ភ្នំពេញៈ ក្រសួងមហាផ្ទៃ
បានចេញលិខិតអំពាវនាវមួយនេះ ដោយសុំឲ្យប្រជាពលរដ្ឋខ្មែរ
ចាប់ពីអាយុ១៥ឆ្នាំឡើងទៅ ដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ ឬអ្នកបាត់
និងខូច អាចទៅបំពេញបែបបទសុំធ្វើថ្មីនៅតាមមូលដ្ឋានខ្លួន
ដោយភ្ជាប់ទៅជាមួយនូវសំបុត្រកំណើត សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ
ឬលិខិតបញ្ជាក់បាត់អត្តសញ្ញាណប័ណ្ណជាដើម។
សេចក្ដីអំពាវនាវ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ក៏បានណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈកម្មាធិការជំរុញការផ្ដល់អត្តសញ្ញាណប័ណ្ណ ត្រូវផ្សព្វផ្សាយ អប់រំណែនាំឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋអំពីសារៈសំខាន់ ដែលពាក់ព័ន្ធដល់ប្រយោជន៍របស់ពលរដ្ឋម្នាក់ៗ និងផលប្រយោជន៍ចំពោះប្រទេសជាតិ ក្នុងការទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផងដែរ៕