អ៊ីតាលី៖ ខណៈដែលក្រុមរដ្ឋអ៊ីស្លាម
មកបោះទីតាំងកាន់តែច្រើនឡើង នៅលើដែនដីលីប៊ី ហើយអេហ្ស៊ីប ស្នើដល់
អ.ស.ប ឱ្យធ្វើអន្តរាគមន៍ក្នុងប្រទេសនេះ ដែលជាហេតុធ្វើឲ្យជនអន្តោប្រវេសន៍លើកគ្នា
ចូលមកដែនទឹក អ៊ីតាលីកាន់តែច្រើនឡើង ជារៀងរាល់ថ្ងៃ ។
លោក FANNY STENNELER បេសកជនពិសេស របស់ទូរទស្សន៍បារាំង
RANCE-2 ប្រចាំទីក្រុងរ៉ូម
បានបញ្ជាក់ថា ការវាតទីរបស់ពួកជីហាដ
ជារឿងបារម្ភធំមួយ សម្រាប់ប្រទេសអ៊ីតាលី ។ សភាពការណ៍នេះ ពុំមែនជារឿងថ្មីឡើយ
។
រៀងរាល់ថ្ងៃ អ៊ីតាលី
ត្រូវប្រឈមមុខ ការហូរចូលនៃជនអន្តោប្រវេសន៍ជាច្រើនពាន់នាក់ លើកគ្នាមកតាមនាវា
ពិសេសមកពីលីប៊ី ។ ពួកអ្នកទាំងនោះ ត្រូវបានប្រមូលទៅកាន់មជ្ឈមណ្ឌលទាំងនានា ដែលពេលនេះមានមនុស្សពេញណែនហើយ
៕