រាជធានីភ្នំពេញៈ នៅថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៥នេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ៩លើក យប់ ៦លើក, បណ្តាលអោយមនុស្សស្លាប់ចំនួន ១០នាក់ (ស្រី២នាក់) របួសធ្ងន់ ៣នាក់(ប្រុស),និងរបួសស្រាល ១នាក់(ស្រី)។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ៨លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ១២គ្រឿង ក្នុងនោះមានម៉ូតូ ចំនួន ៦គ្រឿង,រថយន្តធុនតូចចំនួន ៤គ្រឿង,យានផ្សេងៗ ២គ្រឿង និងថ្មើរជើង ២នាក់។
មូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់គឺ ល្មើសល្បឿន ៦លើក,មិនប្រកាន់ស្តាំ១លើក,មនុស្សរត់ឆ្លងផ្លូវ ១លើក និងគោយន្តជាន់ ១លើក ។ ហើយយានដែលបង្កហេតុមាន ម៉ូតូ ២លើក, រថយន្តតូច ៥លើក,គោយន្តកន្ត្រៃ១លើក និង មនុស្សរត់ឆ្លងផ្លូវ ១លើក ក្នុងនោះអ្នកជិះម៉ូតូគ្រោះថ្នាក់ដោយមិនបានពាក់មួកសុវត្ថិភាព ចំនួន ៩នាក់ (យប់ ៦នាក់) ។
រថយន្តពិន័យសរុប ចំនួន ៧៩៧គ្រឿង (រថយន្តធំ ១៧៣គ្រឿង) ស្មើនិង៨០៧ករណី ,ករណីល្មើសក្រដាសស្នាម ៥២៦គ្រឿង ស្មើនិង៥៣៦ករណីៈ រួមមានបណ្ណបើកបរហួសសុពលភាព ៤៧ករណី,ប័ណ្ណបើកបរខុសប្រភេទយាន ៤២ករណី,គ្មានប័ណ្ណអាជីវកម្ម ៤២ករណី,គ្មានឈៀក ៣៣ករណី, បើកបរហួសល្បឿនកំណត់ ១៣៥ករណី,ឈៀកហួសសុពលភាព ៨ករណី, បើកបរមិនពាក់ខ្សែក្រវ៉ាត់ ២២០ករណី,បើកបរមិនគោរពច្បាប់ចរាចរណ៍ ៩ករណី ,ករណីល្មើសបច្ចេកទេសមាន ២៧១គ្រឿង ស្មើនិង ២៧១ករណី រួមនមានៈ ដឹកសំពីងសំពោង ២៤៤ករណី,ដឹកលើសចំណុះ ២៥ករណី និង ផ្លាកលេខបាក់ឬខូច ២ករណី។
ដោយឡែកម៉ូតូត្រូវបានពិន័យសរុប ចំនួន១,១១៦គ្រឿង ក្នុងនោះមាន ជិះម៉ូតូអត់ពាក់មួក ៦៣៧ករណី,ជិះម៉ូតូអត់កញ្ចក់ ៤១៦ករណី,ជិះម៉ូតូអត់កញ្ចក់ និងមួក ៤ករណី,មិនគោរពសញ្ញាណចរាចរណ៍ ៩ករណី,ម៉ូតូបើកភ្លើងពេលថ្ងៃ ៤៧ករណី,ដឹកលើសចំណុះ ៣ករណី ៕