រាជធានីភ្នំពេញ៖នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង ២១និង៣០នាទី ជនសង្ស័យឈ្មោះ ស ម៉ៅ បន្ទាប់ពីបានធ្វើសកម្មភាពគាស់បង្អួច ចូលយកទ្រព្យសម្បត្តិ ជនរងគ្រោះឈ្មោះ សួរ គឹមញាណ ភេទប្រុស រួចមក ក៏បានមកកន្លែងកើតហេតុ រកទូរសព្ទ័ ដែលខ្លួនជ្រុះបាត់ ក៏ត្រូវជនរងគ្រោះ មានការសង្ស័យឃាត់ ឆែកឆេររកឃើញ ទូរស័ព្ទដៃ និងប្លាស់ចំនួន0២ ជារបស់ជនរងគ្រោះ ដែលបាត់ ក៏ឃាត់ខ្លួនជនសង្ស័យ យកមកប្រគល់អោយនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ។
សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពគាស់បង្អួច ចូលយកទ្រព្យសម្បត្តិ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង ១៧និង០០នាទី នៅផ្ទះលេខ៥៨៨ ផ្លូវជាតិលេខ១ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ។ ក្រុមជនសង្ស័យមានគ្នា ០២នាក់ ទី១. ឈ្មោះ ស ម៉ៅ ហៅ ខ្មៅ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ គ្មាន ស្នាក់នៅផ្ទះលេខ៤ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ(ឃាត់ខ្លួន) និងទី២. ឈ្មោះ ខ្វាន់ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ (គេចខ្លួន) ។ រីឯសម្ភារៈបាត់បង់រួមមាន ទូរសព្ទ័ដៃ 0១គ្រឿង ម៉ាកសាំស៊ុង, ប្លាស់0២, ស៊ីវីយូ0១, ស្ពីកឃ័រ0១, អាគុយ០៥, កាសស្តាប់ចំរៀង០១, ប្រាក់ដុល្លារ ១,៣០០ដុល្លារ និងប្រាក់រៀលចំនួន ៦០០,០០០រៀល ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាល កសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីច្បាប់ និងស្វែងរកចាប់បក្ខពួករបស់ជនសង្ស័យម្នាក់ទៀត ៕