Monday, February 23, 2015

គណៈប្រតិភូ​ទីក្រុង​ហុងកុង ​ប្ដឹងទៅ​សភា​ចិន ​ដើម្បី​ស្វែងរក​ការអនុវត្ត​ច្បាប់ ​រក្សា​សន្តិសុខ ​ប្រឆាំងនឹង​ក្រុមបាតុករ

ហុងកុង: នៅ​ថ្ងៃអាទិត្យ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ២០១៥ ទូរទស្សន៍ RTHK បាន​និយាយថា គណៈប្រតិភូ​នៃ​ទីក្រុង​ហុងកុង​ពីរ​នាក់​ បាន​ទៅ​ជួបពិភាក្សា​ជាមួយ​សភា​ ប្រទេស​ចិន ដើម្បី​ជំរុញ​ឲ្យមាន​ការអនុវ​ត្ត​ច្បាប់​សន្ដិសុខ​របស់​ប្រទេស​ចិន​ក្រោយពី​ មាន​បាតុកម្ម​គាំទ្រ​លទ្ធិ​ប្រជាធិតេយ្យ ​អស់​រយៈពេ​ល​ជា​ច្រើន​ខែ ដែល​បាន​បិទ​តំបន់​សំខាន់ៗ ​ក្នុង​ទីក្រុង​ក្រោម​ការគ្រប់គ្រង​ដោយ​ចិន​។ 
ទីក្រុង​ប៉េកាំង​បាន​បដិសេធ ​ក្នុង​ការ​ឱ្យមាន​ការផ្ដល់​ការបោះឆ្នោត​កែប្រែ​ លិទ្ធិប្រជាធិបតេយ្យ​ពេញលេ​ញ​មួយ ដើម្បី​ជ្រើសរើស​មេដឹកនាំ ទីក្រុង​នៅ​ឆ្នាំ​២០១៧ ដោយ​ខឹង​នឹង​ក្រុម​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ និង​ក្រុម​អ្នកនយោបាយ​មួយចំនួន ដែលគាំទ្រ​ឲ្យមាន​បាតុកម្ម​តវ៉ា ៕