Sunday, March 1, 2015

ស្ត្រី​ផិតក្បត់​ប្តី​ម្នាក់ និង សា​ហាយ​ស្មន់​របស់​នាង ខណៈពេល​រួមភេទ អវៈយវៈ​ភេទ បាន​ស្អិត​ជាប់​គ្នា ដក​ចេញ​មិន​រួច

អាហ្វ្រិក​ខាងត្បូង​៖ រឿង​ដ៏​អាម៉ាស​មួយ បាន​កើតឡើង លើ​ស្ត្រី​ផិតក្បត់​ប្តី​ម្នាក់ និង សា​ហាយ​ស្មន់​របស់​នាង ខណៈពេល​រួមភេទ អវៈយវៈ​ភេទ បាន​ស្អិត​ជាប់​គ្នា ដក​ចេញ​មិន​រួច ដែល​ករណី​នេះ មាន​ពាក្យ​ចចាមអារ៉ាម​ថា ប្តី​របស់​ស្ត្រី​ផិតក្បត់​នេះ បាន​ឲ្យ​គ្រូធ្មប់ ដាក់​មន្តអាគម លើ​ប្រដាប់ភេទ របស់​នាង ទើប​កើត​មាន​រឿង​នេះ​យ៉ាង​ដូច្នេះ ។​
​តាម​ប្រភព​សារព័ត៌មាន បានឲ្យដឹងថា ស្ត្រី​ផិតក្បត់​ប្តី​នេះ មានឈ្មោះ Sasha វ័យ ៣៤​ឆ្នាំ ត្រូវ​គេ​ដឹងថា លួច​មាន​សា​ហាយ​ស្មន់​ជាមួយ យុវជន វ័យ​២២​ឆ្នាំ ម្នាក់ ឈ្មោះ Sol ហើយ​ពួកគេ​ទាំងពីរ បាន​ទៅ​ជួល​ផ្ទះល្វែង​មួយកន្លែង ក្នុង​ទីក្រុង Johannesburg នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង ដើម្បី​រួមមេត្រី ជាមួយគ្នា បន្ទាប់​ពី​ប្តី​របស់​ស្ត្រី​រូប​នេះ ចេញ​ទៅ​ធ្វើ​ជំនួញ​នៅ​តំបន់​ធ្ងាយ ។​
​អ្នកជិតខាង​ម្នាក់​ឈ្មោះ Priscilla បានលឺ សំលេង​ស្រែក​ឲ្យជួយ ចេញពី​ផ្ទះល្វែង ដែល​នាង Sasha បាន​ជួល ទើប​អ្នក​ជិតខាង​នេះ ក៏​ចូល​ទៅ​មើល ហើយ​ក៏​ឃើញ សា​ហាយ​ស្មន់ របស់​នាង ដេក​នៅ​ពី​លើ​នាង Sasha  ខណៈ នាង Sasha កំពុង​តែ​ព្យាយាម​ស្រែកហៅ គេឯង​ឲ្យជួយ ដោយសារតែ អវៈយវៈ ពួកគេ​ទាំង​ពីរ ជាប់​គ្នា​ដកចេញ​មិន​រួច ។​
​ក្រោយមក​ភ្លាមៗ​នោះ រឿងរ៉ាវ​នេះ​ក៏ បែកធ្លាយ​ជា​រឿង​ចចាមអារ៉ាម លេចលឺ​ពី​មាត់​មួយ​ទៅ​មាត់ ថា​ប្តី របស់​នាង Sasha  លោក Neill វ័យ ៤២​ឆ្នាំ បាន​ទៅ​រក​គ្រូ​ធ្មប់ ឲ្យ​ដាក់​មន្តអាគម​លើ​ប្រដាប់ភេទ របស់​ប្រពន្ធ​របស់​ខ្លួន ដោយ​មន្តអាគម​នេះ នឹង​ធ្វើឲ្យ បុរស​ផ្សេង​ណា មក​រួម​ភេទ ជាមួយ​ប្រពន្ធ​គាត់ នឹង​ជាប់​ប្រដាប់ភេទ រហូតដល់ លោក Neill ត្រលប់ មក​ដោះ មន្តអាគម​នេះ​ចេញ​វិញ​។ ដោយសារតែ រឿង​ចចាមអារ៉ាម​នេះ ធ្វើឲ្យ​មនុស្ស​ជាង ២,០០០​នាក់ បាន​សំរុក​មក​ព័ទ្ធជុំវិញ ផ្ទះល្វែង​កើតហេតុ ដើម្បី​ចង់​ឃើញ ចង់ដឹង​។​
​យ៉ាងណាមិញ តាម​ប្រភព​ដដែល បានឲ្យដឹងថា ស្ត្រី​ផិត​ប្តី និង សា​ហាយ​នាង ត្រូវបាន​ឡានពេទ្យ នាំយក​ទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ ក្រោយ​ពី​ប៉ូលិស​ក្នុង​តំបន់ ចុះ​ទៅ​ជួយ​ធ្វើ​អន្តរាគមន៍ ព្រោះ​ថា​មនុស្ស ជា​ច្រើន​ពាន់​នាក់ មក​ចោមរោម​ពេញ ផ្ទះល្វែង ដែល​ជា​កន្លែង​កើតហេតុ​នោះ ។​
​អ្នកជំនាញ​វេជ្ជសាស្ត្រ បាន​ព្យាយាម​ពន្យល់ថា រឿង​ដ៏​អាម៉ាស​នេះ កើតឡើង​ដោយសារតែ សាច់ដុំ​ត្រង់​ប្រដាប់​ភេទស្ត្រី រីក​តឹង​ខ្លាំងពេក ធ្វើឲ្យ​លិង្គ​បុរស​ជាប់​ក្នុង​ប្រដាប់​ភេទស្ត្រី ហើយ​ក៏​ដក​ចេញ​មក​ក្រៅ លែង​កើត​តែម្តង​។ តែ​ទោះបីជា​យ៉ាង ពាក្យ​ចចាមអារ៉ាម ចេះ​តែ​រីក​ផ្សាយ កាន់តែខ្លាំង ខណៈ​ដែល មាន​គ្រូ​អា​គម ក្នុង​តំបន់​ម្នាក់ ថែមទាំង​បាន​និយាយថា គ្មាន​នរណា​អាច ជួយ​ពួកគេ​ទាំងពីរ​បាន​ទេ លុះត្រា​ប្តី​របស់​នាង ត្រលប់មក ដោះ​មន្តអាគម​នេះ​វិញ ៕