ស៊ីដនីៈ កាលពីថ្ងៃពុធ ទី២៥ ខែកុម្ភៈ
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Julie Bishop បាននិយាយថា
លោកស្រីមានការសោកស្ដាយខ្លាំងណាស់ ដោយទទួលបរាជ័យចំពោះបណ្ដឹងតវ៉ា
ដើម្បីការបន្ធូរបន្ថយទោសចំពោះជនជាតិអូស្ត្រាលីទាំងពីរនាក់
ឲ្យរួចពីទោសប្រហារជីវិតក្នុងប្រទេសឥណ្ឌូនេស៊ី
ដោយសារតែក្រុមមេធាវីបានអះអាងថា
ពួកគេនឹងមិនត្រូវបានសម្លាប់មុនប្រកាសសាលក្រមសាលាឧទ្ធរណ៍ឡើយ។
បណ្ដឹងឧទ្ធរណ៍ដើម្បីសុំការលែកលែងទោសពីប្រធានាធិបតី
ជាពិសេសទោសប្រហារជីវិតដែលជាឱកាសចុងក្រោយដើម្បីរួចផុតពី
ការប្រហារជីវិតដោយបាញ់សម្លាប់ ដែលត្រូវលោកប្រធានាធិបតីលោក Widodo
ធ្វើការបដិសេធ។
លោកស្រី Bishop បានប្រាប់ទៅបណ្ដាញផ្សព្វផ្សាយ Nine Network ថា យើងមានការសោកស្ដាយយ៉ាងខ្លាំងចំពោះបណ្ដឹងឧទ្ធរណ៍ដែលទទួលបរាជ័យ នៅពេលនេះ ប៉ុន្តែខ្ញុំយល់ចំពោះក្រុមមេធាវីកំពុងពិចារណាខាងផ្លូវច្បាប់ បន្ថែមទៀត ដោយពួកគេនៅមានពេលប្រហែល១៤ថ្ងៃទៀតប៉ុណ្ណោះ៕