ខេត្តកោះកុង៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង ០២និង៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តធន់ធំ បុកម៉ូតូ នៅចំណុចចន្លោះបង្គោល គីឡូម៉ែត្រលេខ ១-២ ផ្លូវ៤៨ ស្ថិតក្នុងភូមិអូជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង បណ្តាលឲ្យមនុស្សស្លាប់ ០២នាក់ និងរងរបួសធ្ងន់ ម្នាក់ ។សមត្ថកិច្ចនគរបាល បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្ករឡើង ដោយរថយន្តធន់ធំ ម៉ាកពុយសូ ពណ៌ខៀវ ពាក់ផ្លាកលេខ ព្រសីហនុ 3A.1314 បើកបរដោយ ឈ្មោះ អ៊ុន ដា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ២ សង្កាត់ព្រះសីហនុ ។ ម៉ូតូរងគ្រោះម៉ាកសង់ C125 ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ជិក ណាំ ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ ប្រពន្ធឈ្មោះ ទី ថា អាយុ៤២ឆ្នាំ ដឹកកូនឈ្មោះ ស្រី អូន ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិតាធង ឃុំដងពែង ស្រុកស្រែអំបិល បណ្តាលឲ្យគ្រោះថ្នាក់មនុស្ស ០៣នាក់ ស្លាប់ ០២នាក់ ស្រីម្នាក់ របួសធ្ងន់ ម្នាក់ (ស្រី) ចំណែកឯជនរងបរួសធ្ងន់ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅមន្ទីរពេទ្យ ស្រុកស្រែអំបិល (ម៉ូតូខូចខាតធ្ងន់ រថយន្តខូចខាតស្រាល) ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចនគរបាល បានយករថយន្ត និងម៉ូតូ មករក្សាទុកនៅអធិការដ្ឋាន ដើម្បីរងចាំការដោះស្រាយ រីឯសាកសពជនរងគ្រោះ បានប្រគល់ទៅអោយសាច់ញ្ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕