ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន
បានជំរុញឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើបែបបទឲ្យបានលឿន
ដើម្បីដោះលែងស្ត្រីដែលមានកូន
និងស្ត្រីដែលមានផ្ទៃពោះកំពុងជាប់ក្នុងពន្ធនាគារប្រមាណជាង៤០នាក់
នៅទូទាំងប្រទេសឲ្យបានមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
ក្នុងខែមេសាខាងមុខនេះ។
នេះបើយោងតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីក្នុងឱកាសអញ្ជើញ
ប្រគល់សញ្ញាបត្រដល់និស្សតបញ្ចប់ការសិក្សានៅសាលកវិទ្យាល័យជាតិ
គ្រប់គ្រង នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥។សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា
យោងតាមច្បាប់ពន្ធនាគារបានបើកច្រកមួយឲ្យនាយករដ្ឋមន្ត្រីមានសិទ្ធិ
សុំព្រះរាជទានលើកលែងទោសពេលណាក៏បាន។ ខ្ញុំអត់បំពានច្បាប់ទេ
ដូច្នេះសាលក្រមចូលស្ថាពរហើយ
សូមយកមកដាក់ឲ្យខ្ញុំថ្វាយព្រះមហាក្សត្រ
ដើម្បីលើកលែងទោសឲ្យសម្រាប់តែអ្នកមានកូន និងអ្នកដែលកំពុងមានផ្ទៃពោះ
ដែលកំពុងរស់នៅក្នុងពន្ធនាគារ។ សម្តេចថ្លែងថា
ត្រូវខិតខំធ្វើយ៉ាងណាឲ្យបានរួចទាំងអស់មុនបុណ្យចូលឆ្នាំខ្មែរ
បានសេចក្តីថា សម្អាតកុំឲ្យមានអ្នកដែលមានកូន និងអ្នកមានផ្ទៃពោះ
ទៅរស់នៅក្នុងពន្ធនាគារជាមួយ ហើយប្រសិនបើអាច
សូមដោះលែងមួយចំនួនឲ្យបានមុនបុណ្យសិទ្ធិនារីអន្តរជាតិ។
យ៉ាងណាក៏ដោយ ក៏សម្តេចបានព្រមានថា យើងយោគយល់តែស្ត្រីមានផ្ទៃពោះ និងស្ត្រីដែលមានកូនកំពុងរស់នៅក្នុងពន្ធនាគារ ប៉ុន្តែបែរជាចាប់ផ្តើមឲ្យអ្នកមានផ្ទៃពោះរត់គ្រឿងញៀនដោយយល់ថា បើទោះជាចាប់បានក៏គង់លែង គឺជាការគិតខុសហើយ ព្រោះនេះជាការសាកល្បងមួយ នៃការសម្អាតពន្ធនាគារកុំឲ្យមានស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនរស់នៅក្នុងពន្ធនាគារ រឿងម្តាយជាប់គុកជារឿងមួយហើយ ប៉ុន្តែរឿងធំជាងគេគឺរឿងកូន។
ដោយទិវាសិទ្ធិនារីអន្តរជាតិជិតមកដល់នោះ សម្តេចតេជោក៏បានអំពាវនាវចំពោះបញ្ហានារីនេះ គឺការធ្វើការងារថែមម៉ោងដែលកាលពីពេលប្រជុំក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី សម្តេចក៏បានផ្តល់អនុសាសន៍រួចហើយ ដល់ក្រសួងការងារឲ្យធ្វើការបញ្ចុះបញ្ចូលទាំងកម្មករ កម្មការិនី និងទាំងថៅកែរោងចក្រ ត្រូវយកចិត្តទុកដាក់ដោយប្រុងប្រយ័ត្នលើការថែមម៉ោងធ្វើការ គឺត្រូវគិតពីសុវត្ថិភាពការងាររបស់កម្មករ កម្មការិនី ព្រោះច្បាប់អនុញ្ញាតឲ្យថែមម៉ោងត្រឹមតែ២ម៉ោងប៉ុណ្ណោះ ដើម្បីរក្សាសុខភាពរបស់បងប្អូនកម្មករ កម្មការិនីនៅពេលដែលមានវ័យចំណាស់នោះ។ សម្តេចក៏បានស្នើឲ្យបន្តការយកចិត្តទុកដាក់ទៅលើការតទឹក តភ្លើងជូនកម្មករ កម្មការិនីដែលជួលផ្ទះស្នាក់នៅផងដែរ៕