Saturday, February 21, 2015

នគរបាល​ឃាត់​ចោរឆក់​ទូរស័ព្ទ​ដៃ ០២​នាក់​

​ខេត្ត​កណ្តាល​៖ នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៥ វេលា​ម៉ោង ១៦​និង​២០​នាទី ត្រង់​ចំណុច​ផ្លូវ​បេតុង ភូមិ​ព្រែក​ល្វា ឃុំ​ព្រែក​តា​កូវ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល មាន​ករណី​ឆក់​ទូរស័ព្ទដៃ ០១​គ្រឿង ពី​ជនជាតិ​បរទេស តែ​ពុំ​បាន​សម្រេច ត្រូវបាន​សមត្ថកិច្ច​នគ​រ​បាល ឃាត់ខ្លួន​ទាំង​ពីរ​នាក់ រួម​ទាំង​វត្ថុតាង ។​
​សមត្ថកិច្ច​នគរបាល បានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ KUROPATWOVA EDITA ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិ ឆេក (CZECH) រស់នៅ​ប្រទេ​សឆេក ស្នាក់​នៅ​ផ្ទះសំណាក់ ហូ​ម​លែ​ន (​ភ្នំពេញ​) រី​ឯ​ជនល្មើស​មាន​គ្នា ០២​នាក់ ទី​១. ឈ្មោះ ជា សុខ​ហេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​លាបថ្នាំ នៅ​ភូមិ​ព្រែក​តា​កូវ ឃុំ​ព្រែក​តា​កូវ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល និង​ទី​២. ឈ្មោះ ហួរ សេង​លី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស រស់នៅ ភូមិ ឃុំ ជាមួយគ្នា ។ ហើយ​វត្ថុតាង​ដកហូត​បាន​មាន ទូរ​សព្ទ័ ០១​គ្រឿង (​របស់​ជនរងគ្រោះ​), ម៉ូតូ ០១​គ្រឿង ម៉ាកវ៉េវ​អ៊ី ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1K.0494 (​របស់​ជនល្មើស​ជិះ​ធ្វើ​សកម្មភាព​) ។​
​ប្រភព​ព័ត៌មាន​ដដែល បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ជនរងគ្រោះ​បាន​មក​ស្នាក់​នៅ​រាជធានី​ភ្នំពេញ ដល់​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៥ វេលា​ម៉ោង ១១​និង​៣០​នាទី ជនរងគ្រោះ​និង​មិត្តភក្តិ​ម្នាក់​ទៀត បាន​ជិះ​កង់​ម្នាក់ ០១​គ្រឿង មក​ដើរ​លេង នៅ​ឃុំ​ព្រែក​តា​កូវ ស្រុក​ខ្សាច់កណ្តាល រហូតដល់​ម៉ោង ១៦​និង​២០​នាទី ឈរ​ថត​នៅមុខ​វត្ត ព្រែក​បង្កង ស្រាប់តែ​ជនល្មើស​ទាំង​០២​នាក់ ជិះ​ម៉ូតូ ១​គ្រឿង ម៉ាកវ៉េវ​អ៊ី ពណ៌​ខ្មៅ មក​ឆក់​ទូរស័ព្ទដៃ ជនរងគ្រោះ ហើយ​រត់​គេចខ្លួន ក្រោយមក​សមត្ថកិច្ច​នគ​រ​បាល ចុះ​ស្រាវជ្រាវ ឃាត់ខ្លួន​ជនល្មើស​បាន ០២​នាក់ ព្រមទាំង​ដកហូត​ទូរស័ព្ទដៃ​បាន ០១​គ្រឿង និង​ម៉ូតូ ០១​គ្រឿង ហើយ​បញ្ជូន​មក អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់ ៕