Saturday, February 21, 2015

គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​និង​កង់ បណ្តាលឲ្យ​រងរបួស​ធ្ងន់​ស្រាល ០៤​នាក់

ខេត្ត​កណ្តាល​៖ នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៥ វេលា​ម៉ោង ១៧​និង​១០​នាទី តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ២២-២៣ ភ្នំពេញ​-​អ្នក​លឿង ក្នុងភូមិ​ដីឥដ្ឋ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​គៀនស្វាយ ខេត្ត​កណ្តាល មាន​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​បុក​ជាមួយ​កង់ ក្នុង​ទិសដៅ​ស្របគ្នា អ្នក​លឿង ភ្នំពេញ ម៉ូតូ​ម៉ាក HONDA.C125 ពណ៌​ខ្មៅ ស៊េរី​២០០៧ ពាក់​ផ្លាកលេខ កណ្តាល 1D.6553 ជិះ​គ្នា​បីនាក់ បណ្តាលឲ្យ​រងរបួស​ធ្ងន់ ០៣​នាក់ និង​ស្រាល​ម្នាក់ ។​​សមត្ថកិច្ច​នគរបាល បានឲ្យដឹងថា ជនរងគ្រោះ​មាន ទី​១. ឈ្មោះ សុខ សីហា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ សិស្ស​ភូមិ​កោះ​ប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​, ទី​២. ឈ្មោះ អ៊ឹង ឆាយ​ស៊ុន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ សិស្ស របួស​ធ្ងន់​ទាំង​ពីរ ត្រូវ​រថយន្ត​ដឹក​ទៅ​ព្យាបាល​នៅ​ភ្នំពេញ និង​ទី​៣.​ពុំ​ស្គាល់​ឈ្មោះ រង​របួសស្រាល ចំណែក​ភាគី​ខាង​កង់ ជិះ​ដោយ ឈ្មោះ ទឹក លី ភេទ​ប្រុស អាយុ​៨២​ឆ្នាំ រស់នៅ​ភូមិ​ចិន​កោះ ឃុំ​គគីរ ស្រុក​គៀនស្វាយ មុខរបរ កសិករ រងរបួស​ធ្ងន់ ត្រូវ​ក្រុមគ្រួសារ​ដឹក​តាម​ម៉ូតូ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ។​
​បច្ចុប្បន្ន​ជនរងគ្រោះ ត្រូវ​យក​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ រី​ឯ​វត្ថុតាង យក​មក​រក្សាទុក រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ ៕