Wednesday, February 25, 2015

ឥណ្ឌា​រឹបអូស​មាស​រត់ពន្ធ​ នៅ​ខាងក្រៅ​ព្រលានយន្តហោះ​

MUMBAI: នគរបាល​ប្រទេស​ឥណ្ឌា បាន​និយាយថា ពួកគេ​បានធ្វើការ​រឹបអូស​មាស​រត់ពន្ធ​យ៉ាងច្រើន​បំផុត​មួយ ដែល​នាំចូល​ក្នុងប្រទេស​កាលពី​ថ្ងៃ​អង្គា​រ៍ ក្រោយពី​ចាប់បាន​មនុស្ស​៦​នាក់ ដែល​ចាក​ចេញពី​ព្រលានយន្តហោះ​ដោយ​នាំយកមក​ជាមួយ​នូវ​មាស​៦០​គីឡូក្រាម ដែល​យក​មកពី​ទីក្រុង​ឌូ​បៃ​។ ​ការចាប់ខ្លួន​នេះ ហាក់បីដូចជា​ដាក់​សម្ពាធ​កាន់តែខ្លាំង​ចំពោះ​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ លោក Arun Jaitley ដើម្បី​កាត់បន្ថយ​ការនាំ​ចូល​មាស​ពី​កំណត់ត្រា​១០% ខ្ពស់បំផុត នៃ​ថវិកា​របស់​ក្រសួង​។
​ប្រទេស​ឥណ្ឌា ជា​ប្រទេស​ទិញ​មាស​ច្រើនជាងគេ​បំផុត​ក្នុង​ពិភពលោក និង​ជា​ប្រទេស​ដែល​ទទួលបាន​ផលចំណេញ​នៃ​ការនាំ​ចូល​មាស​ខុសច្បាប់​។
​ក្រុមប្រឹក្សា​មាស​ពិភពលោក​វាយតម្លៃថា មាស​ចំនួន​១៧៥​តោន ត្រូវបាន​នាំចូល​ក្នុងប្រទេស​ឥណ្ឌា ដោយ​ខុសច្បាប់​កាលពី​ឆ្នាំមុន​៕​