ខេត្តកោះកុង៖ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង ១៥និង៣០នាទី នៅចំណុចផ្ទះ លោកស្រី សំ សុភា ភេទស្រី ស្ថិតក្នុងភូមិ០២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានករណីមនុស្សស្លាប់ ដោយសារបែនរថយន្តធ្លាក់កៀបករ ស្លាប់ដោយខ្លួនឯង ។សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុទ្ធ ថាវ៉ាន់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បើករថយន្តដឹកដី មានទីលំនៅភូមិ០១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ មូលហេតុដែលបណ្តាលឲ្យជនរងគ្រោះ ស្លាប់ ដោយសារបែនរថយន្តគាំង ហើយជនរងគ្រោះ ក៏ចុះទៅមើល ហើយយកឈើគោះ ស្រាប់តែបែនរថយន្តនោះ ធ្លាក់មកសង្កត់លើកៀបករ ស្លាប់តែម្តង ។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ៕