Saturday, February 21, 2015

គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភះ ឆ្នាំ​២០១៥ បណ្តាលអោយ​ស្លាប់​មនុស្ស ០៣​នាក់ របួស​ធ្ងន់​ស្រាល ៣៣​នាក់

រាជធានី​ភ្នំពេញៈ នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភះ ឆ្នាំ​២០១៥​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​ចំនួន ១៥​លើក (​យប់ ០៧​លើក​), បណ្តាលឲ្យ​មនុស្ស​ស្លាប់ ០៣​នាក់ (​ស្រី ០២​នាក់​) រងរបួស​ធ្ងន់ ២៣​នាក់ (​ស្រី ១០​នាក់​) និង​រង​របួសស្រាល ១០​នាក់ (​ស្រី ០១​នាក់​) ។​
​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៥​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ២៦​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១២​គ្រឿង​, រថយន្ត​ធុន​តូច​ចំនួន ០៩​គ្រឿង​, រថយន្ត​ធុន​ធំ​ចំនួន ០៣​គ្រឿង​, យាន​ផ្សេងៗ​ចំនួន ០២​គ្រឿង និង​អ្នក​ថ្មើរជើង ម្នាក់ ។​​មូលហេតុ ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់ គឺ​មកពី​កត្តា​ល្បឿន ០៤​លើក​, ស្រវឹង ០២​លើក​, មិន​គោរព​សិទ្ធ ០៣​លើក​, មិន​ប្រកាន់​ស្តាំ ០១​លើក​, ប្រជែង​គ្រោះថ្នាក់ ០២​លើក​, បត់​គ្រោះថ្នាក់ ០១​លើក​, កត្តា​យានយន្ត ០១​លើក និង​មនុស្ស​ដើរ​ឆ្លងផ្លូវ ០១​លើក ក្នុង​នោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់ ដោយ​មិន​បាន​ពាក់មួក​សុវត្ថិភាព​ចំនួន ១៥​នាក់ (​យប់ ០៨​នាក់​) ។​
​រថយន្ត​ពិន័យ​សរុប​ចំនួន ៨៤៧​គ្រឿង (​រថយន្ត​ធុន​ធំ ៧៣​គ្រឿង​) ស្មើ​និង ៨៥៣​ករណី​, ករណី​ល្មើស​ក្រដាស​ស្នាម ៥៣៨​គ្រឿង ស្មើ​និង ៥៤៤​ករណីៈ រួម​មាន​បណ្ណ​បើកបរ​ហួស​សុពលភាព ០៦​ករណី​, គ្មាន​បណ្ណ​អាជីវកម្ម ០៦​ករណី​, គ្មាន​ឈៀក ៤៨​ករណី​, បើកបរ​លើ្មស​ល្បឿន​កំណត់ ១១៩​ករណី​, បើកបរ​មិន​ពាក់​ខ្សែក្រវ៉ាត់ ៣៦៥​ករណី​, ករណី​ល្មើស​បច្ចេកទេស​មាន ៣០៩​គ្រឿង ស្មើ​និង ៣០៩​ករណី រួមមាន ដឹក​សំពីងសំពោង ២៨០​ករណី​, ដឹក​លើស​ចំណុះ ២៩​ករណី ។​
​ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ២,៨០៥​គ្រឿង ក្នុងនោះ​មាន ជិះ​ម៉ូតូ​អត់​ពាក់មួក ១,៨៥២​ករណី​, ជិះ​ម៉ូតូ​អត់​ដាក់​កញ្ចក់ ៨៤៨​ករណី​, ជិះ​ម៉ូតូ​អត់​កញ្ចក់​និង​មួក ១៨​ករណី​, សញ្ញា​ចរាចរណ៍ ៤០​ករណី​, ផ្លាកលេខ ខូច ឬ​បាក់ ០១​ករណី និង​ម៉ូតូ​បើកភ្លើង​ពេល​ថ្ងៃ ៤៦​ករណី ៕