Tuesday, February 24, 2015

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ប្រើដាវប្លន់នៅក្រោមស្ពានគីហ្សូណា

 ខេត្តកំពង់ចាមៈ នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៥ វេលា​ម៉ោង​១២​និង​៥២​នាទី​រំលងអធ្រាត្រ ជនសង្ស័យ​២​នាក់ បានធ្វើ​សកម្មភាព​កាប់​ដោយ​ដាវ​ប្លន់​យក​ទ្រព្យសម្បត្តិ នៅ​ចំណុច​ហាង​យីហោ ចំប៉ីស ក្រោម​ស្ពាន​គី​ហ្សូ​ណា បណ្តាល​ឲ្យ​មនុស្ស​ម្នាក់ រងរបួស​ធ្ងន់​ផ្នែក​ក្បាល និង​ដៃ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្រោយពេល​កើតហេតុ​កម្លាំង​នគរបាល​ស្នងការដ្ឋាន​នគរបាល ​ខេត្តកំពង់ចាម បានធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា រួច​ឈានទៅ​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​ ០២​នាក់ ទី​១.​ឈ្មោះ ប៊ុន ភា​រ៉ូ ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​១០ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម និង​ទី​២.​ឈ្មោះ សែ ហាក់​ស៊ីន ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ទី​២ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​។
បច្ចុប្បន្ន​សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​