Saturday, February 21, 2015

គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ពិធី​ចូល​ឆ្នាំ​ចិន​-​វៀតណាម ថ្ងៃទី​៤ ត្រូវ​និង​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ​ប្រៀបធៀប​ថ្ងៃ​ដូចគ្នា ឆ្នាំ​២០១៤

​រាជធានី​ភ្នំពេញៈ នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៥ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​ចំនួន ១១​លើក​/២២​លើក ថយចុះ​១១​លើក ស្មើនឹង​៥០% បណ្តាលឲ្យ​មនុស្ស​ស្លាប់ ០៨​នាក់​/១៦​នាក់ ថយចុះ ៥០%, របួសធ្ងន់ ០៦​នាក់​/២៣​នាក់ ថយចុះ ១៧​នាក់ និង​របួសស្រាល ១៤​នាក់​/១២​នាក់ កើនឡើង ០២​នាក់ ។
​បណ្តាល​ឲ្យ​ខូចខាត​យានយន្ត រួមមាន ម៉ូតូ ១១​គ្រឿង​/២០​គ្រឿង ថយចុះ ០៩​គ្រឿង​, រ​ថយ​ន​ធុន​តូច ០៦​គ្រឿង​/០៩​គ្រឿង ថយចុះ ០៣​គ្រឿង​, រថយន្ត​ធុន​ធំ ០៣​គ្រឿង​/០១​គ្រឿង កើនឡើង ០២​គ្រឿង​, យានយន្ត​ផ្សេងៗ ០០​គ្រឿង​/០៥​គ្រឿង ថយចុះ ០៥​គ្រឿង​, ថ្មើរជើង ០១​នាក់​/០៣​នាក់ ថយចុះ ០២​នាក់ ហើយ​អ្នក​មិន​ពាក់មួក​ពេល​បើកបរ ១៦​នាក់​/២៥​នាក់ ថយចុះ ០៩​នាក់ ។​
​មូលហេតុ ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់ គឺ​មកពី​កត្តា​ល្មើស​ល្បឿន ០៣​លើក​/០៨​លើក ថយចុះ ០៥​លើក​, ស្រវឹង ០២​លើក​/០៤​លើក ថយចុះ ០២​លើក​, មិន​គោរព​សិទ្ធ ០២​លើក​/០១​លើក កើនឡើង ០១​លើក​, មិន​ប្រកាន់​ស្តាំ ០១​លើក​/០២​លើក ថយចុះ ០១​លើក​, ប្រជែង​គ្រោះថ្នាក់ ០២​លើក​/០៣​លើក ថយចុះ ០១​លើក​, បត់​ឆ្វេង​-​ស្តាំ​មិន​ប្រយ័ត្ន ០១/០០​លើក កើនឡើង ០១​លើក​, កត្តា​យានយន្ត ០០​លើក​/០២​លើក កើនឡើង ០២​លើក​និង​មុន​ស្ស​ឆ្លងផ្លូវ ០០​លើក​/០២​លើក ថយចុះ ០២​លើក ។​
​គួរកត់សម្គាល់ ខេត្ត​ដែល​មាន​គ្រោះថ្នាក់ និង​ស្លាប់​ច្រើនជាងគេ គឺ​ខេត្ត​កំពត ០២​លើក ស្លាប់ ០៥​នាក់ (​ស្រី​ម្នាក់​), រងរបួស​ធ្ងន់​ស្រាល ០៨​នាក់ (​ស្រី ០៦​នាក់​), ខេត្ត​កណ្តាល ០២​លើក ស្លាប់ ម្នាក់​, រងរបួស​ធ្ងន់​ស្រាល ០៤​នាក់ (​ស្រី ០៣​នាក់​), ខេត្តសៀមរាប ០១​លើក ស្លាប់ ០២​នាក់ (​ស្រី​ម្នាក់​) ៕