន្លាស់រថយន្ត នៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។ មុនពេលកើតហេតុ ស្ត្រីជាម្ចាស់ហាងបានដុតធូបសែនកុងម៉ា និងបានដោតឌុយភ្លើង ដើម្បីលម្អកន្លែងកុងម៉ា ហើយសមាជិកនៅក្នុងគ្រួសារ បានចាកចេញពីហាងទាំងអស់គ្នា។ បន្ទាប់មកក៏មានគ្រោះអគ្គិភ័យនេះកើតឡើងតែម្តង។
Labels:
សន្តិសុខសង្គម
ក្រសួងមហាផ្ទៃ អំពាវនាវឲ្យប្រជាពលរដ្ឋ មកធ្វើអត្តសញ្ញាណប័ណ្ណ សញ្ញាតិខែ្មរ

ភ្នំពេញៈ ក្រសួងមហាផ្ទៃ
បានចេញលិខិតអំពាវនាវមួយនេះ ដោយសុំឲ្យប្រជាពលរដ្ឋខ្មែរ
ចាប់ពីអាយុ១៥ឆ្នាំឡើងទៅ ដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ ឬអ្នកបាត់
និងខូច អាចទៅបំពេញបែបបទសុំធ្វើថ្មីនៅតាមមូលដ្ឋានខ្លួន
ដោយភ្ជាប់ទៅជាមួយនូវសំបុត្រកំណើត សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ
ឬលិខិតបញ្ជាក់បាត់អត្តសញ្ញាណប័ណ្ណជាដើម។
សេចក្ដីអំពាវនាវ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ក៏បានណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈកម្មាធិការជំរុញការផ្ដល់អត្តសញ្ញាណប័ណ្ណ ត្រូវផ្សព្វផ្សាយ អប់រំណែនាំឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋអំពីសារៈសំខាន់ ដែលពាក់ព័ន្ធដល់ប្រយោជន៍របស់ពលរដ្ឋម្នាក់ៗ និងផលប្រយោជន៍ចំពោះប្រទេសជាតិ ក្នុងការទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផងដែរ៕
សេចក្ដីអំពាវនាវ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ក៏បានណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈកម្មាធិការជំរុញការផ្ដល់អត្តសញ្ញាណប័ណ្ណ ត្រូវផ្សព្វផ្សាយ អប់រំណែនាំឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋអំពីសារៈសំខាន់ ដែលពាក់ព័ន្ធដល់ប្រយោជន៍របស់ពលរដ្ឋម្នាក់ៗ និងផលប្រយោជន៍ចំពោះប្រទេសជាតិ ក្នុងការទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផងដែរ៕
Labels:
សន្តិសុខសង្គម
គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ បណ្តាលឲ្យស្លាប់មនុស្ស ០៥នាក់ របួសធ្ងន់ស្រាល ១៦នាក់
រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥
មានចំនួន ១០លើក យប់ ០៥លើក,
បណ្តាលអោយមនុស្សស្លាប់ចំនួន ០៥នាក់ (ប្រុស) របួសធ្ងន់ ០៥នាក់ (ស្រី១នាក់)
និងរបួសស្រាល១១នាក់(ស្រី២នាក់)។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ០១០លើកនេះ
បានបង្កឲ្យខូចខាតយានយន្តសរុប ១៥គ្រឿង ក្នុងនោះមានម៉ូតូចំនួន១២គ្រឿង,
រថយន្តធុនតូចចំនួន ០១គ្រឿង និងយានផ្សេងៗ ២គ្រឿង។
Labels:
សណ្តាប់ធ្នាប់
Tuesday, February 17, 2015
ជប៉ុនបិទស្ថានទូត ប្រចាំនៅប្រទេសយេម៉ែន
ជប៉ុន៖ រដ្ឋមន្ត្រីការបរទេសជប៉ុនបានអះអាង កាលពីថ្ងៃច័ន្ទថា ខ្លួនបានបិទស្ថានទូតរបស់ខ្លួនប្រចាំប្រទេសយេម៉ែនជាបណ្តោះអាសន្ន និងបានជម្លៀសបុគ្គលិករបស់ខ្លួន ដោយមូលហេតុថាស្ថានការណ៍សន្តិសុខនៅក្នុងប្រទេសនេះមានសភាពកាន់តែ អាក្រក់។ អគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសយេម៉ែន លោក Katsuyoshi Hayashi រួមទាំងមន្ត្រីបួនរូបផ្សេងទៀតដែលធ្វើការនៅស្ថានទូត ត្រូវបានជម្លៀចេញពីស្ថានទូតដើម្បីចាកចេញពីប្រទេសមួយនេះ ។ លោករដ្ឋមន្ត្រីការបរទេសជប៉ុនបានបន្ថែមទៀតថា ស្ថានទូតបានបិទជាផ្លូវការណ៍ជាបណ្តោះអាសន្ន ដោយសារស្ថានការណ៍សន្តិសុខនៅក្នុងប្រទេស៕
Labels:
ព័ត៌មានអន្តរជាតិ
បារាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀង លក់យន្តហោះចម្បាំង ទៅឱ្យប្រទេសអេហ្ស៊ីប
អេហ្ស៊ីប៖ នៅថ្ងៃច័ន្ទ បារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយអេហ្ស៊ីប ស្តីពីការលក់យន្តហោះចម្បាំងRafale របស់ខ្លួនទៅឱ្យបរទេសជាលើកដំបូង ដែលជាដំណោះស្រាយក្នុងការបង្កើនវិស័យយោធារបស់រដ្ឋធានីCairo ខណៈពេលដែលខ្លួនប្រយុទ្ធនឹងក្រុមឧទ្ទាម។ ទីក្រុងប៉ារីសសង្ឃឹមថា ទឹកប្រាក់ចំនួន ៥.៩ពាន់លានដុល្លាអាមេរិក មានតម្លៃសមស្របសំរាប់យន្តហោះចម្បាំង២៤គ្រឿង នឹងត្រូវបានបញ្ជូនទៅកាន់រដ្ឋធានីCairo ក្នុងឆ្នាំនេះ ស្របពេលដែលរដ្ឋធានីមួយនេះ ប្រតិបត្តិការវាយប្រហារដែនអាកាសប្រឆាំងនឹងក្រុមISនៅក្នុងប្រទេសលី ប៊ី ព្រមទាំងមានការប៉ុនប៉ុងបោសសំអាតផ្នែកផ្សេងទៀតដោយយន្តហោះចម្បាំង របស់ខ្លួនជាលើកដំបូង៕
Labels:
ព័ត៌មានអន្តរជាតិ
Subscribe to:
Posts (Atom)