Tuesday, February 17, 2015

អ្នកស្រាវជ្រាវ​រុស្ស៊ី​ បង្ហាញ​ពី​កម្មវិធី​ចារកម្ម ​របស់​អាមេរិក


សហរដ្ឋអាមេរិក៖ ​យោង​តាម​អ្នកស្រាវជ្រាវ​ចារកិច្ច​និង​អតីតមន្ត្រី​ប្រតិបត្តិ​បានឱ្យដឹងថា ភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក (NSA) បាន​បង្ហាញ​ពី​វិធី​ក្នុងការ​លាក់​កម្មវិធី​ចារកម្ម​នៅក្នុង​Hard drives ដែល​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​Digital របស់​លោក​ខាងលិច Seagate, Toshiba និង​ក្រុមហ៊ុន​កំពូលៗ​ផ្សេងទៀត ដោយ​ជួយ​ឱ្យ​ភ្នាក់ងារ​អាច​លួច​ស្តាប់​ពី​កុំព្យូទ័រ​ជាច្រើន​នៅលើ​ពិភពលោក​ ។ ការស្វែងរក​រយៈពេល​ដ៏​យូរ​មក​ហើយ និង​លើ​សមត្ថភាព​នៃ​ការតាមដាន​យ៉ាង​ដិតដល់ គឺជា​ផ្នែក​នៃ​ការ​ចង់ក្រង​កម្មវិធី​ចារកម្ម​មួយ​ដែល​រកឃើញ​ដោយ Kaspersky Lab ដែលជា​អ្នក​បង្កើត​កម្មវិធី​សន្តិសុខ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​Moscow បាន​រក​ឃើញ​ពី​កម្មវិធី​ប្រតិបត្តិការ​លួច​ស្តាប់​របស់​ប្រទេស​លោកខាងលិច​។

Kaspersky បាន​និយាយថា ខ្លួន​បាន​រកឃើញថា កុំព្យូទ័រ​នៅក្នុង​ប្រទេស​ជាង​៣០​ប្រទេស​បាន​រង​ការប៉ះពាល់​ដោយ​កម្ម​វិធី​ ចារកម្ម ដែល​ភាគច្រើន​ត្រូវបាន​រកឃើញ​នៅ​ប្រទេស​អ៊ីរ៉ង់ បន្ទាប់​មក​ប្រទេស​Russia, Pakistan, Afghanistan, China, Mali, Syria, Yemen និង Algeria ។ គោលដៅ​ទាំងនោះ​រួមមាន រដ្ឋាភិបាល ស្ថាប័ន​យោធា​, ក្រុមហ៊ុន​ទូរគមនាគមន៍​, ធនាគារ​, ក្រុមហ៊ុន​ថាមពល​, អ្នកស្រាវជ្រាវ​នុយក្លែអ៊ែ​រ​, សារព័ត៌មាន​, សកម្មជន​ឥស្លាម​។ ក្រុមហ៊ុន​បាន​បដិសេធ​មិន​បាន​បញ្ចេញ​ឈ្មោះ​ប្រទេស​ជា​សាធារណៈ ដែល​នៅ​ពីក្រោយ​នៃ​យុទ្ធនាការ​ចារកម្ម ក៏​ប៉ុន្តែ​បាន​បញ្ជាក់ថា ប្រទេស​នោះ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​ក្រុមហ៊ុន​Stuxnet ដែល​ដឹកនាំ​ដោយ​NSA បង្កើត​អាវុធ​បច្ចេកវិទ្យា ដែល​ធ្លាប់បាន​វាយប្រហារ​ទៅលើ​រោងចក្រ​ចំរាញ់​អ៊ុយ​រ៉ា​ញ៉ូម​របស់​អ៊ីរ៉ង់​។ NSA គឺជា​ភ្នាក់​ទទួលខុសត្រូវ​ក្នុង​ការប្រមូល​ព័ត៌មាន​ចារក​ម្ម​តាម​គ្រឿង​ អេឡិចត្រូនិ​តាងនាម​ឱ្យ​សហរដ្ឋអាមេរិក​៕