រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០១៥នេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ០៨លើក (យប់ ០២លើក), បណ្តាលឲ្យមនុស្សស្លាប់ ០៥នាក់ (ស្រី ០៣នាក់) រងរបួសធ្ងន់ ១០នាក់ (ស្រី ០២នាក់) និងរងរបួសស្រាល ០២នាក់ (ស្រី ០១នាក់) ។ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ០៨លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ១៤គ្រឿង ក្នុងនោះមានម៉ូតូចំនួន ០៩គ្រឿង, រថយន្តធុនតូចចំនួន ០៣គ្រឿង និងរថយន្តធុនធំចំនួន ០២គ្រឿង ។
មូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺមកពីកត្តាល្បឿន ០១លើក, ស្រវឹង ០១លើក, មិនគោរពសិទ្ធ ០១លើក, មិនប្រកាន់ស្តាំ ០១លើក, បត់គ្រោះថ្នាក់ ០៣លើក និងកត្តាផ្លូវ ០១លើក ក្នុងនោះអ្នកជិះម៉ូតូគ្រោះថ្នាក់ ដោយមិនបានពាក់មួកសុវត្ថិភាពចំនួន ១៧នាក់ (យប់ ០៦នាក់) ។
រថយន្តពិន័យសរុបចំនួន ៧៤០គ្រឿង (រថយន្តធុនធំ ១៨១គ្រឿង) ស្មើនិង ៧៤២ករណី, ករណីល្មើសក្រដាសស្នាម ៤៧៣គ្រឿង ស្មើនិង ៤៧៥ករណីៈ រួមមាន បណ្ណបើកបរហួសសុពលភាព ១១ករណី, បណ្ណបើកបរខុសប្រភេទយាន្ត ០៩ករណី, គ្មានបណ្ណអាជីវកម្ម ៣៧ករណី, គ្មានឈៀក ៤៩ករណី, បើកបរលើ្មសល្បឿនកំណត់ ១៣០ករណី, បើកបរមិនពាក់ខ្សែក្រវ៉ាត់ ២៣៤ករណី, បើកបរមិនគោរពសញ្ញាចរាចរណ៍ ០៥ករណី, ករណីល្មើសបច្ចេកទេសមាន ២៦៧គ្រឿង ស្មើនិង ២៦៧ករណី រួមមាន ដឹកសំពីងសំពោង ២៤០ករណី និងដឹកលើសចំណុះ ២៧ករណី ។
ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ១,៥៨៧គ្រឿង ក្នុងនោះមាន បើកបរស្រវឹង ០៩ករណី, ជិះម៉ូតូអត់ពាក់មួក ៨៦១ករណី, ជិះម៉ូតូអត់ដាក់កញ្ចក់ ៦៣៥ករណី, ជិះម៉ូតូអត់កញ្ចក់និងមួក ១២ករណី, សញ្ញាចរាចរណ៍ ១៩ករណី, ដឹកលើសចំណុះ ០១ករណី និងម៉ូតូបើកភ្លើងពេលថ្ងៃ ៥០ករណី ៕