Tuesday, February 17, 2015

នគរបាល​ម្នាក់​ឆក់​ព្រហ្មចារីយ៍​នាងក្រមុំ ដែល​នឹង​ជិត​ចូល​រោងការ​

ខេត្ត​ឧត្តរមានជ័យ ៖ រឿងរ៉ាវ​មួយ​បាន​កើតឡើង​វា​យូរ​ពេល​បន្តិច​ហើយ តែ​អា​អ្វី​ដែល​គេ​មាន​ការចាប់អារម្មណ៍​នោះ គឺ​នាង​ក្រមុំ​ម្នាក់​ជិត​ដល់​ថ្ងៃ​រៀបចំ​មង្គលការ​ទៅហើយ ស្រាប់តែ​លោក​ប៉ូលិស​ម្នាក់​បាន​ចាប់​នាង​រុញ​ចូល​រថយន្ត រួច​ប្លន់​យក​ព្រហ្មចារីយ៍នៅឯ​ខេត្ត​សៀមរា​បអស់ទៅហើយ កាលពី​ថ្ងៃ​ទី​១៩ មករា ២០១៥ កន្លងទៅ ស្ថិត​ក្នុង​ភូមិពុល សង្កាត់​សំរោង ក្រុង​សំរោង ហើយ​ត្រូវបាន​ឪពុក​ម្តាយ​ខាង​កូនស្រី​ដាក់ពាក្យ​ប្តឹង​ដល់​ព្រះ រាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ ។​
​ស្ត្រី​ឈ្មោះ​អុល ស្រី​ពៅ អាយុ​៤៨​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​កំណប់ សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ បាន​រៀបរាប់​ថា រូបគាត់​មាន​ប្តី​ឈ្មោះ​ជឹម សុ​ភី អាយុ​៤៦​ឆ្នាំ ជា​មន្ត្រីប៉ូលិស បម្រើការ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ មានកូន​ចំនួន​២ (​ស្រី​១) ហើយ​មាន​គូ​ដណ្តឹង ដែល​ត្រូវ​រៀបចំ​អាពាណ៍​ពិ​ពាណ៍ នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ ២០១៥ ខាងមុខនេះ ។​
​រូបគាត់​បញ្ចាក់​ថា មុនពេល​កើតហេតុ កូនស្រី​របស់​គាត់​មាន​អាយុ​២០​ឆ្នាំ បាន​សុំ​រូបគាត់​ជា​ម្តាយ​ជិះ​ម៉ូតូ​ទៅ​ភូមិ​ពុល​ដោយ​ប្រាប់ថា កូន​ទៅ​រក​កូន​កំដ ស្រាប់តែ​បាប​ជួប​លោក​ពលបាលឯក នូ សុផាត ហៅ​បារាំង នៅក្នុង​អង្គភាព​វរ​សេនា​តូច​លេខ​៩០៥ ប៉ូលិស​ការពារ​ព្រំដែន​គោក​កម្ពុជា​-​ថៃ ជា​មនុស្ស​ធ្លាប់​ស្គាល់គ្នា បាន​ស្ទាក់ចាប់​កូនស្រី​របស់​គាត់​នៅ​ចំណុច​រង្វង់​មូល រុញ​ចូល​ទៅ​ក្នុង​រថយន្ត​បា​ឡែន ដឹក​ចេញ​ទៅ​ឯ​ខេត្តសៀមរាប ។
​ភ្លាមៗ​នោះ កូនស្រី​គាត់​បាន​ឆក់យក​ទូរស័ព្ទ​ពី​ឈ្មោះ​នូ សុផាត ទូរស័ព្ទ​មក​ឪពុកម្តាយ ហើយ​ស្រែក​ថា ម៉ែ​ជួយ​កូន​ផង គេ​ចាប់​ខ្ញុំ​ដាក់​ក្នុង​រថយន្ត លុះ​នៅ​វេលា​ម៉ោង​០៩ និង​៣០​នាទី​យប់ ថ្ងៃទី​១៩ មករា ដដែល ឈ្មោះ​នូ សុផាត កំពុង​ដេក​លក់​កូនស្រី​របស់​គាត់​បាន​យក​ទូរស័ព្ទតេ​មក​ឪពុក​ម្តាយ ប្រាប់ថា ឈ្មោះ​នូ សុផាត យក​កូន​មក​លាក់ទុក​នៅ​ផ្លូវ​លេខ​៦០ ។ បន្ទាប់​មក​រូបគាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​នាំគ្នា​ជិះ​រថយន្ត​ទៅរ កកូន​ទាំងយប់ លុះ​ព្រឹក​ឡើង​ឈ្មោះ​នូ សុផាត បាន​នាំ​កូនស្រី​គាត់ គេច​ពី​ទីនោះ ចំណែក​រូបគាត់​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ស្នងការដ្ឋាន​នគ​បាល ខេត្ត​សៀមរាប​ឱ្យ​ជួយ​អន្តរាគមន៍​ផង​ដែរ ។​
​បើតាម​សម្តី​នាង​រងគ្រោះ​ឱ្យដឹងថា ឈ្មោះ​នូ សុផាត នេះ ជា​មនុស្ស​ស្គាល់គ្នា​ជាមួយ​ឪពុក​ម្តាយ​របស់​ខ្លួន ចំណែក​រូប​នាង​មិន​បាន​ស្រឡាញ់​គ្នា​ទេ ហើយ​នាង​ក៏​មាន​គូ​ដណ្តឹង​នឹង​ត្រូវ​រៀបការ​នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ ២០១៥​នេះ ។ ពេល​នាង​កំពុង​តែ​ជិះ​ម៉ូតូ ស្រាប់តែ​ឈ្មោះ​នូ សុផាត ស្ទាក់​ចាប់​រុញ​ចូលទៅ​ក្នុង​រថយន្ត ហើយ​គំរាម​ថា បើ​រឹងទទឹង​នឹង​សម្លាប់ចោល ។ ពេល​ទៅដល់​ខេត្ត​សៀមរាប ឈ្មោះ​នូ សុផាត បាន​គំរាម​ថា ត្រូវតែ​ប្រគល់​ខ្លួន​ឱ្យ​គេ​រំលោភ ពុំ​ដូច្នោះ​ទេ គេ​នឹង​សម្លាប់ ។​
​នាង​បាន​បន្តថា លុះ​ព្រឹក​ថ្ងៃទី​២០ មករា ២០១៥ ឈ្មោះ​នូ សុផាត បាន​យក​នាង​ទៅ​សាលាឃុំ ដែល​នាង​មិន​ធ្លាប់​ស្គាល់ បង្ខំ​ឱ្យ​នាង​ផ្តិតមេដៃ​ថា នាង​ព្រមព្រាង​ស្រឡាញ់គ្នា តែ​នាង​ភ័យខ្លាច​ឈ្មោះ​នូ សុផាត នេះ សម្លាប់​ក៏​សុខចិត្ត​ផ្តិតមេដៃ ដើម្បី​យក​រួចខ្លួន បន្ទាប់​ពី​យល់ព្រម ឈ្មោះ​នូ សុផាត បាន​នាំ​នាង​ទៅ​ផ្ទះ​ឪពុក ដែល​ជា​អតីត​ប៉ូលិស​នៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្តសៀមរាប ទើប​ឪពុកម្តាយ​ឈ្មោះ​នូ សុផាត បាន​ទូរស័ព្ទ​ហៅ​ឪពុក​ម្តាយ​របស់​នាង​មក​ផ្ទះ​ឪពុក​របស់​នូ សុផាត​ធ្វើការ​សម្របសម្រួល​គ្នា តែ​ការសម្របសម្រួល​នេះ ជា​លេះ​ដើម្បី​ឱ្យ​រួច​តែប៉ុណ្ណោះ ។ នាង​បញ្ជាក់ថា ពេល​នាង​បាន​មកដល់​ផ្ទះ នាង​បាន​ធ្វើ​ពាក្យ​ប្តឹង​ពី​ឈ្មោះ​នូ សុផាត ទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ ។​
​ទាក់ទិន​នឹង​ហេតុការណ៍​នេះ កាលពី​រសៀល​ថ្ងៃ​ទី​១៥ កុម្ភៈ ២០១៥ កោះសន្តិភាព បាន​ទូរស័ព្ទ​ជួប​លោក​វរសេនីយ៍ត្រី​ជា វាសនា​នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​អះអាង​ថា រឿងរ៉ាវ​ឈ្មោះ​នូ សុផាត ហៅ​បារាំង ជាប់ចោទ​ពី​បទ​ចាប់​នាង​ឈ្មោះ​មួន ឧស្សាហ៍ ដាក់​ក្នុង​រថយន្ត​ដឹកយក​ទៅ​រំលោភ​បាន​សម្រេច​នៅ​ឯ​ខេត្ត​សៀមរាប​នោះ ត្រូវ​បាន​នាង​រងគ្រោះ​ដាក់ពាក្យ​ប្តឹង​ទៅ​តុលាការ​សាលាដំបូង ខេត្ត​ឧត្តរ​មានជ័យ​ហើយ ហើយ​យ​ព្រះរាជអាជ្ញា​បាន​ចេញ​ដីកា​ឱ្យ​ចូល​ខ្លួន​បំភ្លឺ​ចំនួន​១​ច្បាប់ តែ​ជនជាប់ចោទ​ដោយ​មិន​បាន​ចូល​ខ្លួន​តាម​ដីកា​ឡើយ ក្រោយមក​ទៀត​ព្រះរាជអាជ្ញា​បាន​ចេញ​ដីកា​ឱ្យ​នាំខ្លួន​នៅ​ពេល​ថ្មីៗ​នេះ តែ​មិន​ទាន់​ដឹងថា ឈ្មោះ​នេះ​រត់​គេចខ្លួន​បាត់ ឬ​បែប​ណា​ទេ នៅពេលនេះ ៕