រាជធានីភ្នំពេញៈ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ៣៤លើក បណ្តាលឲ្យមនុស្សស្លាប់ ០៩នាក់, របួសធ្ងន់ ៥៧នាក់ និងរបួសស្រាល ២៤នាក់ ។ បើប្រៀបធៀបជាមួយបុណ្យចូលឆ្នាំចិនឆ្នាំ២០១៤ អ្នកស្លាប់មានការថយចុះចំនួន ៦នាក់ ស្មើនឹង ២១% ។
បណ្តាលឲ្យខូចខាតយានយន្ត រួមមាន ម៉ូតូ ៤២គ្រឿង, រថយនធុនតូច ១៥គ្រឿង, រថយន្តធុនធំ ០១គ្រឿង, យានយន្តផ្សេងៗ ០៣គ្រឿង, ថ្មើរជើង ម្នាក់ ហើយអ្នកមិនពាក់មួកពេលបើកបរ ៦៧នាក់ ។
មូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺមកពីកត្តាល្មើសល្បឿន ០៧លើក, ប្រជែងគ្រោះថ្នាក់ ០២លើក, ស្រវឹង ១១លើក, មិនប្រកាន់ស្តាំ ០៨លើក, បត់គ្រោះថ្នាក់ ០២លើក, មិនគោរពសិទ្ធ ០៤លើក, កត្តាយានយន្ត ០២លើក ។
គួរកត់សម្គាល់ ខេត្តដែលមានគ្រោះថ្នាក់ និងស្លាប់ច្រើនជាងគេ គឺរាជធានីភ្នំពេញស្លាប់ ០៤នាក់, កណ្តាលស្លាប់ ០២នាក់, ពោធិ៍សាត់ស្លាប់ ម្នាក់, កំពង់ចាមស្លាប់ ម្នាក់, ព្រៃវែងស្លាប់ មា្នក់ ៕