Tuesday, February 17, 2015

នគរបាល​ឃាត់ខ្លួន​បុរស​ម្នាក់ ពី​បទ​រំលោភ​សេពសន្ថវៈ បានសម្រេច នៅក្នុង​បន្ទប់ទឹក

​ខេត្ត​កំពង់ឆ្នាំង ៖ នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥  ម៉ោង​វេលា ១៩ និង​១៥​នាទី ប្រជា​ការពារ និង​មន្ត្រីនគរបាល​មូលដ្ឋាន បាន​ចាប់​ជនសង្ស័យ​ម្នាក់ ពី​បទ​ចាប់រំលោភ​សេពសន្ថវៈ នៅក្នុង​បន្ទប់ទឹក ខណៈពេល​ដែល​នារី​រងគ្រោះ ទៅ​ចូលរួម​នៅ​ពិធី​ខួបកំណើត​បងប្អូន ក្នុងភូមិ​ខ្យា​ង​ត្បូង ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង ។​
​លោក ឌុ​ច ចំរើន ប្រធានការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​មានប្រសាសន៍ថា នារី​រងគ្រោះ​មាន​អាយុ​២៥​ឆ្នាំ ពេល​នាង​ទៅ​បត់ជើង​នៅ​បន្ទប់ទឹក គឺ​ជនសង្ស័យ​ខាងលើនេះ មាន​ចេតនា​ទៅ​ចាប់​នាង​រំលោភ​តែម្តង ពេល​ឃើញ​នាង​ដើរ​ចេញ​ទៅ​បន្ទប់ទឹក​ក្រោយ​ផ្ទះ ជនសង្ស័យ​រូប​នោះ​ក៏​ដើរ​តាម ហើយ​ពេល​នាង​ចេញពី​បន្ទប់​ទឹក​មក​វិញ ក៏​ធ្វើ​សកម្មភាព​រុញ​ចូល​បន្ទប់​ទឹក​វិញ និង​ចាប់រំលោភ​តែម្តង ។ ក្រោយ​ពេល​ចេញ​មក​វិញ​នារី​រងគ្រោះ​បាន​ប្តឹង​ប្រជា​ការពារ និង​បាន​សហការ​ជាមួយ​មន្ត្រី​នគរបាល​មូលដ្ឋាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​តែ ម្តង ។
​ជនសង្ស័យ​រូប​នោះ​ត្រូវបាន​បញ្ជូន​មកដល់​ស្នងការដ្ឋាន នគរបាល ខេត្ត​កំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ហើយ​ត្រូវបាន​មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ធ្វើការ​សាកសួរ និង​បាន​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​រូប​នោះ​ថា រូបគេ​មាន​ឈ្មោះ ប៊ុន ចាន់រ៉ូ អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ នៅ​ល្ងាច​ថ្ងៃទី ១៥ ខែ​កុម្ភៈ រូបគេ​ត្រូវ​បាន​ម្ចាស់ផ្ទះ ហៅ​ទៅ​ចូលរួម​ក្នុង​ពី​ធី​ខួបកំណើត​កូន លុះ​ពេល​យប់​បន្តិច​រូបគេ​ស្រវឹង​ស្រឿងៗ បាន​ដើរ​មក​បន្ទប់ទឹក ដើម្បី​បត់ជើងតូច តែ​ពេល​រៀប​ចូល​បន្ទប់ ស្រាប់តែ​ឃើញ​នារី​រងគ្រោះ ចេញពី​បន្ទប់​ទឹក​មក​វិញ និង​មាន​ស្លៀកពាក់​ខ្លី រូបគេ​ក៏​មាន​អា​រម្ម​ណ៏ ហើយ​បាន​ចាប់​នារី​រងគ្រោះ រុញ​ចូល​បន្ទប់ទឹក​វិញ និង​ធ្វើការ​ចាប់​រំលោភ​នាងរ​ហូត​បាន​សម្រេច ទើប​ចេញ​មក​វិញ ហើយ​បន្តិច​ក្រោយមក​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង ។
​មន្ត្រី នគរបាល​ការិយាល័យ​ព្រហ្មទ័ណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​ខេត្ត​កំពង់ ឆ្នាំ​ង​បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទៅកាន​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នេះ​ដើម្បី​ផ្តន្ទា​ទៅ តាមច្បាប់ ៕