Friday, November 27, 2015

រយៈពេល៣ថ្ងៃ ខេត្ត​មណ្ឌលគិរី ទាក់ទាញ​ភ្ញៀវ​ទេសចរ ​ជាង​១​ម៉ឺន​នាក់ ​

​មណ្ឌលគិរី​៖ លំហូរ​នៃ​ភ្ញៀវ​ទេសចរណ៍ ដែល​មក​កម្សាន្ត នៅ​ខេត្ត​មណ្ឌលគិរី ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​គេ​បាន​សង្កេតឃើញថា មានការ​កើន ឡើង​គួរឲ្យកត់សម្គាល់  ដោយ​ផ្អែក​លើ​វិសាលភាព​យ៉ាង​ធំធេង លើ​វិស័យ​ទេសចរណ៍​នេះ  ខេត្តមណ្ឌលគិរី​បាន​ទាក់ទាញ​ចំណាប់​អា​រម្ម ណ៍​ភ្ញៀវទេសចរ​ជាង​១​ម៉ឺន​នាក់ ឲ្យមក​លេង​កម្សាន្ត​នៃ​ព្រះរាជ​ពិធី​បុណ្យ​អ៊ុំ​ទូក​អកអំបុក និង​ស​ពះ​ព្រះ​ខែ​នេះ ។​​គេ​សង្កេតឃើញថា  ទាំង​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ដែល​និយម​ចូលចិត្ត​គយគន់​ទេសភាព​ធម្មជាតិ   ស្រូប​យក​ខ្យល់ អាកាស​បរិសុទ្ធ​លើ​កំពូលភ្នំ ក៏ដូចជា​ទស្សនា និង​ងូតទឹក​ជ្រោះ​ដ៏​ស្រស់ត្រកាល​នោះ  ពួកគាត់​ពិតជា​មិន​អាច​ជិនណាយ​ពី​ខេត្ត​មណ្ឌល គិរី​បានឡើយ ។ ហើយ​ក្រៅពី​នោះ ខេត្ត​មួយ​នេះ​ក៏​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​យ៉ាងច្រើន​ផងដែរ ដោយ​ការ​ជិះ​ដំរី​កម្សាន្ត​ព្រៃ ទ​ស្ស នា និង​ស្វែងយល់​ពី​ទំនៀម​ទំលាប់​វប្បធម៌ ក៏ដូចជា​ការរស់នៅរ​បស់​បងប្អូន​ជនជាតិដើម​ភាគតិច ។​
​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា នៅតែ​ជា​គោលដៅ​ទី​១  សម្រាប់​ភ្ញៀវ​ទេសចរមក​កម្សាន្ត ក្នុង​ខេត្ត​នៃ​ភាគ​ឥ​សាន្ត​មួយ​នេះ   ហើយ​មណ្ឌលគិរី នៅ​មាន​រមណីយដ្ឋាន​ជាច្រើន​កន្លែង​ផ្សេងទៀត រង់ចាំ​ទទួលភ្ញៀវ​ទេសចរពី​គ្រប់​មជ្ឈដ្ឋាន ដូច​ជា​រមណីយដ្ឋាន​វ​ប្បធម៌​ភ្នំ​ដោះ​ក្រមុំ  ដែល​ជា​កន្លែង​ទី​សក្ការបូជា​ដ៏​សក្តិ​សិទ្ធ  រមណីយដ្ឋាន​សមុទ្រ​ឈើ  រមណីយដ្ឋាន​ទឹកជ្រោះ​ដំណាក់​ស្ដេច   ទឹកជ្រោះរ​មនា ទឹ​ជ្រោះ​ជ្រៃ​ធំ ទឹកជ្រោះ​ក្បាល​ព្រះ ចំការ​កាហ្វេ ភ្នំ​ណាំ​លៀ ជាដើម ។​ល​។​
​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី លោក ងិន សុ​វិមាន បានឲ្យដឹងថា គិត​ត្រឹម​រយៈពេល​បី​ថ្ងៃ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អ៊ុំ​ទូក អកអំបុក​និង​ស​ពះ​ព្រះ​ខែ​នេះ មាន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី​សរុប​ចំនួន​១០.៣៨៦​នាក់​(១​ម៉ឺន ៣​រយ ៨៦​នាក់​) ក្នុងនោះ​ភ្ញៀវ​ជាតិ​ចំនួន ១០.០៦៧​នាក់​(១​ម៉ឺន ៦៧​នាក់​) ភ្ញៀវ​អន្តរជាតិ​ចំនួន​៣១៩​នាក់ ។  ហើយ​តួលេខ​នេះ​បើ​ធៀប​និង​រយៈពេល ដូច​គ្នា​កាលពី​ឆ្នាំមុន ឃើញថា​មាន​ការកើនឡើង​៧.៩៤% ក្នុងនោះ ភ្ញៀវ​ជាតិ​កើនឡើង​៧.៣០% ភ្ញៀវ​អន្តរជាតិ​កើនឡើង​៣២.៩១% ។​
​សូមបញ្ជាក់​ថា  ទន្ទឹម​និង​ភាពសប្បាយ​រីករាយ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អ៊ុំ​ទូក អកអំបុក​និង​ស​ពះ​ព្រះ​ខែ​នេះ  ក្នុង​ខេត្ត​មណ្ឌលគិរី មាន​គ្រោះថ្នាក់​កើតឡើង​០២​ករណី បណ្ដាលឲ្យ​មនុស្ស​ម្នាក់​ស្លាប់ ។ ដោយឡែក​សម្រាប់​សេវា​សណ្ឋាគារ ផ្ទះសំណាក់ ក៏​ត្រូវ​បាន​អា​ជី វករ​តម្លើងថ្លៃ​ដែរ ហើយ​ចំពោះ​ការ​តម្លើងថ្លៃ​លើ​សេវា​សណ្ឋាគារ ផ្ទះ​សំ​ណា នេះ ម្ចាស់​អាជីវកម្ម​ទាំងនោះ​អះអាងថា ដោយសារ​នៅ​តា ម​បន្ទប់​នី​មួយៗ​មាន​ភ្ញៀវ​សម្រាក​លើ​ចំនួន​កំណត់ ដូច្នេះ​ការប្រើប្រាស់​ទឹក​ភ្លើង​ក៏​ច្រើន​ជាង ពេល​ធម្មតា​ផងដែរ ៕