Tuesday, February 24, 2015

ប្រធានាធិបតី​ឥណ្ឌូនេស៊ី​និយាយថា ការកាត់ទោស​នឹងមិន​ត្រូវ​បាន​ពន្យា​ពេល​ឡើយ

 

​ឥណ្ឌូនេស៊ី: នៅថ្ងៃ​អង្គារ៍ លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី បាន​និយាយថា គម្រោង​នៃ​ការកាត់ទោស​ប្រហារជីវិត​ទណ្ឌិត​ទាំង​១១​នាក់ នឹង​មិន​ត្រូវ​បាន​ពន្យា​ពេល​ឡើយ ដោយ​លោក​ព្រមាន​ថា បរទេស មិន​ត្រូវ​ធ្វើ​អន្តរាគមន៍​លើ​សិទ្ធិ​អំណាច​របស់​ប្រទេស​ឥណ្ឌូនេស៊ី​ក្នុង​ ការអនុវត្ត​ន៍​ទោស​ប្រហារជីវិត ។
លោក​ប្រធានាធិបតី Joko Widodo បាន​ប្រាប់​ទៅ​អ្នកសារព័ត៌មាន​ថា រឿង​ទីមួយ​ដែល​ខ្ញុំ​ត្រូវការ​និយាយ​ដោយ​ម៉ឺងម៉ាត់​នោះ​គឺ មិនគួរ​មាន​ការអន្តរាគមន៍​ណាមួយ​ឡើយ​ចំពោះ​ទោស​ប្រហារជីវិត ព្រោះ​វា​ជា​សិទ្ធិ​អធិបតេយ្យភាព​របស់​ពួក​យើង​ដើម្បី​អនុវត្ត​ច្បាប់ ។ លោក​បាន​និយាយថា លោក​បាន​ទទួល​ទូរស័ព្ទ​ពី​មេដឹកនាំ​ប្រទេស​បារាំង ប្រេ​ស៊ីល និង​ហូ​ឡង់ ស្តីពីទោស​ប្រហារជីវិត​នេះ ។
កាលពី​ពេល​ថ្មីៗ​នេះ តុលាការ​បាន​បដិសេធ​បណ្ដឹង​ឧទ្ធរណ៍ របស់​ជនជាតិ​អូស្ត្រាលី​ទាំង​ពីរ​នាក់ ក្នុងចំណោម​ឧក្រិដ្ឋជន​ទាំង​១១​នាក់ ដែល​បដិសេធ​ចំពោះ​សំណើរ​របស់​ពួកគេ ៕​