Monday, March 2, 2015

នគរបាលឃាត់ខ្លួន​បុរសម្នាក់​ ពីបទរំលោភសេពសន្ថវៈ លើ​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ ​




ខេត្តក្រចេះ​ ៖ បុរស​ល្មោភកាម​ម្នាក់​ ដែល​បានធ្វើសកម្មភាព​ចាប់រំលោភ​ក្មេង​ស្រីវ័យ​៨​ឆ្នាំ បាន​សម្រេច​ចំនួន​៣​លើក ត្រូវ​នគរបាល​ស្រុក​សំបូរ​ចាប់​ឃាត់ខ្លួន​កាល​ពី​​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ២០១៥ បន្ទាប់​ពី​ធ្វើ​សកម្មភាព​បានរយៈ​ពេល​ជិត​១​ខែ ទើប​បែកធ្លាយ​ ។
បុរស​ល្មោភ​តណ្ហា​រូប​នេះ ត្រូវ​នគរបាល​ស្រុក​សំបូរ​បញ្ជាក់​អត្តសញ្ញាណ​ថា ឈ្មោះ សួន វួ​ច អាយុ​៤៩​ឆ្នាំ រស់នៅ​ក្នុង​ឃុំ​កំពង់ចាម ស្រុក​សំបូរ និង​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ លើ​ក្មួយ​ស្រី​វ័យ​៨​ឆ្នាំ​ដែល​ជា​កូន​របស់​ប្អូនស្រី​ជីដូនមួយ​រហូត​បាន​ សម្រេច​ចំនួន​៣​ដង ​។

លោក​អនុ​សេនី​យ៍ឯក ឈិ​ន សំបូរ អធិការរង​ស្រុក​សំបូ​រ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ ​​ត្រូវ​នគរ​បា​លចាប់​ឃាត់ខ្លួន​បាន​ នៅ​ថ្ងៃ​ទី​០១ ខែ​​មីនា ឆ្នាំ២០១៥ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​របស់ ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​ ។
នគរបាល​ស្រុក​សំបូរ បាន​ស្រង់​ពាក្យបណ្តឹង ​របស់​គ្រួសារ​ក្មេង​ស្រី​រង​ គ្រោះ​ឲ្យ​ដឹង​ថា កាលពី​ដើមខែ​កុ​ម្ភៈ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ ចាប់រំលោភ​ក្មេង​ស្រី​រង​គ្រោះនៅ​​លើផ្ទះ ​របស់​ខ្លួន​បាន​សម្រេច​ចំនួន​ពីរ​ដង នៅ​ពេល​ដែល​រូបគេ​ឲ្យ​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ចាំផ្ទះ​។ ហើយ​ក្រោយមក​ជន​នេះ បាន​ចាប់រំលោភ​ក្មេង​ស្រី​រង​គ្រោះ​បាន​សម្រេច​ម្តងទៀត និង​ក៏ បាន​គំរាម​សម្លាប់​​នាងចោល​ បើ​​យក​រឿង​នេះទៅ​ប្រាប់​ម្តាយ​ ​។
តែ​ក្រោយមក ​បន្ទាប់​ពី​ក្មេង​ស្រី​រង​គ្រោះមាន​អ​កា​រៈ​ឈើ​ចុកចាប់ នាង​ក៏​បាន​យក​រឿង​នេះ​ទៅ​ប្រាប់ម្តាយ​ ហើយ​ស្ត្រី​ជា​ម្តាយ​ បាន​មក​ប្តឹង​នគរបាល ​ទើបត្រូវ​ធ្វើការ​ចាប់ខ្លួន​តែ​ម្តង​ ។
លោ​កអ​ធិ​ការ​រង​បាន​បញ្ជាក់​ថា ជនសង្ស័យ​​ត្រូវ​នគរបាល​ស្រុក​ចាត់​ប​ញ្ចូ​ន​ខ្លួនបន្ត​មក​កាន់​ ស្នងការដ្ឋាន​នៅ​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ២០១៥ ក្រោយ​ពី​បាន​ឃាត់ខ្លួន​បាន​មួយ​ថ្ងៃ​រួច​មក ​៕