Friday, November 27, 2015

​រុស្ស៊ី៖ ការវាយប្រហារ របស់​ទួគី ជា​អំពើ​ក្បត់​

​លោក​ប្រធានាធិបតី រុស្ស៊ី វ្លា​ឌី​មៀ​ពូ​ទីន (Vladimir Putin) និយាយ​កាលពី​ម្សិលមិញ​ថា ប្រទេស​រុស្ស៊ី នឹង​នៅតែ ធ្វើ​សហប្រតិបត្តិកា​រ​ជាមួយ សហរដ្ឋអាមេរិក និង​ដៃគូរ​របស់​ខ្លួន​ដដែល ដើម្បី​ប្រយុទ្ធប្រឆាំង ពួក​រដ្ឋ​អ៊ីស្លាម ក្នុង​ប្រទេស​ស៊ី​រី ប៉ុន្តែ​សហប្រតិបត្តិកា​រណ៍​នោះ ជួប​គ្រោះថ្នាក់ បើ​មាន​ករណី ទួ​គី បាញ់​ទម្លាក់​យន្តហោះ របស់​ខ្លួន​ដដែលៗ បែបនេះ ។​
​    ​ក្រោយ​ជំនួប​ក្នុង​វិមាន គ្រីម​លីន (Kremlin ) ជាមួយ​លោក​ប្រធានាធិបតី​បារាំង ហ្វ្រង់​ស្វ័​រ​ហូឡង់ (Francois Hollande) លោក ពូ​ទីន បាន​តម្លើង​សម្លេង​ខ្លាំងៗ ចំពោះ​សកម្មភាព របស់​ប្រទេស​ទួ​គី ដោយ​និយាយថា លោក​ចាត់​ទុក ការបាញ់​ទម្លាក់​យន្តហោះ នោះ​ជា​ទង្វើក្បត់ ទៅ​នឹង​ទីក្រុង ម៉ូស្គូ ដែល​កន្លងមក​បាន គិតថា​ជា​មិត្ត​របស់ខ្លួន ។​
​    ​មេដឹកនាំ ប្រទេស​រុស្ស៊ី​រូបនេះ​និយាយថា ពួកលោក បាន​ផ្ដល់​ដំណឹង ដល់​មិត្ត​រួម​សមរភូមិ អាមេរិក របស់​ពួកលោក រួចហើយ ពី​ទីតាំង ,​ពេលវេលា និង​តំបន់​ដែល​យន្តហោះ របស់​ពួកលោក នឹង​ធ្វើការ ។ ភាគី​សហរដ្ឋអាមេរិក ដែល​ដឹកនាំ​កងកម្លាំង​ចម្រុះ​នេះ រួម​ទាំង​ទួ​គី បាន​ចូលរួម​ផង ក៏​បាន​ដឹង​ពី ពេលវេលា និង​ទីកន្លែង​យន្តហោះ របស់​ពួកលោក​ដែរ ។ ប៉ុន្តែ​ក្រោយមក​យន្តហោះ របស់​ពួកលោក ត្រូវបាន​គេ​បាញ់​ទម្លាក់ ។ ហេតុអ្វី​បានជា​ពួកលោក ផ្ដល់​ដំណឹង​នេះ​ទៅឲ្យ​សហរដ្ឋអាមេរិក ?    ពួកគេ​មិន​បាន គ្រប់គ្រង  ព័ត៌មាន ថា​តើ សម្ព័ន្ធមិត្ត​របស់​ពួកគេ កំពុង​ធ្វើ​អ្វី   ឬ  ពួកគេ​កំពុង   ទម្លាយ​ព័ត៌ មាន​នេះ ទៅ​គ្រងប់​ទីកន្លែង ។​
​ប្រទេស​រុស្ស៊ី បាន​បញ្ជូន​ប្រព័ន្ធ​ចាប់​គ្រប់​មី​ស៊ី​ល   ទៅកាន់​ប្រទេស​ស៊ី​រី កាលពី​ថ្ងៃ​ពុធ ២៥ វិច្ឆិកា ដើម្បី​ការពារ​ប្រតិបត្តិ​ការ យន្តហោះ​របស់​ខ្លួន​នៅ​ទីនោះ និង បាន​បញ្ជា កងកម្លាំង អាកាស របស់​ខ្លួន​បន្ត បេសកកម្ម  ហោះហើរ តទៅទៀត នៅ​ជិត​ដែន អាកាស របស់​ប្រទេស​ទួ​គី ៕