ខេត្តកណ្តាល៖ យុវជនម្នាក់ បានត្រូវនគរបាលមូលដ្ឋានឃាត់ខ្លួន នៅប៉ុន្មាននាទី ក្រោយធ្វើសកម្មភាពប៉ុនប៉ងចាប់សិស្សសាលាម្នាក់ ប្រុងរំលោភនៅក្រោយរោងការ តែមិនបានសម្រេច ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ២០និង៣០នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ នៅក្នុងភូមិប្ញស្សី ស្រុកឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សមត្ថកិច្ចនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះជាសិស្សសាលាម្នាក់ រស់នៅក្នុង ភូមិ-ឃុំ ឈើទាល ស្រុកកៀនស្វាយ បានទៅចូលរួមមង្គលការ ក្នុងភូមិ-ឃុំ កើតហេតុខាងលើ ។ ស្រាប់តែពេលនោះ ជនសង្ស័យឈ្មោះ យ៉ុន រ៉ា អាយុ២១ឆ្នាំ ជាកសិកររស់នៅក្នុងភូមិប្ញស្សី ស្រុកឃុំឈើទាល ក៏បានបបួលជនរងគ្រោះ ទៅនិយាយគ្នាលេង នៅក្រោយរោងការ រួចក៏ចាប់អោបច្របាច់កេរ្តិ៍ខ្មាស់ និងចាប់ផ្តួលប្រុងរំលោភ តែត្រូវនារីរងគ្រោះប្រឹងរើបម្រាស់ ធាក់ចំពងជនសង្ស័យ ហើយក៏រត់រួចទៅប្រាប់ឪពុកមា និងចាប់ឃាត់ខ្លួនជនសង្ស័យ នៅក្នុងរោងការភ្លាមៗតែម្តង ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាល សាកសួរ និងកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីច្បាប់ ៕