Monday, February 23, 2015

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ​កោះប្រជុំ​គណៈកម្មការ​ សង្គ្រាម​ប្រឆាំង​រដ្ឋ​ឥស្លាម ​ក្នុង​ប្រទេស​គុយ​វ៉ែត

គុយវ៉ែត: នៅ​ថ្ងៃ​ច័ន្ទ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ២០១៥ ក្រុមមន្ត្រី​បាន​និយាយថា រដ្ឋមន្ត្រី​នៃ​ក្រសួងការពារជាតិ​ថ្មី លោក Ashton Carter នឹង​ធ្វើ​កិច្ច​ពិភាក្សា​ក្នុង​ប្រទេស​គុយ​វ៉ែត​ជាមួយ​ក្រុម​មេបញ្ជាការ​ យោធា​ជាន់ខ្ពស់​អាមេរិក រួមទាំង​មន្ត្រី​ការទូត​នានា ដើម្បី​ពិភាក្សា​ពី​កិច្ចខិតខំ​ប្រឹងប្រែង​នៃ​សង្គ្រាម​ប្រឆាំង​នឹង​ក្រុម​ សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម ។ លោក Carter បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​គុយ​វ៉ែត ពី​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​ ​កាលពី​ថ្ងៃអាទិត្យ ដើម្បី​ធ្វើ​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​វិសាមញ្ញ ដែល​ចូលរួម​ដោយ​មន្ត្រី​យោធា​ជាន់ខ្ពស់ និង​ឯកអគ្គរាជទូត​នានា ប្រមាណ​២០​នាក់ នៅ​មូលដ្ឋាន​កងទ័ព​អាមេរិក Arifjan ៕