កំពង់ឆ្នាំងៈ
ហាងលក់សម្បកកង់រថយន្តយីហោ ឡូ លីទី១
ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងថ្ងៃ ខណៈម្ចាស់ហាងមិននៅ
ដោយសាតែឆ្លងចរន្តអគ្គិសនីកន្លែងសែនកុងម៉ា។ ហេតុការណ៍នេះ
បានកើតឡើងនៅវេលាម៉ោង១១និង៣៥នាទី ថ្ងៃត្រង់ ថ្ងៃទី១៨ ខែកុម្ភៈ
ឆ្នាំ២០១៥ នៅបណ្តោយផ្លូវជាតិលេខ៥ ចំណុចជិតក្លោងទ្វារវត្តធម្មយុត្តិ
ក្នុងភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
ព័ត៌មានជាបឋមពីសមត្ថកិច្ច ដែលកំពុងអន្តរាគមន៍បានឲ្យដឹងថា ម្ចាស់ហាងរងគ្រោះខាងលើ មានឈ្មោះ ឡូ លី ភេទស្រី អាយុ២៨ឆ្នាំ រស់នៅប្រកបមុខរបរលក់សម្បកកង់ និងគ្រឿងបន្លាស់រថយន្ត នៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។ មុនពេលកើតហេតុ ស្ត្រីជាម្ចាស់ហាងបានដុតធូបសែនកុងម៉ា និងបានដោតឌុយភ្លើង ដើម្បីលម្អកន្លែងកុងម៉ា ហើយសមាជិកនៅក្នុងគ្រួសារ បានចាកចេញពីហាងទាំងអស់គ្នា។ បន្ទាប់មកក៏មានគ្រោះអគ្គិភ័យនេះកើតឡើងតែម្តង។
ដោយឡែកម្ចាស់ហាងវិញ បានប្រាប់សមត្ថកិច្ចថា ដើមចមដែលបណ្តាលឲ្យកើតគ្រោះអគ្គិភ័យនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីកន្លែងកុងម៉ាពេលពួកគាត់មិនបាននៅហាង ហើយការខូចខាតគិតជាទឹកប្រាក់អស់ប៉ុណ្ណានោះនៅមិនទាន់ដឹងនៅឡើយ។
នៅក្នុងករណីគ្រោះអគ្គិភ័យមួយប៉ព្រិចភ្នែកខាងលើនេះ បានធ្វើឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋនៅក្នុងក្រុង កំពង់ឆ្នាំង និងអ្នកធ្វើដំណើរឆ្លងកាត់ ហើយនៅក្នុងហេតុការណ៍នោះ គេឃើញមានការសហការជួយអន្តរាគមន៍ពីប្រជាការពារ កងរាជអាវុធហត្ថ នគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់ឆ្នាំង នគរបាលក្រុងកំពង់ឆ្នាំង និងបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកជិតខាងផងដែរ។
ភ្លើងបានថមថយកម្លាំងរលត់ទៅវិញនៅវេលាម៉ោង១២និង១៥នាទីថ្ងៃដដែល ក្នុងនោះការិយាល័យពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានធ្វើការបាញ់ពន្លត់អគ្គិភ័យនេះ ដោយប្រើប្រាស់ទឹកអស់៣រថយន្ត។
លោក ប្រាក់ វុទ្ធី ស្នងការនៃការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានណែនាំដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវយកចិត្តទុកដាក់អប់រំពន្យល់ណែនាំដល់ប្រជាពលរដ្ឋ ដែលងាយនឹងប្រឈមជាមួយគ្រោះអគ្គិភ័យ ត្រូវតែប្រុងប្រយ័ត្នជាប់ជានិច្ច ដើម្បីជៀសវាងឲ្យបាននូវគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ៕

http://police.gov.kh/news/social-security-2/2015-02-19-11-58-16-11393