ភ្នំពេញៈ ក្រុមហ៊ុនធំៗចំនួន៨
នៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងអង្គភាពប្រឆាំងអំពើពុករលួយ
បានចុះអនុស្សរណនៃការយោគយល់គ្នា កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ
ឆ្នាំ២០១៥នេះ ដើម្បីបង្ហាញពីឆន្ទៈ និងការប្តេជ្ញា
ចិត្តចូលរួមគាំទ្រនូវគោលនយោបាយ និងកម្មវិធីប្រឆាំងអំពើពុករលួយ
សំដៅចូលរួមចំណែកកសាងនូវវប្បធម៌ និងបរិយាកាស វិនិយោគស្អាតស្អំ
ដែលកំពុងត្រូវបានចាស់រស
និងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃនៅកម្ពុជា។ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀត ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
បានមានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា
ថា ក្រុមហ៊ុនទាំង៨ និងACU
បានប្តេជ្ញារួមគ្នាប្រឆាំងអំពើពុករលួយជាបន្តបន្ទាប់
ដែលនេះគឺជាសារដ៏មានទម្ងន់មួយបញ្ជាក់ថា នៅកម្ពុជា
ការវិនិយោគដែលប្រកបដោយភាពស្អាតស្អំ តម្លាភាព និងការគោរពច្បាប់
និងមានការទទួលខុសត្រូវ
ចំពោះសង្គមកំពុងត្រូវបានធ្វើឡើងយ៉ាងពិតប្រាកដ។
ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការចុះកិច្ចសន្យារវាងវិស័យឯកជន និងអង្គភាពប្រឆាំងអំពើពុករលួយ ដោយសន្យាលើ៣ ចំណុនសំខាន់គឺ ១)-ក្រុមហ៊ុនប្តេជ្ញាធ្វើជាក្រុមហ៊ុនស្អាតស្អំ កសាងនូវវប្បធម៌តម្លាភាព គោរពច្បាប់កម្ពុជា បដិសេធរាល់អំពើពុករលួយ អប់រំមិនឲ្យមានការសូកប៉ាន់នៅពេលទំនាក់ជាមួយនឹងមន្ត្រីរាជការ អ្នកផ្គត់ផ្គង់ អតិថិជន អង្គភាព ឬបុគ្គលដទៃ។ ក្រុមហ៊ុនក៏នឹងចាត់វិធានការប្រុងប្រយ័ត្នជាមុននានា ផ្តល់ព័ត៌មានដល់ អង្គភាពប្រឆាំងអំពើពុករលួយ អំពីបញ្ហាប្រឈមដែលខ្លួនមាន។ ២)-អង្គភាពប្រឆាំងអំពើពុករលួយ សន្យាការពារសុចរិតភាពរបស់ក្រុមហ៊ុនដោយរក្សាឲ្យបានដាច់ខាតនូវ ការសម្ងាត់ពីប្រភពព័ត៌មាន និងភស្តុតាងពាក់ព័ន្ធនឹងអំពើពុករលួយ ដែលផ្តល់ជូនដោយក្រុមហ៊ុន ហើយនឹងបើកការស៊ើបអង្កេត។ ៣)-អង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមហ៊ុន នឹងបង្កើតច្រកទំនាក់ទំនងគ្នាមួយ ដែលលឿនរហ័ស និងសម្ងាត់សម្រាប់ការប្រាស្រ័យទាក់ទងគ្នាគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈចាំបាច់។ ឯកឧត្តម ទេសរដ្ឋមន្ត្រីបន្តថា « អង្គភាពប្រឆាំងអំពើពុករលួយ និងបន្តបើកទ្វារស្វាគមន៍ជានិច្ចដល់រាល់ក្រុមហ៊ុន-សមាគមដទៃទៀត ដែលមានបំណងចូលរួមចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គភាពប្រឆាំង អំពើពុករលួយ»។
លោកជំទាវឧកញ៉ា លីម ឈីវហូរ អគ្គនាយិកាក្រុមហ៊ុនភ្នំពេញ អេសអ៊ីហ្សិត បានបញ្ជាក់ថា ដើម្បីបំពេញទៅតាមការរំពឹងទុកបន្ថែមទៀត របស់វិនិយោគិនអន្តរជាតិទាំងនេះ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កំពុងពង្រឹងទំនាក់ទំនងការគ្រប់គ្រង និងសេវាកម្មរបស់ខ្លួនឲ្យបំពេញតាមតម្រូវការ និងប្រកបដោយតម្លាភាព។ លោកជំទាវឧកញ៉ា បន្តថា បានបញ្ជាក់ថា «យើងខ្ញុំជឿជាក់យ៉ាង មុតមាំថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងអង្គភាពប្រឆាំងអំពើពុករលួយ និងវិស័យឯកជននឹងចូលរួមយ៉ាងធំធេងក្នុងការបង្ការ និងបង្ក្រាបអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា»។
សូមបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ មានក្រុមហ៊ុនក្នុងស្រុក និងបរទេសចំនួន១៧ បានចុះហត្ថលេខាលើ MOU ស្តីពីកិច្ចសហប្រតិបត្តិការ ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយ ក្នុងវិស័យឯកជន៕