ខេត្តស្ទឹងត្រែង៖ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង ១០និង៣០នាទី នៅចំណុចចំការអាចម៍ដែក ភូមិមន ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង មានករណីផឹកស៊ី លេងធម្មតា ជាមួយគ្នា ពេលស្រវឹងយកកាំភ្លើងកែច្នៃបាញ់ស៊ីបមែកឈើ រាលត្រូវចំភ្នែកមិត្តភ័ក្ត រួចដាក់មេប្រូចបាត់ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនបង្កមានឈ្មោះ ក្លិន ភេទប្រុស អាយ៤០ឆ្នាំ ស្រុកកំណើតនៅខេត្តកំពង់ចាម មកធ្វើកម្មករកាប់ដំឡូងឱ្យគេ ចំណែកជនរងគ្រោះ ឈ្មោះ ហៀង យ៉ីម ភេទប្រុស អាយុ៤៣ឆ្នាំ អ្នកទាំងពីរស់នៅ ភូមិ ឃុំ កើតហេតុខាងលើ ។
កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ កំពុងតាមរកជនបង្ក ចំណែកឯជនរងគ្រោះ ត្រូវបានបញ្ជូនមកមន្ទីរពេទ្យខេត្ត ។
សូមបញ្ជាក់ថា កាំភ្លើងកែច្នៃទាំងនេះ ត្រូបានប្រជាពលរដ្ឋច្នៃទុកបរបាញ់សត្វ គ្មានច្បាប់ទម្លាប់ទេ តែក្រោយពីបានចលនា ភូមិ ឃុំ មានសុវត្ថិភាព មានបងប្អូនប្រជាពលរដ្ឋ បានយកមកប្រគល់ជូនអាជ្ញាធរមូលដ្ឋាន រាប់សិបដើមរួចមកហើយ ប៉ុន្តែនៅមានមួយចំនួន មិនទាន់បានប្រគល់នៅឡើយទេ ៕