សៀមរាប ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យ ប្រើប្រាស់ និងជួញដូរគ្រឿងញៀនចំនួន ៨នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុំ សាអាត នាយការិយាល័យប្រឆាំងគ្រឿងញៀន សហការណ៍ជាមួយកម្លាំងនគរបាលប៉ុសិ៍្តរដ្ឋបាល នៃអធិការដ្ឋាននគរបាលក្រុង ចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀន
រហូតធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យ បានចំនួន ១នាក់ ឈ្មោះ ផល ផាន់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប កម្លាំងសមត្ថកិច្ចនគរបាលយើងបានធ្វើការឆែកឆេររកឃើញថ្នាំញៀន ប្រភេទ ម្ស៉ៅមេតំហេ្វតាមីនចំនួន ១កញ្ចប់តូច នាំមកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក ធ្វើការសួរនាំ បន្ទាប់មកទៀតកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀ សហការណ៍ជាមួយកម្លាំងព្រហ្មទណ្ឌកំរិតស្រាល និងកម្លាំងនគរបាលប៉ុសិ៍្តរដ្ឋបាល នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះធ្វើការស្រាវជ្រាវរកមុខសញ្ញានៅភូមិចំនួន៣ គឺភូមិសាលាកំរើក ភូមិគោកតាចាន់ និងភូមិកក្រាញ់ ជាបន្ត និងចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ៧នាក់បន្ថែមទៀត ។
លោកវរសេនីយ៍ទោ អ៊ុំ សាអាត បានឲ្យដឹងថា ជនសង្ស័យចំនួន ៧នាក់ មានទី១-ឈ្មោះ ពាញ ប៊ុនហ៊ាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងជួសជុលរថយន្ត បច្ចុប្បន្នរស់នៅបន្ទប់ជួលភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប (ប្រើប្រាស់់), ទី២-ឈ្មោះ សេង សឿងស៊ត ហៅពេជ្រ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ រតតុនៅភោជនីយដ្ឋានជំនោរធម្មជាតិ បច្ចុប្បន្នរស់នៅបន្ទប់ជួលភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប(ប្រើប្រាស់), ទី៣-ឈ្មោះ សួន ប៊ុនធី ហៅម៉ាប់ ភេទប្រុស អាយុ១៧ឆ្នាំមុខរបរ បុគ្គលិកសាច់អាំងវត្តដំណាក់២ បច្ចុប្បន្នរស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប(ប្រើប្រាស់), ទី៤-ឈ្មោះ វ៉ែន សុភ័ក្រ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមេការ នៅភោជនីយដ្ឋានទន្លេមាស បច្ចុប្បន្នរស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប(ប្រើប្រាស់), ទី៥-ឈ្មោះ អម រតនៈ ហៅយ៉ា ភេទប្រុស អាយុ២២ឆ្នាំមុខរបរ រត់ម៉ូតូឌុប បច្ចុប្បន្នរស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប(ប្រើប្រាស់), ទី៦-ឈ្មោះ ឡន សុភា ហៅស្រីមុំ ភេទស្រី អាយុ២១ឆ្នាំមុខរបរ នារីអូតេស នៅភោជនីយដ្ឋានធម្មជាតិទន្លេមាស បច្ចុប្បន្នរស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប(ប្រើប្រាស់) និងទី៧-ឈ្មោះ ដុប តិប ភេទប្រុស អាយុ២៦ឆ្នាំមុខរបរ ជាមគ្គុទេស បច្ចុប្បន្នភូមិនគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប(ចែកចាយ) ។
ជនសង្ស័យទាំង ៧នាក់ខាងលើនេះ ឃាត់ខ្លួន នៅវេលាម៉ោង ១៤:០០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ សម្ភារដែលកម្លាំងនគរបាលចម្រុះ ដកហូតបានសរុបរួមទាំងអស់មាន៖ ម្ស៉ៅមេតំហេ្វតាមីនចំនួន ៣៣កញ្ចប់តូច ស្មើនឹង ៣ក្រាម, ទូរស័ព្ទដៃចំនួន ៨គ្រឿង, ម៉ូតូម៉ាក MSX ២គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ជនសង្ស័យទាំង ៨នាក់ខាងលើនេះ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ធ្វើការសាក់សួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយថា ពួកជាពិតជាបានប្រើប្រាស់ និងចែកចាយពិតប្រាកដមែន បច្ចុប្បន្នត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរួចរាល់ហើយ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ៕