Friday, November 27, 2015

នៅ​ថ្ងៃ ទី​១១ ធ្នូ ខាងមុខនេះ កូរ៉េ​ទាំង​២ព្រមព្រៀង ​​ជំនួប​ប្រជុំ​ថ្នាក់​កំពូល

​មន្ត្រី​ទីក្រុង សេ​អ៊ូ​ល បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ប្រទេស​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង បាន​ព្រមព្រៀង​គ្នា ឲ្យមាន​ជំនួប​ប្រជុំ​កំពូល​នានា នៅ​ខែ​ក្រោយ​នេះ ដើម្បី​ពិភាក្សា​រក​វិធី    ពង្រឹង ទំនាក់ទំនង    រវាង​ប្រទេស​ទាំង​២ ។​
​    ​បន្ទាប់​ពី​ការចចារ​អស់​ពេល​ជិត​១០​ម៉ោង​, ប្រទេស​ទាំង​២  បាន​ព្រមព្រៀង​ឲ្យមាន ជំនួប​ពិភាក្សា  ថ្នាក់   អនុ​រដ្ឋមន្ត្រី    ក្នុង តំបន់ ឧស្សាហកម្ម កេ​ស៊ុង ( Kaesong, )  ប្រទេស កូរ៉េខាងជើង នៅ​ថ្ងៃ ទី 11 ធ្នូរ​ខាងមុខ ។​
​    ​ប្រទេស បងប្អូន​កូរ៉េ​ទាំង​២ បាន​គំរាម​ធ្វើសង្គ្រាម ប្រឆាំង ដាក់​គ្នា​ទៅវិញទៅមក កាលពី រដូវក្ដៅ​ជុំវិញ​ការដាក់​បំផ្ទុះ​គ្រាប់មីន ដែល​បាន​បណ្ដាល​ឲ្យ​ទាហាន ២​នាក់ របស់​កូរ៉េ​ខាងត្បូង ២ ពិការ​។​
​    ​ភាពជាប់គាំង   រវាង​ប្រទេស ទាំង​២ នេះ​បាន ស្រាក​ស្រា​ន  ក្នុង ខែ​សីហា  នៅពេល ប្រទេស ទាំង​២  បាន​ជួបគ្នា សម្រាប់​កិច្ចពិភាក្សា  រយៈពេល​វែង    និង​បាន​ព្រមព្រៀង  លើ  កិច្ចខិតខំ​ប្រឹងប្រែង​កាត់បន្ថយ​ភាព​តានតឹង  ដែល​បូក​រួម​ទាំង    ការ ផ្ដើម​កិច្ចពិភាក្សា​ជាថ្មី រវាង   មន្ត្រីជាន់ខ្ពស់ នៃ​ភាគី​ទាំង ២ ផងដែរ  ៕