Friday, November 27, 2015

នៅ​ថ្ងៃ ទី​១១ ធ្នូ ខាងមុខនេះ កូរ៉េ​ទាំង​២ព្រមព្រៀង ​​ជំនួប​ប្រជុំ​ថ្នាក់​កំពូល

​មន្ត្រី​ទីក្រុង សេ​អ៊ូ​ល បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ប្រទេស​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង បាន​ព្រមព្រៀង​គ្នា ឲ្យមាន​ជំនួប​ប្រជុំ​កំពូល​នានា នៅ​ខែ​ក្រោយ​នេះ ដើម្បី​ពិភាក្សា​រក​វិធី    ពង្រឹង ទំនាក់ទំនង    រវាង​ប្រទេស​ទាំង​២ ។​

ជនអន្តោប្រវេសន៍ ប៉ុនប៉ង​ទម្លាយ​របង​ចូល​ក្នុង​ទឹកដី ម៉ា​សេ​ដូនី​

​ជនជាតិ ម៉ារ៉ុក ,​អាល់​ហ្សេ​រី និង​ប៉ា​គី​ស្ថាន​រាប់រយ​នាក់ ព្យាយាម​សម្រុកចូល​ព្រំដែន  រវាង​ប្រទេសក្រិក និង ម៉ា​សេ​ដូនី កាល​ពី​ម្សិលមិញ  ជាមួយ​ការប៉ុនប៉ង ទម្លាយ ផ្នែក​ខ្លះ​នៃ  របង  រំ​ព័ទ្ធ​ដោយ បន្លា​លួស   នៅ  ច្រក​ឆ្លងកាត់   ប្រទេស ទាំង​២  ទាមទា​ឲ្យ​ពួកគេ​ចូល ដើម្បី បន្តដំណើរ​ទៅ​កាន់​ប្រទេស​ប៉ែក អឺរ៉ុប​ខាងជើង​។

​រុស្ស៊ី៖ ការវាយប្រហារ របស់​ទួគី ជា​អំពើ​ក្បត់​

​លោក​ប្រធានាធិបតី រុស្ស៊ី វ្លា​ឌី​មៀ​ពូ​ទីន (Vladimir Putin) និយាយ​កាលពី​ម្សិលមិញ​ថា ប្រទេស​រុស្ស៊ី នឹង​នៅតែ ធ្វើ​សហប្រតិបត្តិកា​រ​ជាមួយ សហរដ្ឋអាមេរិក និង​ដៃគូរ​របស់​ខ្លួន​ដដែល ដើម្បី​ប្រយុទ្ធប្រឆាំង ពួក​រដ្ឋ​អ៊ីស្លាម ក្នុង​ប្រទេស​ស៊ី​រី ប៉ុន្តែ​សហប្រតិបត្តិកា​រណ៍​នោះ ជួប​គ្រោះថ្នាក់ បើ​មាន​ករណី ទួ​គី បាញ់​ទម្លាក់​យន្តហោះ របស់​ខ្លួន​ដដែលៗ បែបនេះ ។​

លក់​បឹង​ឲ្យ​វៀតណា​ម ដាក់​បទល្មើស​ចាប់​ត្រី​ នៅស្រុក​អង្គរបុរី

​តាកែវ ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ធ្វើការ​នេសាទ​ត្រី​ជា​លក្ខណៈ​គ្រួសារ​តាម​តំបន់​បឹងបួរ អូរ ទន្លេ ស្ទឹង ចាប់​ពី​ព្រែក​ស៊ឹង​រហូត​ដល់​ស្លែង ឃុំរ​បា​ស្រែ ឃុំ​គោកធ្លក ស្ថិតនៅ​ស្រុក​អង្គរបុរី​ខេត្តតាកែវ បាន​អះអាង​ឲ្យដឹងថា ចាប់តាំងពី​រដូវ​ទឹក​ឡើង​បិទ​ការនេសាទ​រហូត​ពេល​ទឹក​ស្រក​បើក​ការនេសាទ​វិញ​នេះ​នៅ​តាម​បឹងបួរ អូរ ទន្លេ ព្រែក ស្ថិតនៅ​ស្រុក​អង្គរ​បុរី ត្រូវបាន​ពួកគាត់​ចោទប្រកាន់ថា មាន​មន្ដ្រី​ជលផល​ផ្នែក​ស្លែង របស់​ស្រុក​ឃុបឃិត​គ្នា​ជាមួយ​នាយខ​ណ្ឌ​ជលផល និង​អាជ្ញាធរ​ស្រុក​លក់​ខ្ទេចខ្ទី​អស់ហើយ គឺ​លក់​ទៅ​ឲ្យ​ជនជាតិ​វៀតណាម ដែល​មាន​បច្ចេកទេស​ក្នុងការ​ប្រព្រឹត្ត​នូវ​បទល្មើស​នេសាទ​ដោយ​ឧបករណ៍​ទំនើបៗ​បំផុត​ក្នុង​ការប្រមូល​ផល​ត្រី​ដោយ​គ្មាន​ប្រជា​ពលរដ្ឋ​ខ្មែ​រណា​ម្នាក់​ហ៊ាន​ចូល​ទៅ​ធ្វើ​ការនេសាទ​នៅ​តំបន់​ដែល​ពួក​ជនជាតិ​វៀតណាម​បាន​ទិញ​បឹង​នោះ​បាន​ឡើយ​។​

រយៈពេល៣ថ្ងៃ ខេត្ត​មណ្ឌលគិរី ទាក់ទាញ​ភ្ញៀវ​ទេសចរ ​ជាង​១​ម៉ឺន​នាក់ ​

​មណ្ឌលគិរី​៖ លំហូរ​នៃ​ភ្ញៀវ​ទេសចរណ៍ ដែល​មក​កម្សាន្ត នៅ​ខេត្ត​មណ្ឌលគិរី ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​គេ​បាន​សង្កេតឃើញថា មានការ​កើន ឡើង​គួរឲ្យកត់សម្គាល់  ដោយ​ផ្អែក​លើ​វិសាលភាព​យ៉ាង​ធំធេង លើ​វិស័យ​ទេសចរណ៍​នេះ  ខេត្តមណ្ឌលគិរី​បាន​ទាក់ទាញ​ចំណាប់​អា​រម្ម ណ៍​ភ្ញៀវទេសចរ​ជាង​១​ម៉ឺន​នាក់ ឲ្យមក​លេង​កម្សាន្ត​នៃ​ព្រះរាជ​ពិធី​បុណ្យ​អ៊ុំ​ទូក​អកអំបុក និង​ស​ពះ​ព្រះ​ខែ​នេះ ។​

ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ ក្នុងរយៈពេល​៣​ថ្ងៃ

ភ្នំពេញ ៖ ក្រោម​កិច្ច​ខិតខំ​ដឹកនាំ​របស់​គណៈ​បញ្ជាការ​ការពារ​សន្តិសុខ​បុណ្យជាតិ កម្លាំង​សមត្ថកិច្ច ដែល​មាន​ការពាក់ព័ន្ធ​បានធ្វើ​សកម្មភាព​យ៉ាង​សកម្ម​ធ្វើឲ្យ​សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់​ជាទូទៅ មាន​លក្ខណៈ​ស្ងប់ស្ងាត់​ល្អ ប្រជាពលរដ្ឋ​បាន​នាំគ្នា​ទៅ​កម្សាន្ត​សប្បាយ​នៅ​កន្លែង​ប្រារព្ធ​ពិធីបុណ្យ​យ៉ាង​អធឹកអធម្ម នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​១​មាន​ប្រជាពលរដ្ឋ ៥​ម៉ឺន​នាក់​, ថ្ងៃទី​២​មាន​ប្រជាពលរដ្ឋ ១៣​ម៉ឺន​នាក់

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ក្នុងពិធីបុណ្យអ៊ុំទូក អកអំបុក សំពះព្រះខែ រយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ដល់២៧ វិច្ឆិកា ២០១៥


ចៅហ្វាយខេត្ត​កំពង់ឆ្នាំង ហ៊ាន​បើក​សង្វៀន​ជល់​មាន់ បៀ​អាប៉ោង ដោយ​មិន​ខ្វល់​ពី​អ្វី​ឡើយ

កំពង់ឆ្នាំង ៖ សង្វៀន​ប្ជល់មាន់ មាន​បង្កប់​បៀ​អាប៉ោង​ដ៏​ធំ​មួយ កំពង់បើក​លេង​យ៉ាង​ពេញទំហឹង ចាញ់ ឈ្នះ រាប់​ម៉ឺន​ដុល្លារ ក្រោម​ការបើក​ភ្លើង​ខៀវ ពី​អាជ្ញាធរ និង​លោកស្នងការ​នគរបាល រួមទាំង​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត ហើយ​លោកធំ​នៅ​ខេត្ត​កំពង់ឆ្នាំង​នោះ មិន​គិតគូរ​និង​យកចិត្តទុកដាក់ ពី​អ​នុះ​សាសន៍​របស់​សម្តេច​តេជោ​កាលពី​ថ្ងៃទី​១ វិច្ឆិកា ២០១៥ នៅឯ​តា​កែន​កោះស្លា ស្រុក​ឈូក ខេត្ត​កំពត កន្លងមក​ថ្មីៗ​នេះ​ថា​.​អស់លោក​ចៅហ្វាយខេត្ត ទាំងឡាយណា ដែល​នៅតែ​បន្ត​ឲ្យ​កើតមាន នូវ​ល្បែងស៊ីសង ពាលា​អា​វ៉​សែ នៅតាម​បណ្តា​ខេត្ត​របស់ខ្លួន គឺ​សុំ​ឈប់​រាប់អាន​សម្តេច ព្រោះ​សម្តេច​មិន​ចង់​រាប់អាន អស់លោក​ណា ដែល​មាន​ពាក់​ពន្ធ​នឹង​ល្បែងស៊ីសង​នោះឡើយ​។​

Saturday, November 21, 2015

History of Water Festival



The history of the Regatta Festival has been chronicled by the Cambodian people and also foreigners for a very long time. In fact, the festival is depicted in stones of the Angkorian period.There are three defferent histories to the festival, each quite distinctive.

ប្រវត្តិ​ពិធីបុណ្យ​អ៊ុំ​ទូក​

ពិធីបុណ្យ​អ៊ុំ​ទូក មាន​តាំងពី​បូរ​ម​បុរាណ​ដ៏​យូរលង់​មកហើយ ដែល​មានចែង​ក្នុង​ឯកសារ​របស់​ប្រវត្តិវិទូ​បរទេស ក៏ដូចជា​តាម​សិលា​ចារិក​នៃ​ប្រាសាទ​អង្គរ​។ ហេតុ​អ្វី​បានជា​គេ​រៀបចំ​ពិធីបុណ្យ​អ៊ុំ​ទូក​?
​បុណ្យ​អ៊ុំ​ទូក​នេះ​មាន​ការបកស្រាយ​ប្លែកៗ​គ្នា​ជា​ច្រើន រួមមាន​៖ តាម​សៀវភៅ​ជ័យវរ្ម័ន​ទី​៧ មាន​នៅក្នុង​វិជ្ជា​ស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​យើង​ពី​ដើម ចែងថា ៖

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសប្រចាំថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥


សមត្ថកិច្ចឃាត់ខ្លួន ជនប្រើប្រាស់ និងជួញដូរគ្រឿងញៀន ៨​នាក់​

​សៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ចំនួន ៨​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុសិ៍្ត​រដ្ឋបាល នៃ​អធិការដ្ឋាន​នគរបាល​ក្រុង ចុះ​ធ្វើ​ការស្រាវជ្រាវ​រក​មុខ​សញ្ញា​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន

កម្មការិនី​បម្រើ​ការងារ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​7NG ដួលសន្លប់ ៣៥០​នាក់​

​កណ្តាល ៖ កម្មការិនី​ចំនួន ៣៥០​នាក់ បម្រើ​ការងារ​នៅក្នុង​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន​៤ ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​7NG ស្រុក​ខ្សាច់កណ្តាល បាន​ដួលសន្លប់​ជា​បន្តបន្ទាប់ ត្រូវ​បាន​រថយន្ត​សង្គ្រោះបន្ទាន់​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ហេតុការណ៍​កម្មការិនី​ដួលសន្លប់​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩:00​នាទី រហូតដល់​ម៉ោង ១០:០០​ព្រឹក ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅក្នុង​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ទ្រី​ម​ថយ ,​រោងចក្រ​ខេ​ម​តេ​កាង ,​រោងចក្រ​ខេ​ម​បូ​នី​សូល និង​រោងចក្រ​ជីន​វីន ។​

តុលាការ​កោះហៅ​​លោក សម រង្ស៊ី ចូលខ្លួន​បំភ្លឺ​នៅ​ថ្ងៃទី​៤ ​ធ្នូ ខាងមុខ​​​នេះ

ភ្នំពេញ ៖ លោក កោ វណ្ឌី អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​ចៅក្រម​ស៊ើបសួរ ផង​នោះ បាន​ចេញ​ដីកា​មួយ​នៅ​ថ្ងៃទី​២០ ខែ​វិច្ឆកា​នេះ ដោយ​បង្គាប់​ឲ្យ​លោក សម រង្ស៊ី ចូលខ្លួន​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៥ ខាងមុខ ។​

បញ្ជូន​អ្នកសរសេរ និង​បង្ហោះ facebook ក្លែងបន្លំ​ឯកសារ​សាធារណៈ​ ទៅ​តុលាការ​

ស្វាយរៀង ៖ ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​បានឲ្យដឹងថា ជនសង្ស័យ​សរសេរ និង​បង្ហោះ facebook ក្លែងបន្លំ​ឯកសារ​សាធារណៈ ដែល​ត្រូវបាន​ឃាត់ខ្លួន ត្រូវបាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ស្វាយរៀង កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​។​

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសប្រចាំថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥


សហរដ្ឋអាមេរិក នឹង​លក់​គ្រឿង​សព្វាវុធ​ ឲ្យទៅ​ប្រទេស អា​រ៉ាប៊ី សា​អូឌីត

​រដ្ឋាភិបាល​សហរដ្ឋអាមេរិក បាន​ប្រកាស​ពី​គម្រោង​លក់​គ្រឿង​សព្វាវុធ​គ្រប់​ប្រភេទ ក្នុង​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ ១៣០០​លាន​ដុល្លារ អោយ​ទៅ​ប្រទេស អា​រ៉ាប៊ី សា​អូឌីត ក្នុងការ​ធ្វើ​សង្គ្រាម​កាប់​សម្លាប់​មនុស្ស​នៅ​ប្រទេស​យេមែន ។​
​    ​គ្រឿង​សព្វាវុធ​ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក មាន​គម្រោង​នឹង​លក់​ទៅ​អោយ​ប្រទេស អា​រ៉ា ប៊ី សា​អូឌីត​នេះ គឺជា​ប្រភេទ​គ្រាប់បែក Smart bomb, គ្រាប់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ជិត និង​យន្ត​ចម្បាំង ជាច្រើន​គ្រឿង​ទៀត ។​

Thursday, November 19, 2015

ពុំទាន់​មាន​ករណី នៃ​ការស្នើ​សុំ​ជា​អន្តរជាតិ ក្នុង​ការចាប់ខ្លួន​លោក សម រង្ស៊ី នៅឡើយទេ

​ភ្នំពេញ​៖ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ មានប្រសាសន៍ថា ពុំទាន់​មាន​ករណី នៃ​ការស្នើ​សុំ​ជា​អន្តរជាតិ ក្នុង​ការចាប់ខ្លួន​លោក សម រង្ស៊ី​នោះ​ទេ ហើយ​ដីកាចាប់ខ្លួន លោក សម រង្ស៊ី របស់​តុលាការ ក៏​មិនមែន​ជា​បញ្ហា រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​នោះដែរ​។​

កម្ម​ការិ​នី​ ជាង​៥០​នាក់ បាន​ដួលសន្លប់​ដោយសារ​ពុល​ក្លិនថ្នាំ​បាញ់​ស្រូវ​

​កណ្តាល ៖ នៅវេលា​ម៉ោង​៩:៣០​នាទី ព្រឹក​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ មានកម្ម​ការិនី​ប្រមាណ​៥០​នាក់ ដែល​បម្រើ​ការងារ​នៅក្នុង​រោងចក្រ​កាត់ដេរ PPNT ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស 7NG ស្រុក​ខ្សាច់កណ្តាល មាន​អការៈ​ទន់ដៃទន់ជើង​ដួលសន្លប់​ជា​បន្តបន្ទាប់ ហើយ​ត្រូវ​បាន​រថយន្ត​សង្គ្រោះបន្ទាន់​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រតិបត្តិ​ស្រុក​។​

ចាប់​ឃាត់ខ្លួន ​ចោរឆក់​យ៉ាងសកម្ម ​៣​នាក់​

​ភ្នំពេញ ៖ ក្រុមចោរឆក់​យ៉ាងសកម្ម​៣​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុសិ៍្ត​រដ្ឋបាល​ព្រៃ​ស សហការ​ជាមួយ​និង​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ដង្កោ តាម​ក្របួច​បាន​សម្រេច កាលពី​វេលា​ម៉ោង​៤:៣០​នាទី រសៀល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅលើ​កំណាត់​ផ្លូវ​បេតុង ស្ថិតក្នុង​ភូមិ​ធម្ម​ត្រ័យ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ក្រោយពី​ក្រុម​ជនសង្ស័យ​៣​នាក់ ខាងលើនេះ ធ្វើ​សកម្មភាព​ឆក់​កាបូបដៃ ពី​ស្ត្រី​រងគ្រោះ​ម្នាក់ ខណៈ​ដែល​ជនរងគ្រោះ​ជិះ​ម៉ូតូ​ទៅ​ទទួល​កូន​ចេញពី​សាលារៀន​។​

សមត្ថកិច្ចចាប់បានជនល្មើស បាញ់សម្លាប់មន្ត្រីយោធា នៅស្រុកភ្នំព្រឹក

​បាត់ដំបង ៖ រយៈពេល​៥​ថ្ងៃ កម្លាំង​នគរបាល​ខេត្ត​បាត់ដំបង បំបែកសំណុំរឿង​ឃាតកម្ម ឈាន​ដល់​ការចាប់​ឃាត់ខ្លួន​នាយទាហាន​ម្នាក់ ពាក់​សក្តិ​៣ ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​និង​អំពើ​បាញ់សម្លាប់ ទៅលើ​មន្ត្រី​យោធា​ម្នាក់ នៅ​ស្រុក​ភ្នំព្រឹក កាល​ពី​កន្លងទៅ​ថ្មីៗ​នេះ​។ ជនសង្ស័យ​ឈ្មោះ នី នឿន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​សន្តិភាព ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ប្រកប​មុខរបរ​ជា​យោធា មាន​មុខងារ​មេបញ្ជាការរង គ​២ នៃ​អង្គភាព​វរៈ​យោធា ៥៣៤ ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នករបាល​ខេត្ត​បាត់ដំបង សហការ​ជាមួយ​និង​នគរបាល​ស្រុក​ភ្នំព្រឹក ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ កាលពី​វេលា​ម៉ោង ៦:១៨​នាទី ល្ងាច​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅលើ​ផ្លូវ​សាធារណៈ​មួយ​កន្លែង ក្នុង​ភូមិ​តា​ក្រី ឃុំ​តា​ក្រី ស្រុក​កំរៀង ខេត្ត​បាត់ដំបង ខណៈ​ដែល​ជនសង្ស័យ​កំពុងតែ​ធ្វើ​ដំណើរ​នៅលើ​ផ្លូវ​សាធារណៈ​។​

បង្ក្រាប​ជនសង្ស័យ៣២​នាក់ ​ចែកចាយ និង​ជក់​គ្រឿងញៀន

​ភ្នំពេញ ៖ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​ស្នងការរង ប៊​ន សំអាត និង​ដោយ​មាន​ការសម្របសម្រួល​ពី លោក​ព្រះរាជអាជ្ញារង​សាលា​រាជធានី​ភ្នំពេញ កែវ សុជាតិ បាន​ធ្វើ​ការចុះ​បង្ក្រាប និង​ចាប់ខ្លួន​ជនសង្ស័យ​ចែកចាយ​សារធាតុ​ញៀន ៣២​នាក់ ស្រី​ម្នាក់ នៅ​ថ្ងៃ​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្រុម​១០-១១ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសប្រចាំថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥


ម៉ូតូ​សេ​១២៥ បុក​ម៉ូតូ​និច ខ្ទាត​ទៅ​បុក​រថយន្ត ស្លាប់​ម្នាក់ របួសធ្ងន់ ២​នាក់​

តាកែវ ៖ យុវជន​ម្នាក់ បាន​ដាច់ខ្យល់​ស្លាប់ នៅ​ពេល​បញ្ជូន​ទៅ​ដល់​មណ្ឌល​សុខភាព​ទន្លេបាទី និង​យុវជន ២​នាក់​ផ្សេង​ទៀត រងរបួស​ធ្ងន់ ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ក្រោយពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​បុក​និង​ម៉ូតូ រួច​ខ្ទាត​ទៅ​បុក​រថយន្ត ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច និង​ប្រជាពលរដ្ឋ កាលពី​វេលា​ម៉ោង ១៣:៣០​នាទី ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​២ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣៣-៣៤ ស្ថិតក្នុង​ភូមិ​ទន្លេបាទី ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ​។​

ស្លាប់​៥​នាក់ របួសធ្ងន់​ម្នាក់ ដោយសាររថយន្ត​ដឹក​ស៊ីម៉ងត៍ បុក​ជាមួយ​រថយន្ត​ដឹក​ភេសជ្ជៈ​ខា​រ៉ា​បាវ​

​តាកែវ ៖ យ៉ាងហោច​ណាស់​មនុស្ស ៥​នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែងកើតហេតុ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ក្រោយពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​ស៊ីម៉ងត៍​បុក​ជាមួយ​រថយន្ត​ដឹក​ភេសជ្ជៈ​ខា​រ៉ា​បាវ បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច និង​ប្រជាពលរដ្ឋ​រោម​មើល​ជុំជិត កាលពី​វេលា​ម៉ោង​៥:០០​នាទី ទៀប​ភ្លឺ ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅលើ​ដងផ្លូវ​ជាតិ​លេខ​៣ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៥៦-៥៧ ស្ថិតក្នុង​ភូមិ​ទួល​តា​ចិន ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ​។​

អភិបាលរង​រាជធានី​ភ្នំពេញ ព្រមាន​ម្ចាស់​អាជីវកម្ម​ឡាន​ដឹក​ដី

​ភ្នំពេញ ៖ អភិបាលរង​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង បាន​ធ្វើ​ការព្រមាន​ខ្លាំង​ទៅ​លើ​ម្ចាស់​អា​ជី​កម្ម ដែល​មាន​របរ​ឡាន​ដឹក​ដី​នៅក្នុង​ខណ្ឌ​ដង្កោ ឲ្យ​ឈប់​បើកបរ​បែប​ប្រណាំង​គ្នា បើកបរ​លឿន​នៅក្នុង​ភូមិ​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​។ នេះ​គឺជា​ការលើកឡើង​នៅក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណ​តិ្ត​ទី​២ នៅ​ខណ្ឌ​ដង្កោ នា​ព្រឹក​ថ្ងៃ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

ប្រមុខ​ដឹកនាំ​បារាំង ដាក់​ប្រទេស​ឲ្យ​ស្ថិត​ក្នុង​គ្រាអាសន្ន​រយៈពេល​៣​ខែ

​លោក​ប្រធានាធិបតី​របស់​ប្រទេស​បារាំង ហ្វ្រង់​ស្វ័រ ហូ​ឡង់ បាន​ដាក់​លិខិត​ស្នើ​សុំ​ទៅ​រដ្ឋសភា ជាតិ ក្នុង​ការ​ដាក់​ប្រទេស​នេះ​អោយ​ស្ថិត​ក្នុង​គ្រាអាសន្ន​រយៈពេល​៣​ខែ ក្រោយពី​មាន​អំពើ​ភេរវកម្ម នៅ​កណ្តាល​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃ​សុក្រ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ។​

ប្រធាន​ផ្នែក​ប្រឆាំង​អំពើ​ចារកម្ម​អាមេរិក ​សន្យា​របស់​ចិន ក្នុង​ការទប់ស្កាត់​អំពើ​ចារ​កម្ម

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ចារ​កម្ម សហរដ្ឋអាមេរិក លោក Bill Evanina បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោក​មាន​ការសង្ស័យ​ចំពោះ​ប្រទេស​ចិន ថា​តើ​បាន​ធ្វើ​តាម​ការសន្យា​ឬទេ ចំពោះ​ការ​ទប់ស្កាត់​អំពើ​ចារកម្ម​លើ​សហរដ្ឋអាមេរិក ។ លោក Evanina បាន​ប្រាប់​ក្នុង​សន្និសីទកាសែត​ខ្លី​មួយ​ថា លោក​បាន​ពិនិត្យឃើញ​ថា មិនមាន​កំណត់​បង្ហាញ​ណាមួយ​ឡើយ ពី​វិស័យ​ឯកជន​សហរដ្ឋអាមេរិក ដែល​បញ្ជាក់ថា អ្វីៗ​មាន​ការផ្លាស់ប្តូរ​ចំពោះ​វិសាលភាព​នៃ​អំពើ​ចារកម្ម​របស់​ចិន ចំពោះ​សហរដ្ឋអាមេរិក ។

រុស្ស៊ី​-​បារាំង គ្រោង​ធ្វើ​កិច្ចប្រជុំ នៅ​អង្គការ​សហប្រជាជាតិ វាយប្រហារ​រដ្ឋ​អ៊ីស្លាម​

​កាលពី​ថ្ងៃ​ពុធ​ទី​១៨ ខែវិច្ឆិកា ប្រទេស​រុស្ស៊ី បាន​ធ្វើ​ការជំរុញ​ឡើងវិញ ចំពោះ​សេចក្ដីសម្រេច របស់​អង្គការសហប្រជាជាតិ លើ​យុទ្ធនាការ​របស់​យោធា​អន្តរជាតិ ប្រយុទ្ធ​នឹង​រដ្ឋ​អ៊ីស្លាម ដោយ​រៀបចំ​កិច្ចប្រជុំ​ជាមួយ​ប្រទេស​បារាំង លើ​ការទាមទារ​របស់​ខ្លួន ចំពោះ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ ក្នុង​វិបត្តិ​នេះ ។

កម្លាំង​សន្តិសុខ​ចិន សម្លាប់​មនុស្ស​១៧​នាក់ ​ខេត្ត Xinjiang

BEIJING៖ កាលពី​ថ្ងៃ​ពុធ វិទ្យុ​អាស៊ីសេរី​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​និយាយថា កងកម្លាំង​សន្តិសុខ​ចិន នៅក្នុង​តំបន់​ចលាចល​នៃ​ខេត្ត Xinjiang ភាគ​ខាងលិច​ប្រទេស​ចិន បាន​សម្លាប់​មនុស្ស​១៧​នាក់ រួមទាំង​ស្ត្រី និង​កូនក្មេង​ផងដែរ ដោយ​ចោទប្រកាន់​ពួកគេ ជាប់​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​នៅ​អណ្ដូងរ៉ែ​ធ្យូង​ថ្ម ដែល​បាន​សម្លាប់​មនុស្ស​៥០​នាក់ ។

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ស្វែងរក​ជំនួយ​ពី​ប្រទេស​ហ្វីលីពីន បង្ក្រាប​ក្រុម​សម្លាប់​ចំណាប់ខ្មាំង​

MANILA៖ កាលពី​ថ្ងៃ​ពុធ​ទី​១៨ ខែវិច្ឆិកា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib Razak បាន​ស្វែងរក​ជំនួយ​ពី​រដ្ឋាភិបាល​ហ្វីលីពីន​ដើម្បី​ប្រមាញ់​ក្រុម​ឃាតករ​ដែល​សម្លាប់​ចំណាប់ខ្មាំង​ម៉ាឡេស៊ី​ឈ្មោះ Bernard Then Ted Fen ។ ស្ត្រី​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ ឈ្មោះ Thien Nyuk Fun ដែល​ត្រូវបាន​ចាប់ខ្លួន​ជាមួយ​ចំណាប់ខ្មាំង​ឈ្មោះ Then នោះ ត្រូវបាន​ដោះលែង​ហើយ​កាលពី​សប្ដាហ៍​មុន ។

Wednesday, November 18, 2015

Vladimir Putin នឹង​សងសឹក មានការ​បង្ហាញថា យន្តហោះ​រុស្ស៊ី ត្រូវបាន​បំផ្ទុះ​ដោយ​គ្រាប់បែក ក្នុង​ប្រទេស​អេ​ហ្សី​ប

ប្រធានាធិបតី Vladimir Putin បាន​អះអាង​ថា នឹង​កំទេច​ក្រុម​ទាំងឡាយ​ណា ដែល​ទទួលខុសត្រូវ​ចំ​ពោះ​ការ​បំផ្ទុះ​យន្តហោះ​ដឹក​អ្នកដំណើរ​រុស្ស៊ី ក្នុង​ប្រទេស​អេ​ហ្ស៊ី​ប និង​វាយប្រហារ​តាម​ដែនអាកាស ឲ្យ​កាន់តែ​ខ្លាំង​ថែម​ទៀត ប្រឆាំង​ក្រុម​សកម្មប្រយុទ្ធ​ក្នុងប្រទេស​ស៊ី​រី ក្រោយ​ពី​ទីក្រុង Kremlin បាន​សន្មត​ថា​គ្រាប់បែក​បាន​បំផ្លាញ​យន្តហោះ​ដឹក​អ្នកដំណើរ កាលពី​ខែ​មុន សម្លាប់​មនុស្ស​អស់ ២២៤​នាក់ ។

បង្ហាញវីដេអូ​​ជនល្មើស​៩​នាក់ ក្នុង​ការវាយប្រហារ នៅ​ទីក្រុង​ប៉ារីស

PARIS: កាលពី​ថ្ងៃ​អង្គារ​ទី​១៧ ខែវិច្ឆិកា ប្រភព​ជិតស្និទ​នឹង​ការស៊ើបអង្កេត បាន​ប្រាប់ AFP ថា ក្រុម​អ្នក​ស៊ើបអង្កេត​បាន​រក​ឃើញ​វីដេអូ ដែល​បង្ហាញ​ថា មាន​ជន​វាយប្រហារ​៩​នាក់ ក្នុង​ទីក្រុង​ប៉ារីស ក្នុង​ចំណោម​ក្រុម​ដែល​បើក​ការបាញ់ប្រហារ​លើ​កន្លែង​កំសាន្ត និង​ភោជនីយដ្ឋាន ។ វីដេអូ​បានបង្ហាញ​ជន​វាយប្រហារ​ទី​២ មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ អាច​កំពុង​រត់គេចខ្លួន ជាមួយ​ជនល្មើស​ឈ្មោះ Salah Abdeslam អាយុ​២៦​ឆ្នាំ ទោះបីជា​បុរស​ដែល​នៅក្នុង​វីដេអូ​នេះ មិនមែន​ជា​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​ជនសង្ស័យ​សមគំនិត​ពីរ​នាក់ ដែល​កំពុង​ជាប់​ឃុំឃាំង ក្នុង​ប្រទេស​បែ​ល​ហ្សិ​ក​នោះ​ក៏​ដោយ ។

ពលករ​កូរ៉េខាងជើង ​ធ្វើការ​នៅ​បរទេស ដោយ​ស្របច្បាប់ មិន​មាន​ការ​ធ្វើ​បាប​ឡើយ

NEW YORK: កាលពី​ថ្ងៃ​អង្គារ​ទី​១៧ ខែវិច្ឆិកា កូរ៉េ​ខាងជើង​បាន​និយាយថា ខ្លួន​បាន​បញ្ជូន​ពលករ​ជាច្រើន​នាក់ ឲ្យធ្វើ​ការ​នៅ​បរទេស​ដោយ​ស្របច្បាប់ រួមមាន​ប្រទេស​រុស្ស៊ី ចិន និង​ប្រទេស​ផ្សេងទៀត ហើយ​វា​ជា​ការនិយាយ​មួលបង្កាច់​យ៉ាង​ធ្ងន់ធ្ងរ​ដែល​ថា ពួកគេ​ត្រូវបាន​ធ្វើ​បាប ឬ​ចាប់បង្ខំ ។

សន្តិសុខ​ត្រូវបាន​រឹតបន្តឹង ក្នុង​ទីក្រុង​ម៉ានីល សម្រាប់​​មេដឹកនាំ ប្រទេស​សមាជិក អេ​ប៉ិក (APEC)

សន្តិសុខ​ត្រូវបាន​រឹតបន្តឹង ក្នុង​រដ្ឋធានី​របស់​ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃ​អង្គារ​នេះ មួយថ្ងៃ មុន​កិច្ចប្រជុំ របស់​មេដឹកនាំ​មកពី​បណ្ដា​ប្រទេស​ជា​សមាជិក សហប្រតិបត្តិការ​សេដ្ឋកិច្ច អាស៊ី​-​ប៉ាស៊ីហ្វិក ឬ​ហៅ​កាត់​ថា អេ​ប៉ិក (APEC) ក្នុង​ទីក្រុង​ម៉ានីល ។​

ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ ​កាត់​ក្បាល ដោយ​ក្រុម​ភេរវកម្ម Abu Sayyaf

KUALA LUMPUR: កាលពី​ថ្ងៃ​អង្គារ​ទី​១៧ ខែវិច្ឆិកា ប្រព័ន្ធ​ផ្សព្វផ្សាយ​ហ្វីលីពីន និង​ម៉ាឡេស៊ី​បាន​ផ្សាយ​ថា បុរស​ម្នាក់​មក​ពី Sarawak ត្រូវបាន​កាត់​ក្បាល​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ Abu Sayyaf ក្នុង​ប្រទេស​ហ្វីលីពីន ។ ហាង​លក់​សម្ភារ​មួយ​ឈ្មោះ The Inquirer នៅ​ប្រទេស​ហ្វីលីពីន​បាន​រាយការណ៍​ថា ឈ្មោះ Bernard Then ត្រូវបាន​សម្លាប់​នៅ​ភាគ​ខាងត្បូង​ប្រទេស​ហ្វីលីពីន នៅ​ម៉ោង​ប្រហែល​៤​ល្ងាច​លើ​កោះ Jolo ។

ភាព​តានតឹង​រវាង​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក បាន​កើនឡើង ក្រោយពី​អាមេរិកផ្តល់​ប្រាក់ ២៥៩​លាន​ដុល្លារ ឲ្យទៅ​ប្រទេស​មានជម្លោះ​ និងចិន​

​កាលពី​ថ្ងៃ​អង្គារ​ទី​១៧ ខែវិច្ឆិកា នៅក្នុង​កិច្ចប្រជុំ​អង្គការ​សហប្រតិបត្តិកា​រ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក APEC នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​, លោក​ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក បា​រ៉ាក់ អូ​បា​ម៉ា បាន​សន្យា​ផ្តល់​ប្រាក់​ចំនួន ២៥៩​លាន​ដុល្លារ ឲ្យទៅ​ប្រទេស​៤ ដែល​មាន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​ការសន្យា​នេះ បាន​ធ្វើឲ្យ​ប្រទេស​ចិន អាក់​អត់​ស្រពន់ចិត្ត ដោយសារ​តែ​ទង្វើ របស់​លោក​ប្រធានាធិបតី​អាមេរិក គឺ​ជា​ទង្វើ​ញុះញង់ ឲ្យមាន​ភាព​តានតឹង​សារជាថ្មី ជុំវិញ​អរិភាព​ជម្លោះ​ដណ្តើមយក​ប្រជុំ​កោះ ស្ប្រាត​លី (Spratlys) ។​

ពលរដ្ឋ​ស្រុក​កោះធំ និងលើកដែក ប្តឹង​សហគមន៍​ធ្វើ​ឡូតិ៍​នេសាទ និង​ខណ្ឌ​រដ្ឋបាលជល​ផល មកខេត្ត​

កណ្តាល ៖ ស្នាម​មេដៃ​ប្រជាពលរដ្ឋ​៥៧៩​នាក់ តំណាងឲ្យ​ប្រជាពលរដ្ឋ​២​ពាន់​គ្រួសារ មកពី​ស្រុក​កោះធំ និង​ស្រុក​លើកដែក បាន​ដាក់​ពាក្យបណ្តឹង​មួយច្បាប់ ចូល​សាលាខេត្ត​កណ្តាល គឺ​ប្តឹង​ក្រុម​សហគមន៍​ធ្វើ​ឡូតិ៍​នេសាទ ដោយ​បាន​បញ្ជាក់ថា លោក ឃ្លាំង វណ្ណ​ធុល ដែល​ជា​នាយខ័​ណ្ឌ​រដ្ឋបាលជល​ផល​កណ្តាល បាន​ត្រូវរ៉ូវ​គ្នា​ជាមួយ​អតីត​ដង្ខៅ​ឡូតិ៍ និង​សហគមន៍​មួយ​ក្តាប់​តូច ហើយ​បាន​បង្កើត​ឡូតិ៍​នេសា​ទមិន​ស្រប​ច្បាប់​ឡើងវិ​ញ ដែល​ជា​ការប្រឆាំង​យ៉ាង​ពេញទី នៅ​អនុសាសន៍​របស់ សម្តេច​តេជោ​ហ៊ុនសែន ប្រមុខ​រាជរដ្ឋាភិបាល ដែល​បានប្រកាស​កាត់​រំសាយ​ឡូតិ៍​នេសា​ទចោល​ទាំងស្រុង នា​ពេល​កន្លងមក​នេះ​។​

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសប្រចាំថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥


សាលាឧទ្ធរណ៍​​បន្ត​នីតិវិធី រឿង​ហិង្សា ទីលាន​ប្រជាធិបតេយ្យ​

ភ្នំពេញ ៖ មេធាវី បាន​ថ្លែងឲ្យដឹងថា សាលាឧទ្ធរណ៍​កំពុង​បន្ត​នីតិវិធី រឿងក្តី​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ ។ កាលពី​ពាក់កណ្តាល​ខែ​កក្កដា ឆ្នាំ​២០១៥ កន្លង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្តន្ទាទោស​សកម្មជន​និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ១១​នាក់​ចន្លោះ​ពី​៧​ឆ្នាំទៅ​២០​ឆ្នាំ ។

ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ ជា​មុខសញ្ញា​លួច​ និង​ចែកចាយ​គ្រឿងញៀន យ៉ាងសកម្ម​

​សៀមរាប ៖ កម្លាំង​ការិយាល័យ​នគ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប សហការ​ជាមួយ​កម្លាំង​ជំនាញ​អធិការ​ក្រុង​សៀមរាប រួម​ទាំង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សៀមរាប បាន​ចុះ​ត្រួតពិនិត្យ​ជនសង្ស័យ​ដែល​ប្រើបាស់​មធ្យោបាយ​មិន​ប្រក្រតី និង​ជនសង្ស័យ​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ និង​មុខសញ្ញា​ប្រើប្រាស់ ចែកចាយ​គ្រឿងញៀន

ពលរដ្ឋ​១៥​នាក់ ត្រូវ​ថៃ​ចាប់ខ្លួន ​ពី​បទ​ឆ្លងដែន​ចូល​កាប់​ឈើ​ខុសច្បាប់ ​

​បន្ទាយមានជ័យ​៖ ពលរដ្ឋ​១៥​នាក់ ក្នុងនោះ​ពលរដ្ឋ​ខ្មែរ ១៤​នាក់ ជនជាតិ​ថៃ​ម្នាក់ ដែល​ជា​មេខ្យល់​នាំ​ពលរដ្ឋ​ខ្មែរ​ចូល​ដី​ថៃ​ទៅ​កាប់​ឈើ​គ្រញូង​ត្រូវបាន កម្លាំង​ទា​ហា​ប៉ា​រ៉ា​ថៃ និង​ក្រុម​អភិរក្ស ឧទ្យាន​ជាតិ​ប៉ាង ស៊ី​ដា​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ សហការណ៍គ្នា ចាប់ខ្លួន​បាន​ជា​បនត​បន្ទាប់​ចោទ ពីបទ​លួច​ឆ្លង ដែន​ខុសច្បាប់​ចូល​ទឹកដី​ថៃ ហើយ​ធ្វើ​សកម្មភាព​កាប់​ឈើ​គ្រញូង នៅ​អភិរក្ស​សួន​ជាតិ​ប៉ាង​ស៊ី​ដា ខេត្ត​ស្រះកែវ​តំបន់ ឈម​និង​ខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។​

សមត្ថកិច្ចចាប់​រថយន្ត ​ដឹកទំនិញ​អត់​បង់ពន្ធ ​

​រតនគិរី​៖ មន្ត្រីនគរបាល​រតន​គិរី​បានឲ្យដឹងថា កាល​ពី​ទៀបភ្លឺ ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ថា នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ បាន​ចាប់​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​មួយគ្រឿង ដែល​គ្មាន​ពន្ធ​នាំចូល ។​

សម្លាប់​ស្ត្រី​ជនជាតិ​ចិន នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សមត្ថកិច្ច​កំពុង​សាកសួរ​ជនសង្ស័យ​៥​នាក់​

ភ្នំពេញ ៖ លោក​វរសេនីយ៍ទោ យឹម សារ៉ាន់ អធិការ​ន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ប្រាប់ឲ្យដឹង​ថា ករណី​ឃាតកម្ម​សម្លាប់​ស្ត្រី​ជនជាតិ​ចិន​ម្នាក់ នៅក្នុង​ទឹកដី​ខណ្ឌ​ពោធិ៍​សែន​ជ័យ រហូតដល់​ពេល​នេះ សមត្ថកិច្ច​កំពុង​បន្ត​ការសាកសួរ​ទៅលើ​ជនសង្ស័យ​ប្រុស ស្រី ចំនួន ៥​នាក់ គឺជា​ជនជាតិ​ចិន​ដូចគ្នា ដោយ​មាន​ការចូលរួម​ពី​តំណាង​ស្ថានទូត​ចិន​ផង​ដែរ​។​

បង្ក្រាប​រថយន្ត​ដឹក​ឈើប្រណិត ២​គ្រឿង ផ្ទុក​ឈើ​៩០​ដុំ​

មណ្ឌលគិរី ៖ កម្លាំង​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​លេខ ៣០៣ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ប៊ូ​ស្រា និង​យោធា​ការពារ​ព្រំដែន​លេខ ១០៣ បាន​ធ្វើ​ការបង្ក្រាប​រថ​យន្ត​ដឹក​ឈើប្រណិត​ចំនួន ២​គ្រឿង កាលពី​វេលា​ម៉ោង ២:០០​ទៀប​ភ្លឺ ថ្ងៃទី​១៨ ខែវិច្ឆិកា ២០១៥ នៅ​ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី​។​

មេខ្លោង​បញ្ជា​ឲ្យ​ជះទឹក​អាស៊ីត ត្រូវ​ដោះលែង

​តាកែវ ៖ ឪពុក​ម្តាយ​ពីរ​នាក់ ជា​មេខ្លោង​បញ្ជា​ឲ្យ​ជះទឹក​អាស៊ីត ត្រូវបាន​នគរបាល​ខេត្តតាកែវ ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ តាម​ដីកា​របស់​តុលាការ​។ ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃ​ដដែល ត្រូវបាន​ដោះលែង​វិញ បន្ទាប់ពី​មាន​ការធានា​អះអាង ពី​មេធាវី​អម​ដោយ​ដីកា របស់​សាលាឧទ្ធរណ៍​មួយ​សន្លឹក​។​

ប្រមុខ​រដ្ឋាភិបាល ប្រកាសថា​អាច​ធ្វើ​ការប្រណាំង​ទូក​បាន ទទួលខុសត្រូវ​ចំពោះ​សុវត្ថិភាព​ដោយ​ខ្លួនឯង​

ភ្នំពេញ​៖ នៅ​ក្នុង​ទំព័រ​Facebook របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​ថ្ងៃនេះ​បាន​បញ្ជាក់ថា​ប្រជាពលរដ្ឋ ឬ​ក្រុម​អ្នកស្ម័គ្រចិត្ត​ទាំងឡាយណា​ដែល​មាន​លទ្ឋភាព​ចង់​រៀបចំ​អុំទូក ក៏​ពុំ​មាន​ការហាមឃាត់​ដែរ តែ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​សុវត្ថិភាព​ដោយ​ខ្លួនឯង ។​

ប្រមុខ​រាជរដ្ឋាភិបាល ហាម​ពលរដ្ឋ​ខែ្មរ​មិនឲ្យ ជួល ឬ​លក់​ដីស្រែ​ដី​ចំការ ឲ្យ​ពលរដ្ឋ​ប្រទេសជិតខាង​

​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សារាចរ​មួយ ធ្វើ​ការហាម​ប្រជា​ពលរដ្ឋ​ខ្មែរ មិន​ឲ្យ​លក់ ឬ​ជួល​ដីស្រែ ឬ​ដី​ចំការ ឬ​ដី​លំនៅឋាន​របស់​ខ្លួន នៅតាម​តំបន់​ព្រំដែន ឲ្យទៅ​ប្រជាពលរដ្ឋ នៃ​ប្រទេស​ជិតខាង​នោះទេ​។​
​ក្នុង​សារាចរ​ដែល​ចុះហត្ថលេខា ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា នា​ពេល​កន្លងមក​នេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន បាន​ជួល​ដីស្រែ​ចំការ ឬ​ដី​លំនៅឋាន របស់​ខ្លួន​នៅ​តាម​តំបន់​ព្រំដែន ឲ្យទៅ​ប្រជាពលរដ្ឋ​នៃ​ប្រទេសជិតខាង ដូចជា វៀតណាម ឡាវ និង​ថៃ ដើម្បី​បង្កបង្កើន​ផល ឬ​ប្រកប​អាជីវកម្ម​ផ្សេងៗ​។​ល​។