Wednesday, November 18, 2015

Vladimir Putin នឹង​សងសឹក មានការ​បង្ហាញថា យន្តហោះ​រុស្ស៊ី ត្រូវបាន​បំផ្ទុះ​ដោយ​គ្រាប់បែក ក្នុង​ប្រទេស​អេ​ហ្សី​ប

ប្រធានាធិបតី Vladimir Putin បាន​អះអាង​ថា នឹង​កំទេច​ក្រុម​ទាំងឡាយ​ណា ដែល​ទទួលខុសត្រូវ​ចំ​ពោះ​ការ​បំផ្ទុះ​យន្តហោះ​ដឹក​អ្នកដំណើរ​រុស្ស៊ី ក្នុង​ប្រទេស​អេ​ហ្ស៊ី​ប និង​វាយប្រហារ​តាម​ដែនអាកាស ឲ្យ​កាន់តែ​ខ្លាំង​ថែម​ទៀត ប្រឆាំង​ក្រុម​សកម្មប្រយុទ្ធ​ក្នុងប្រទេស​ស៊ី​រី ក្រោយ​ពី​ទីក្រុង Kremlin បាន​សន្មត​ថា​គ្រាប់បែក​បាន​បំផ្លាញ​យន្តហោះ​ដឹក​អ្នកដំណើរ កាលពី​ខែ​មុន សម្លាប់​មនុស្ស​អស់ ២២៤​នាក់ ។
Putin បាន​បញ្ជា​ឲ្យ​នាវាចម្បាំង​នៅ​ភាគ​ខាងកើត មហាសមុទ្រ​មេ​ឌី​ទែ​រ៉ាណេ ឲ្យ​សម្របសម្រួល​សកម្មភាព​របស់ខ្លួន លើ​ដែនសមុទ្រ និង​នៅក្នុង​ដែន​អាកាស​ជាមួយ​កងទ័ពជើងទឹក​បារាំង ក្រោយ​ពី​ទីក្រុង Kremlin ប្រើ​យន្តហោះ​រយៈ​ចង្ងាយ​ឆ្ងាយ​ទម្លាក់​គ្រាប់បែក និង​បាញ់​កាំជ្រួច​ក្នុងប្រទេស​ស៊ី​រី ហើយ​បាន​ប្រកាសថា រុស្ស៊ី​នឹង​ពង្រីក​ការវាយប្រហារ​របស់ខ្លួន ដោយ​ប្រើ​យន្តហោះ​ចំនួន ៣៧​គ្រឿង ។
​លោក Putin បាន​និយាយ​ពី​យន្ដហោះ​ទម្លាក់​គ្រាប់បែក ក្នុង​កិច្ចប្រជុំ​ដ៏​ក្រៀមក្រំ​នៅ​ទីក្រុង Kremlin ចាក់​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ថា ពួក​យើង​នឹង​ស្វែងរក​ពួកគេ​គ្រប់​ទីកន្លែង​ទាំងអស់ នៅ​លើ​ផែនដី​នេះ ហើយ​ដាក់​ទណ្ឌកម្ម​លើ​ពួកគេ ។ សេវា​សន្តិសុខ FSB បាន​ប្រកាស​យ៉ាង​ឆាប់រហ័ស​ថា នឹង​ផ្ដល់​ប្រាក់រង្វាន់​ចំនួន ៥០​លាន​ដុល្លារ ចំពោះ​ការចាប់ខ្លួន ក្រុម​បំផ្ទុះ​គ្រាប់បែក​៕