ខេត្តកំពង់ឆ្នាំង៖
សាកសពកុមារីអាក្រាតកាយម្នាក់ ត្រូវបានក្រុមគ្រួសារនាំគ្នារកឃើញ នៅចំណុចព្រៃរបោះ
ក្បែរមាត់ទន្លេ ចម្ងាយពីផ្ទះកុមារីរងគ្រោះប្រមាណជាង
១៥០ម៉ែត្រ ។ សាកសពកុមារីនោះ
ត្រូវបានគេប្រទះឃើញ ក្រោយពីបានបាត់ពីផ្ទះអស់មួយយប់
ដែលករណីនេះ ក្រុមគ្រួសារសង្ស័យថា
រំលោភក្មេងស្រី ហើយសម្លាប់ចោល ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោងជិត ៩ ព្រឹក
ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ នៅឃុំព្រៃគ្រី ស្រុកជលគិរី
ខេត្តកំពង់ឆ្នាំង ។
ម្តាយក្មេងស្រីរងគ្រោះ បានអោយដឹងថា កូនស្រីរបស់គាត់ ឈ្មោះ សឹម លក្ខិណា
អាយុ៧ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១ និងជាកូនទី៦
ក្នុងចំណោមកូនរបស់៧នាក់ ។ នៅល្ងាចថ្ងៃទី២៥ ខែកុម្ភៈនេះ នៅវេលាម៉ោងប្រមាណជាង ១៨និង០០នាទី
កូនស្រីរបស់គាត់បានទៅមើលទូរទស្សន៍នៅផ្ទះម្តាយធំ ឈ្មោះ នៅ រំ ដែលមានផ្ទះក្បែរគ្នា
។ ពេលឃើញកូនហើយ គាត់ក៏ត្រឡប់ទៅផ្ទះវិញ ពុំបានហៅកូនមកជាមួយនោះទេ ។
រហូតដល់ម៉ោងជាង ២០និង០០នាទី មិនឃើញកូនស្រីត្រឡប់មកវិញដែរ
ដោយស្មានថា កូនស្រីរបស់គាត់
ដេកនៅផ្ទះម្តាយធំគេនោះ ។ ដោយសារកន្លងមក
ក្មេងស្រីរងគ្រោះ ធ្លាប់ដេកនឹងផ្ទះម្តាយធំនេះ ។
ស្ត្រីជាម្តាយ បានអោយដឹងទៀតថា លុះព្រឹកឡើង ថ្ងៃទី២៦
កុម្ភៈ គាត់បានទៅហៅកូន
ដើម្បីរៀបចំខ្លួនទៅរៀន ក៏ស្រាប់តែមានការភ្ញាក់ផ្អើឡើង ព្រោះមិនឃើញកូនស្រីរបស់ខ្លួន
ហើយហៅបងប្អូន ដើររកតាំងពីព្រឹករហូតដល់ម៉ោងជិត
៩ព្រឹក ទើបប្រទះឃើញសាកសពកូនស្រី
ស្លាប់ទាំងអាក្រាតកាយតែម្តង និងបានប្តឹងទៅសមត្ថកិច្ចអោយពិនិត្យសាកសព
។
ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច្ច័យ លើសាកសពក្មេងស្រីរងគ្រោះ ជាជំហានដំបូងសមត្ថកិច្ច
បានធ្វើការសន្និដ្ឋានថា
កុមារីរងគ្រោះត្រូវបាន ជនល្មើសចាប់រំលោភរួច កាច់កសម្លាប់ចោល ក្រោយពីធ្វើការពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់សាកសព
ទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕