Sunday, March 1, 2015

សមត្ថកិច្ចចុះ​បង្រ្កាប ​កន្លែង​ចំលង​ឌី​ស​ក្លែងក្លាយ នៅ​សង្កាត់​ស្ទឹងមានជ័យ​

​រាជធានី​ភ្នំពេញ​៖ នា​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៥ វេលាម៉ោង ១៤​និង​០០​នាទី ស្ថិតនៅ​ផ្ទះ​លេខ​75A ផ្លូវ​ប៉េតុង ក្រុមទី​២ ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​ករណី​ចុះ​ចាប់​កន្លែង​ចំលង​ឌី​ស​ក្លែងក្លាយ ដឹកនាំ​ដោយ លោក មាស ច័ន្ទ​ពិសិដ្ឋ តំណាង​អយ្យការ ជំនួយ​ដោយ​លោក អនុសេនីយឯក ម៉ម ណា​រ៉ា ជា​មន្ត្រី​, លោក​អនុសេនីយឯក ទូច សុជាតិ នាយរង​ផ្នែក​, លោក​អនុសេនីយឯក ហេង វ៉ាន់​ថា មន្ត្រី​បុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ និង​អ្នកស្រី សៅ ភី ប្រធាន​ភូមិ​ថ្មី ក្នុងករណី​ចុះ​ឆែកឆេរ​នេះ កម្លាំងចម្រុះ​រឹបអូស​បាន ម៉ាស៊ីន​ចំលង​ឌី​ស​ចំនួន ២៨​គ្រឿង​, កុំព្យុទ័រ ០២​គ្រឿង​, ម៉ាស៊ីន​ព្រីន ០៣​គ្រឿង និង​ឌី​ស​ជា​ច្រើន ។ ​សមត្ថកិច្ច​នគរបាល បានឲ្យដឹងថា ទីតាំង​ចំលង​ឌី​ស​ក្លែងក្លាយ​នេះ មាន​ម្ចាស់ ឈ្មោះ ខុម គឹម​សៀង ភេទ​ស្រី ជនជាតិខ្មែរ មាន​ទីលំនៅ​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម ។​
​បច្ចុប្បន្ន​សមត្ថកិច្ច​នគ​រ​បាល កសាង​សំណុំរឿង ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ៕