ជប៉ុន៖ រដ្ឋមន្ត្រីការបរទេសជប៉ុនបានអះអាង កាលពីថ្ងៃច័ន្ទថា
ខ្លួនបានបិទស្ថានទូតរបស់ខ្លួនប្រចាំប្រទេសយេម៉ែនជាបណ្តោះអាសន្ន
និងបានជម្លៀសបុគ្គលិករបស់ខ្លួន
ដោយមូលហេតុថាស្ថានការណ៍សន្តិសុខនៅក្នុងប្រទេសនេះមានសភាពកាន់តែ
អាក្រក់។ អគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសយេម៉ែន លោក Katsuyoshi Hayashi
រួមទាំងមន្ត្រីបួនរូបផ្សេងទៀតដែលធ្វើការនៅស្ថានទូត
ត្រូវបានជម្លៀចេញពីស្ថានទូតដើម្បីចាកចេញពីប្រទេសមួយនេះ ។
លោករដ្ឋមន្ត្រីការបរទេសជប៉ុនបានបន្ថែមទៀតថា
ស្ថានទូតបានបិទជាផ្លូវការណ៍ជាបណ្តោះអាសន្ន
ដោយសារស្ថានការណ៍សន្តិសុខនៅក្នុងប្រទេស៕