Tuesday, February 17, 2015

បារាំង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង ​លក់​យន្តហោះ​ចម្បាំង ​​ទៅ​ឱ្យ​ប្រទេស​អេ​ហ្ស៊ី​ប

អេហ្ស៊ីប៖ នៅ​ថ្ងៃ​ច័ន្ទ បារាំង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ជា​មួយអេ​ហ្ស៊ី​ប ស្តី​ពី​ការលក់​យន្តហោះ​ចម្បាំង​Rafale របស់​ខ្លួន​ទៅឱ្យ​បរទេស​ជា​លើកដំបូង ដែល​ជា​ដំណោះស្រាយ​ក្នុង​ការបង្កើន​វិស័យ​យោធា​របស់​រដ្ឋធានី​Cairo ខណៈពេល​ដែល​ខ្លួន​ប្រយុទ្ធ​នឹង​ក្រុម​ឧទ្ទាម​។ ទីក្រុង​ប៉ារីស​សង្ឃឹមថា ទឹកប្រាក់​ចំនួន ៥.៩​ពាន់​លាន​ដុល្លា​អាមេរិក មាន​តម្លៃ​សមស្រប​សំរាប់​យន្តហោះ​ចម្បាំង​២៤​គ្រឿង នឹង​ត្រូវបាន​បញ្ជូន​ទៅ​កាន់​រដ្ឋធានី​Cairo ក្នុង​ឆ្នាំនេះ ស្របពេល​ដែល​រដ្ឋធានី​មួយ​នេះ ប្រតិបត្តិ​ការវាយប្រហា​រ​ដែនអាកាស​ប្រឆាំងនឹង​ក្រុម​IS​នៅក្នុង​ប្រទេស​លី​ ប៊ី ព្រមទាំង​មាន​ការ​ប៉ុន​ប៉ុង​បោសសំអាត​ផ្នែក​ផ្សេង​ទៀត​ដោយ​យន្តហោះ​ចម្បាំង​ របស់ខ្លួន​ជា​លើកដំបូង​៕

​​