Thursday, November 19, 2015

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ស្វែងរក​ជំនួយ​ពី​ប្រទេស​ហ្វីលីពីន បង្ក្រាប​ក្រុម​សម្លាប់​ចំណាប់ខ្មាំង​

MANILA៖ កាលពី​ថ្ងៃ​ពុធ​ទី​១៨ ខែវិច្ឆិកា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib Razak បាន​ស្វែងរក​ជំនួយ​ពី​រដ្ឋាភិបាល​ហ្វីលីពីន​ដើម្បី​ប្រមាញ់​ក្រុម​ឃាតករ​ដែល​សម្លាប់​ចំណាប់ខ្មាំង​ម៉ាឡេស៊ី​ឈ្មោះ Bernard Then Ted Fen ។ ស្ត្រី​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ ឈ្មោះ Thien Nyuk Fun ដែល​ត្រូវបាន​ចាប់ខ្លួន​ជាមួយ​ចំណាប់ខ្មាំង​ឈ្មោះ Then នោះ ត្រូវបាន​ដោះលែង​ហើយ​កាលពី​សប្ដាហ៍​មុន ។
​លោក Najib បាន​និយាយថា ពួក​យើង​នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិកា​ររ​បស់​ពួក​យើង​ឲ្យបាន​ពេញលេញ​ជាមួយ​រដ្ឋាភិបាល​ប្រទេស​ហ្វីលីពីន ដើម្បី​ចាប់ខ្លួន​ក្រុម​ដែល​ទទួលខុសត្រូវ​យក​មក​ទទួល​ទោស ។ លោក Najib ដែល​កំពុង​នៅ​ក្នុង​ទីក្រុង​ម៉ានីល​ចូលរួម​កិច្ចប្រជុំ​កំពូល​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក (APEC) លើក​ទី​២៣​បាន​និយាយថា លោក​បាន​ពិភាក្សា​អំពី​ឧប្បត្តិហេតុ​នេះ​ជាមួយ​ប្រធានាធិបតី Benigno Aquino III រួចហើយ ។
​លោក​ប្រធានាធិបតី Aquino បាន​ប្រាប់​ខ្ញុំ​ថា ក្រុម​ដែល​ចាត់​ពង្រត់​ចំណាប់ខ្មាំង​ទាំងនោះ​អាច​ធ្វើ​សកម្មភាព​បែប​នេះ​ទៅរួច​ដោយសារ ប្រតិបត្តិការ​ដែល​ធ្វើឡើង​ដោយ​យោធា​ហ្វីលីពីន បានដាក់​សំពាធ និង​បង្ខំ​ឲ្យ​ពួកគេ​ឲ្យ​បន្ត​ផ្លាស់​ប្ដូរ​ទីតាំង ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ឥតឈប់ឈរ ។ លោក Najib បាន​ប្រាប់ថា លោក Aquino បាន​និយាយថា វត្តមាន​របស់​ប្រទេស​ម៉ាឡេស៊ី ក៏​ហាក់បីដូចជា​ឧបសគ្គ​មួយ​របស់​ពួកគេ​ដែរ ប៉ុន្តែ​ការលើកឡើង​នេះ គឺ​មិន​អាច​ទទួលយក​បាន​ឡើយ ហើយ​ជនរងគ្រោះ​នេះ​គួរតែ​ត្រូវបាន​ដោះលែង ។ លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​បង្ហាញ​ពី​ទុក្ខព្រួយ និង​ការរំលែក​ទុក្ខ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​គ្រួសារ នៃ​ជនរងគ្រោះ ៕