តូក្យូៈ កាលពីថ្ងៃអង្គារ៍ ទី២៤
ខែកុម្ភៈ រដ្ឋាភិបាលជប៉ុន បាននិយាយថា
ខ្លួននឹងផ្តល់ជំនួយជាថវិកា៦លានដុល្លារអាមេរិក
ជាជំនួយបន្ទាន់ដល់ជនភៀសខ្លួនស៊ីរី
ដែលជាផ្នែកមួយនៃការពង្រឹងដល់គម្រោងផ្ដល់ជំនួយមនុស្សធម៌។រដ្ឋមន្ត្រីការបរទេស បាននិយាយថា
មូលនិធិអាចនឹងផ្តល់ចំពោះតម្រូវការដែលចាំបាច់
និងផ្តល់ឲ្យប្រទេសជិតខាងស៊ីរី រួមមានប្រទេស Jordan, Lebanon និង
Turkey។
បើទោះបីជាក្រុមឧទ្ទាម IS បានអះអាងចំពោះការសម្លាប់ចំណាប់ខ្មាន់ជនជាតិជប៉ុនទាំងពីរនាក់ក៏ដោយ នេះជាការឆ្លើយតបរបស់នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ដែលប្តេជ្ញាផ្តល់ជំនួយ២០០លានដុល្លារអាមេរិក នៅពេលដែលលោកធ្វើដំណើរទៅកាន់តំបន់មជ្ឈឹមបូព៌ាកាលពីពេលថ្មីៗនេះ។
លោក Abe បាននិយាយថា ប្រទេសជប៉ុន នឹងមិនដែលចុះចាញ់ក្រុមភេរវករឡើយ៕