Friday, November 27, 2015

ជនអន្តោប្រវេសន៍ ប៉ុនប៉ង​ទម្លាយ​របង​ចូល​ក្នុង​ទឹកដី ម៉ា​សេ​ដូនី​

​ជនជាតិ ម៉ារ៉ុក ,​អាល់​ហ្សេ​រី និង​ប៉ា​គី​ស្ថាន​រាប់រយ​នាក់ ព្យាយាម​សម្រុកចូល​ព្រំដែន  រវាង​ប្រទេសក្រិក និង ម៉ា​សេ​ដូនី កាល​ពី​ម្សិលមិញ  ជាមួយ​ការប៉ុនប៉ង ទម្លាយ ផ្នែក​ខ្លះ​នៃ  របង  រំ​ព័ទ្ធ​ដោយ បន្លា​លួស   នៅ  ច្រក​ឆ្លងកាត់   ប្រទេស ទាំង​២  ទាមទា​ឲ្យ​ពួកគេ​ចូល ដើម្បី បន្តដំណើរ​ទៅ​កាន់​ប្រទេស​ប៉ែក អឺរ៉ុប​ខាងជើង​។
​    ​ពួកគេ​ស្ថិត​ក្នុង ចំណោមជនអន្តោប្រវេសន៍ ប្រមាណ   ១.៥០០​នាក់  ត្រូវ បាន ជាប់ នៅ​ជិត ទីក្រុង អ៊ីដូ​មេនី ព្រំដែន ភាគ​ខាងជើង​ប្រទេសក្រិក   បន្ទាប់​ពី​អឺរ៉ុប​បាន  សម្រេច ត្រង​យកតែ​ជនអន្តោប្រវេសន៍​កំពុង​គេចចេញពីជម្លោះ ក្នុងប្រទេសស៊ី​រី , អា​ហ្វ​ហ្គានី​ស្ថាន   និង​អ៊ីរ៉ាក់   ប៉ុណ្ណោះ  ឲ្យ​ឆ្លងចូល​តំបន់ បាល់​កង់ ។     
​    ​អំឡុង​រុញច្រាន​គ្នា  មនុស្ស​មួយចំនួន  បាន​គប់​ដុំ​ថ្ម  លើ នគរបាល  ខណៈ​អ្នក ផ្សេងទៀត លុតជង្គង់ ស្រែក ថា "​ពួក យើង  ចង់ទៅ   ប្រទេស អាល្លឺម៉ង់ !"​។​ចំណែក អ្នក  រត់​ចូល ទៅក្នុង​ទឹកដី ប្រទេស ម៉ា​សេ​ដូនី   ក៏​ត្រូវបាន ចាប់ឃុំខ្លួន ដោយ​នគរបាល ភ្លាមៗ​ដែរ​។​
​    ​ជនភៀសខ្លួន និង ជនអន្តោប្រវេសន៍​ជាង ៨​សែន នាក់   មកពី   ប្រទេស តំបន់ មជ្ឈិម​បូព៌ា   ,​អាហ្វ្រិក និង​អាស៊ី    បាន មកដល់ ក្នុងប្រទេស ប៉ែក អឺរ៉ុប តាម សមុទ្រ នៅ​ឆ្នាំ​នេះ ។ ភាគច្រើន​តាម   កោះ​នានា របស់​ប្រទេស ក្រិក  ដើម្បី​ស្វែងរក ជីវិត គាប់​ប្រសើរ​មួយ  ក្នុង  ប្រទេស​ប៉ែក​អឺរ៉ុប     សំបូរ​ដោយ ទ្រព្យធន     ដូចជា  ប្រទេស អាល្លឺម៉ង់​ជាដើម ៕