ខេត្តពោធិ៍សាត់
៖ បុរសម្នាក់កំពុងតែរួមរ័កគ្នា ស្រាប់តែឪពុកម្ដាយខាងស្រីមកទាន់ ព្រលឹងចុងសក់
ក៏ហក់ចេញតាមបង្អួច គ្មានខ្លាចស្លាប់ បន្សល់ទុកខោនៅក្នុងផ្ទះ លុះស្អែកឡើង
ទើបឪពុកម្ដាយខាងស្រីប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្ដង ។ ករណីរំលោភសេពសន្ថវៈនេះ
បានកើតឡើងកាលពីវេលាម៉ោង ២២និង៣០នាទីយប់ ថ្ងៃទី២៦ ខែកុម្ភៈ
ឆ្នាំ២០១៥ នៅក្នុងផ្ទះខាងស្រី ស្ថិតក្នុងភូមិចំការជ្រៃខាងត្បូង
ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោកវរៈសេនីយ៍ត្រីធាង
ឡេង អធិការនគរបាលស្រុកវាលវែងបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនក្នុងករណីរំលោភសេពសន្ថវៈនេះមានឈ្មោះសន
វុធ ភេទប្រុស អាយុ២១ឆ្នាំ រីឯនារីរងគ្រោះមានអាយុ១៨ឆ្នាំ រស់នៅភូមិឃុំ
កើតហេតុជាមួយគ្នា ។ ការឃាត់ខ្លួននេះតាមពាក្យបណ្ដឹងរបស់ឪពុកម្ដាយខាងស្រី
ដែលបានរៀបរាប់ប្រាប់ថា កាលពីថ្ងៃទី២៦ កុម្ភៈ គាត់ទៅចំការ ហើយបានទុកកូនស្រីរងគ្រោះនេះឲ្យនៅចាំផ្ទះម្នាក់ឯង
។ដោយសារតែកូនស្រីរបស់គាត់មានសតិមិនសូវល្អ គាត់បានចាក់សោឲ្យនៅក្នុងផ្ទះ
មិនឲ្យដើរចេញក្រៅទេ ខ្លាចគេចាប់រំលោភ
រឺមួយដើរវង្វេងធ្លាក់ទឹកលង់ស្លាប់ជាដើម ។ គាត់ចេញទៅចំការតាំងពីព្រឹករហូតដល់ម៉ោង២២
និង៣០នាទីយប់ ទើបត្រឡប់មកវិញ ។ ពេលមកដល់ស្រាប់តែ
ឃើញមានមនុស្សប្រុសម្នាក់ ហក់ចេញតាមបង្អួច រត់បាត់
បន្សល់ទុកនូវខោក្នុងផ្ទះរបស់គាត់ ហើយក៍យកទៅប្ដឹងប៉ូលីសតែម្ដង ។
លោកបានបន្តទៀតថា
បន្ទាប់ពីទទួលបានពាក្យបណ្ដឹងនេះភ្លាម ស្អែកឡើងថ្ងៃទី២៧ លោកបានចាត់វិធានការណ៍
ស្រាវជ្រាវចាប់ជនសង្ស័យបាន ហើយបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
។
នៅ ចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា
ខ្លួនពិតជាបានរួមរ័កជាមួយនារីនោះមែន ។ កាលមុនខ្លួនស្រលាញ់គ្នា
ជាមួយបងស្រីរបស់នាងទេ ប៉ុន្តែដោយសារនាងមានប្ដីបាត់ទៅ
ខ្លួនក៍មកស្រលាញ់ប្អូនវិញ ។ ក្នុងការស្រលាញ់គ្នានេះ ខ្លួនបានដេកនៅរួមរ័ក្សជាមួយគ្នាញឹកញាប់ណាស់
ខណៈពេលឪពុកម្ដាយនាងមិននៅផ្ទះ ។ ជាក់ស្ដែងនៅយប់ថ្ងៃទី២៦នោះ ដោយដឹងថាឪពុកម្ដាយនាងទៅចំការ
ខ្លួនក៍មកដេករួមរ័កជាមួយនាងទៀតដោយពុំមានអ្នកណាចាប់បង្ខំអ្នកណា ទេ
គឺព្រមព្រៀងទាំងអស់គ្នា ។ លុះយប់បន្តិចឪពុកម្ដាយនាងមកទាន់ ខ្លួនហក់តាមបង្អូច
ភ្លេចខោក្នុងផ្ទះនោះ ក៍ត្រូវឪពុកម្ដាយនាងទៅប្ដឹងប៉ូលីសតែម្ដង ។
លោកវរសេនីយ៍ទោស៊ឹង
សុភ័ក្ត្រិ ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
ឲ្យដឹងថា ទោះបីអ្នកទាំងពីរត្រូវរ៉ូវគ្នា និងធ្លាប់រួមរ័កជាមួយគ្នាញឹកញាប់ក៍ដោយ
ប៉ុន្តែពេលនេះយើងមានភស្តុតាងច្បាស់លាស់ ហើយឪពុកម្ដាយខាងស្រីអះអាងថា
កូនរបស់គាត់មានសតិមិនសូវល្អទៀតផង ដូច្នេះគឺត្រូវតែមានទោស ។
ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូង នាព្រឹកថ្ងៃទី១ មីនា នេះ
ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕