រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥
មានចំនួន ១០លើក យប់ ០៥លើក,
បណ្តាលអោយមនុស្សស្លាប់ចំនួន ០៥នាក់ (ប្រុស) របួសធ្ងន់ ០៥នាក់ (ស្រី១នាក់)
និងរបួសស្រាល១១នាក់(ស្រី២នាក់)។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ០១០លើកនេះ
បានបង្កឲ្យខូចខាតយានយន្តសរុប ១៥គ្រឿង ក្នុងនោះមានម៉ូតូចំនួន១២គ្រឿង,
រថយន្តធុនតូចចំនួន ០១គ្រឿង និងយានផ្សេងៗ ២គ្រឿង។
មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់គឺ ល្មើសល្បឿន ០៣លើក,
ប្រជែងគ្រោះថ្នាក់០១លើក,
ស្រវឹង២លើក,មិនប្រកាន់ស្តាំ១លើក,បត់គ្រោះថ្នាក់១លើក,
មិនគោរពសិទ្ធ១លើក, កត្តាយានយន្ត១លើក ។ ក្នុងនោះអ្នកជិះម៉ូតូគ្រោះថ្នាក់
ដោយមិនបានពាក់មួកសុវត្ថិភាពចំនួន ១៦នាក់ (យប់ ០៨នាក់) ។រថយន្តពិន័យសរុបចំនួន ៤៧៩គ្រឿង (រថយន្តធំ៩២គ្រឿង) ស្មើនិង៤៧៩ករណី, ករណីល្មើសក្រដាសស្នាម ២៩៤គ្រឿង ស្មើនិង២៩៤រណី រួមមានបណ្ណបើកបរហួសសុពលភាព ០៧ករណី, បណ្ណបើកបរខុសប្រភេទយាន្ត ៧ករណី, គ្មានបណ្ណអាជីវកម្ម៦ករណី, គ្មានឈៀក ២៨ករណី, បើកបរលើសល្បឿនកំណត់ ៣៩ករណី,បើកបរមិនពាក់ខ្សែក្រវ៉ាត់២០៧ករណី, ករណីល្មើសបច្ចេកទេសមាន ១៨៥គ្រឿង ស្មើនិង១៨៥ករណី រួមនមានៈដឹកសំពីងសំពោង ១៧២ករណី, ដឹកលើសចំណុះ ១៣ករណី។
ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ១,១១១គ្រឿង ក្នុងនោះជិះម៉ូតូអត់ពាក់មួក៦០១ករណី, ជិះម៉ូតូអត់ដាក់កញ្ចក់ ៤៨៣ករណី, ជិះម៉ូតូអត់កញ្ចក់និងមួក ០២ករណី, ម៉ូតូបើកភ្លើងពេលថ្ងៃ ២៣ករណី, និងស្រវឹងបើកបរ២ករណី ៕