Monday, February 23, 2015
ធ្វើដំណើរមកលេងស្រុកកំណើត ត្រូវបានបុរសម្នាក់ចាប់រំលោភសេពសន្ថវៈ បានសម្រេច
ខេត្តកំពង់ធំ ៖ នគរបាលស្រុកប្រាសាទបល្ល័ង្ក ចាប់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពរំលោភសេពសន្ថវ: បានសម្រេច កាលពីថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០១៥ វេលាម៉ោង ០២និង៣០នាទីយប់ នៅតំបន់ថ្លុកកកោះ ខាងលិចភូមិវាលល្ពាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ធីម រុន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិវាលល្ពាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក បានធ្វើសកម្មភាពរំលោភសេពសន្ថវ:បានសម្រេច ខណៈដែលជនរងគ្រោះ មកលេងស្រុកកំណើត នៅភូមិ ឃុំ កើតហេតុខាងលើ និងបានចេញទៅមើលគេរាំ ដល់យប់ជ្រៅ ហើយបានដើរមកផ្ទះវិញម្នាក់ឯង ។
Labels:
សន្តិសុខសង្គម