រាជធានីភ្នំពេញ៖ នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៥ វេលាម៉ោង ១៥និង០០នាទី កម្លាំងនគរបាលការិយាល័យរដ្ឋបាលសរុប នៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន យ៉ាងសកម្ម នៅចំណុចក្នុងហាងតែបៃតងទឹកដោះគោ ផ្ទះលេខ BB10 ផ្លូវលេខ១០១ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ។សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ជនសង្ស័យទី១. ឈ្មោះ ចាន់ រតនៈ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ (ជិតវត្ដឬស្សីសាញ) ភូមិឬស្សីសាញ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី២. ឈ្មោះ ហៃ រ៉ាឌី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ម្ដុំវត្ដសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ រីឯវត្ថុតាងដកហូតបានមាន ម្សៅម៉ាទឹកកកចំនួន ០២កញ្ចប់ធំ (ទម្ងន់ប្រហែល ២០០ក្រាម) ទូរស័ព្ទដៃ ០២គ្រឿង ម៉ូតូ ០២គ្រឿង ។
បច្ចុប្បន្នកម្លាំងជំនាញយើង កំពុងស្រាវជ្រាវតាមចាប់មេក្លោងបន្ដ ៕