រាជធានីភ្នំពេញៈ នៅថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៥ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន០៨លើក យប់០៤លើក, បណ្តាលអោយមនុស្សស្លាប់ចំនួន០២នាក់ (ប្រុស) របួសធ្ងន់ ០៨នាក់(ស្រី២នាក់),និងរបួសស្រាល០២នាក់(ស្រី១នាក់)។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ០៨លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ១៤គ្រឿង ក្នុងនោះមានម៉ូតូចំនួន១០គ្រឿង,រថយន្តធុនតូចចំនួន០២គ្រឿង,រថយន្តធុនធំ១គ្រឿង,យានផ្សេងៗ១គ្រឿងនិងថ្មើរជើង១នាក់។
មូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់គឺ ល្មើសល្បឿន ៤លើក,មិនប្រកាន់ស្តាំ១លើក,មិនគោរពសិទ្ធ១លើកនិងបត់គ្រោះថ្នាក់១លើក ។ហើយយានដែលបង្កហេតុមាន ម៉ូតូ៧លើក,រថយន្តតូច១លើក ក្នុងនោះអ្នកជិះម៉ូតូគ្រោះថ្នាក់ដោយមិនបានពាក់មួកសុវត្ថិភាពចំនួន០៨នាក់(យប់០៤នាក់) ។
រថយន្តពិន័យសរុបចំនួន៥៧៧គ្រឿង(រថយន្តធំ១៨៣គ្រឿង)ស្មើនិង៥៩៥ករណី ,ករណីល្មើក្រដាសស្នាម ៣៦៥គ្រឿង ស្មើនិង៣៧៨ករណីៈ រួមមានបណ្ណបើកបរហួសសុពលភាព២០ករណី,គ្មានបណ្ណអាជីវកម្ម៣៦ករណី,គ្មានឈៀក៤០ករណី, បើកបរហួសល្បឿនកំណត់៧០ករណី, បើកបរមិនពាក់ខ្សែក្រវ៉ាត់២១០ករណី,បើកបរមិនគោរពច្បាប់ចរាចរណ៍០២ករណី ,ករណីល្មើសបច្ចេកទេសមាន២១២គ្រឿង ស្មើនិង២១៧ករណីរួមនមានៈ ដឹកសំពីងសំពោង១៥៦ករណី,កង់សឹករេចរិល២ករណី,ផ្លាកលេខបាក់ឬខូច២ករណី,ភ្លើងបំភ្លឺផ្លូវមិនគ្រប់គ្រាន់១១ករណី,ដឹកលើសចំណុះ២២ករណី,បាឡុងតាកេរ១៤ករណី,ខូចគន្លឹះសុវត្ថិភាព៩ករណីនិងគ្មាន ឬខូចរបាំងភក់១ករណី។
ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន១,៤៣២សគ្រឿងក្នុងនោះមាន ជិះម៉ូតូអត់ពាក់មួក៨៥៦ករណី,ជិះម៉ូតូអត់កញ្ចក់៥៣១ករណី,ជិះម៉ូតូអត់កញ្ចក់និងមួក១៤ករណី, ម៉ូតូបើកភ្លើងពេលថ្ង២៤ករណី,ផ្លាកលេខបាក់ឬខូច០៣ករណី ៕