Sunday, March 1, 2015

គ្រោះថ្នាក់​ចរាចរណ៍ នៅថ្ងៃ​ទី​០១ ខែ​មីនា ឆ្នាំ​២០១៥ បណ្តាលឲ្យ​មនុស្ស​ស្លាប់ ០៤​នាក់ របួស​ធ្ងន់​ស្រាល ២០​នាក់​

រាជធានី​ភ្នំពេញៈ នៅ​ថ្ងៃ​ទី​០១ ខែ​មីនា ឆ្នាំ​២០១៥​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​ចំនួន ១០​លើក (​យប់ ០៧​លើក​) បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ០៤​នាក់ (​ប្រុស​), របួសធ្ងន់ ១៦​នាក់ (​ស្រី ម្នាក់​) និង​របួសស្រាល ០៤​នាក់ (​ប្រុស​) ។​
​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១០​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៤​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ០៩​គ្រឿង​, រថយន្ត​ធុន​តូច​ចំនួន ០២​គ្រឿង​, យាន​ផ្សេងៗ​ចំនួន ០៣​គ្រឿង និង​ថ្មើរជើង ០២​នាក់ ។​ ​មូលហេតុ ដែល​បណ្តាលឲ្យ​មាន​គ្រោះ​ថ្នាក់​គឺ ល្មើស​ល្បឿន ០៤​លើក​, ស្រវឹង ០៣​លើក​, មិន​ប្រកាន់​ស្តាំ ០១​លើក​, ក្មេង​រត់​ឆ្លងផ្លូវ ០១​លើក និង​ចត​គ្មាន​ភ្លើង​សញ្ញា ០១​លើក ក្នុង​នោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់ ដោយ​មិន​បាន​ពាក់មួក​សុវត្ថិភាព ១១​នាក់ (​យប់ ០៨​នាក់​) ។​
​រថយន្ត​ពិន័យ​សរុប​ចំនួន ២៨​គ្រឿង (​រថយន្ត​ធុន​ធំ ០៣​គ្រឿង​) ស្មើ​និង ២៨​ករណី​, ករណី​ល្មើ​ក្រដាស​ស្នាម ១១​គ្រឿង ស្មើ​និង ១១​ករណីៈ រួមមាន គ្មាន​បណ្ណ​អាជីវកម្ម ០១​ករណី​, ឈៀក​ហួស​សុពលភាព ០២​ករណី​, បើកបរ​ហួស​ល្បឿន​កំណត់ ០៨​ករណី​, ករណី​ល្មើស​បច្ចេកទេស​មាន ១៧​គ្រឿង ស្មើ​និង ១៧​ករណី រួម​ន​មានៈ ដឹក​សំពីងសំពោង ០៩​ករណី​, ផ្លាកលេខ បាក់ ឬ​ខូច ០១​ករណី និង​ដឹក​លើស​ចំណុះ ០៧​ករណី ។​
​ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ២៦៥​គ្រឿង ក្នុងនោះ​មាន ជិះ​ម៉ូតូ​អត់​ពាក់មួក ១២៨​ករណី​, ជិះ​ម៉ូតូ​អត់​កញ្ចក់ ១២៤​ករណី​, ជិះ​ម៉ូតូ​អត់​កញ្ចក់​និង​មួក ០៥​ករណី​, ដឹក​លើស​ចំណុះ ០១​ករណី​, សញ្ញា​ចរាចរណ៍ ០៥​ករណី និង​ផ្លាកលេខ​បាក់ ឬ​ខូច ០២​ករណី ៕