Tuesday, February 24, 2015

រុស្ស៊ី​ចោទប្រកាន់​ ចំពោះ​ឥទ្ធិពល​របស់​លោក​ខាងលិច ​ដែល​ព្យាយាម​ត្រួតត្រា​​ពិភពលោក​


UNITED NATIONS: នៅ​ថ្ងៃ​ច័ន្ទ ទី​២៣ ខែ​កុម្ភៈ ឆ្នាំ២០១៥ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក Sergei Lavrov បាន​ចោទប្រកាន់​ចំពោះ​ឥទ្ធិពល​របស់​ប្រទេស​លោក​ខាងលិច​ដែល​ព្យាយាម​ ត្រួតត្រា និង​បញ្ចូល​មនោគមន៍វិជ្ជារ​បស់​ពួកគេ​នៅលើ​ពិភពលោក នៅពេល​ដែល​គណៈប្រតិភូ​សហរដ្ឋអាមេរិក និង​សហគមន៍​អ៊ឺរ៉ុប បាន​ស្ដីបន្ទោស​ខ្លាំងៗ​ចំពោះ​ទីក្រុង​មូ​ស្គូ​ពី​ការគាំទ្រ​ពួក​ឧទ្ទាម​ភាគ ​ខាងកើត​ប្រទេស​អ៊ុ​យក្រែន ។ លោក Lavrov បាន​ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​ពិសេស​នៃ​ក្រុមប្រឹក្សា​សន្ដិសុខ​ អង្គការសហប្រជាជាតិ គំរប់​ខួប​៧០​ឆ្នាំ នៃ​ការបង្កើត​អង្គការសហប្រជាជាតិ​ដែល​រៀបចំ​ដោយ​ប្រទេស​ចិន​ដែល​ជា​ប្រតិភូ​ ប្តូរ​វេន នៃ​សមាជិក​មិន​អចិ​ច​ន្ត្រៃ​យ៍ទាំង​១៥​ប្រទេស នៅក្នុង​ខែ​នេះ​៕