Wednesday, February 25, 2015

ការប៉ះទង្គិច​លើ​ពាណិជ្ជកម្ម​សាច់គោ​នៅ​ឥណ្ឌា កើនឡើង បន្ទាប់ពី​ការវាយប្រហារ​

MUMBAI: អ្នក​កាន់សាសនា​ហិណ្ឌូ​ក្នុងប្រទេស​ឥណ្ឌា បាន​បង្កើន​ការវាយប្រហារ​លើ​ឧស្សាហកម្ម​សាច់គោ​ក្នុងប្រទេស ដោយ​រឹបអូស​ឡាន​ដឹកគោ​ទៅកាន់​ទី​សត្វឃាត និង​បិទ​រោងចក្រ​កៃ​ច្នៃ​សាច់ ក្នុង​គោលបំណង ដើម្បី​បញ្ឈប់​ពាណិជ្ជ​កម្មនេះ ដែលជា​ប្រទេស​នាំចេញ​សាច់​ធំជាងគេ​ទី​ពីរ​ក្នុង​ពិភពលោក​។​រោងចក្រ​ទាំងនោះ ត្រូវបាន​គ្រប់គ្រង​ភាគច្រើន​ដោយ​ក្រុម​អ្នកជំនួញ​ជនជាតិ​មូស្លីម ប៉ុន្តែ​ក្រុមខ្លះ​នៃ​ប្រជាជន​កាន់សាសនា​ហិណ្ឌូ​ប្រឆាំង​យ៉ាងខ្លាំង ដោយសារតែ​ការគោរព​សត្វ​គោ ហើយ​ក្រុម​អ្នកជំនួញ​សាច់គោ​ទាំងនោះ ជាប់​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​របស់លោក​នាយករដ្ឋមន្ត្រី Narendra Modi ដែល​អាច​ត្រូវបាន​មើលរំលង​ចំពោះ​ការតវ៉ា​នាពេល​ថ្មីៗ​នេះ​។
​លោក Mohammad Shahid Sheikh ជា​អគ្គនាយក​នៃ​សមាគមន៍​នាំចេញ​សាច់គោ Deonar បាន​និយាយថា ពួកយើង​កំពុង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដោយ​ស្របច្បាប់ ប៉ុន្តែ​ប្រជាជន​ទាំងនេះ​ធ្វើការ​យាយី និង​បង្ក​ការរាំងស្ទះ​ដល់​ការងារ​របស់​ពួកយើង​ដោយ​គ្មាន​ហេតុផល​៕​